១. តើប្រគល់សិទ្ធិឱ្យអ្នកផ្សេងចុចជ្រើសផ្លាកលេខយានជំនិះបានឬទេ?
ការចុចជ្រើសផ្លាកលេខយានជំនិះលើប្រព័ន្ធចុះបញ្ជីយានជំនិះ គឺបែបបទចាំបាច់មួយពេលធ្វើបែបបទចុះបញ្ជីយានជំនិះតាមចំណុច d ប្រការ ១ មាត្រា ១០ នៃសារាចរលេខ ៥៨/ ២០២០/TT-BCA ស្ដីពីបែបបទចុះបញ្ជីផ្ដល់ជូនផ្លាកលេខយានជំនិះលើកដំបូង។
រូបថតជាឧទាហរណ៍។
ទន្ទឹមនឹងនោះ ការប្រគល់សិទ្ធិចុចជ្រើស ផ្លាកលេខយានជំនិះគឺជាកិច្ចការដែលបុគ្គលម្ចាស់យានជំនិះមិនអាចទៅចុចជ្រើសផ្លាកលេខយានជំនិះផ្ទាល់ដោយខ្លួនឯង គឹអាចពឹងអ្នកដទៃទៅចុចជំនួស។
យោងតាមប្រការ ៥ មាត្រា ៩ នៃសារាចរលេខ ៥៨/២០២០/TT-BCA ពេលធ្វើបែបបទចុះបញ្ជីយានជំនិះ គឺអាចនឹងប្រគល់សិទ្ធិបាន។ ការធ្វើបែបបទចុះបញ្ជីយានជំនិះដោយការប្រគល់សិទ្ធិ អ្នកប្រគល់សិទ្ធិគប្បីបង្ហាញលិខិតស្នាមដែលបញ្ជាក់ព័ត៌មានផ្ទាល់ខ្លួនបន្ថែម រួមមានអត្តសញ្ញាណប័ណ្ណ ឬអត្តសញ្ញាណប័ណ្ណពលរដ្ឋដែលនៅមានសុពលភាពរួមជាមួយនឹងលិខិតស្នាមរបស់ម្ចាស់យានជំនិះ។
ហេតុនោះ សឱ្យឃើញថា ពេលធ្វើបែបបទចុះបញ្ជីយានជំនិះ ផ្លាកលេខយានជំនិះ និងចុះបញ្ជីប្ដូរកម្មសិទ្ធិយានជំនិះដោយមានការផ្លាស់ប្ដូរផ្លាកលេខយានជំនិះ គឺអាចប្រគល់សិទ្ធិឱ្យអ្នកដទៃចុចជ្រើសផ្លាកលេខយានជំនិះបានដោយមិនចាំបាច់ម្ចាស់យានជំនិះអនុវត្តផ្ទាល់។
២. ប្រាក់ចំណាយលើការប្រគល់សិទ្ធិ
ដើម្បីបញ្ជាក់ទទួលស្គាល់ហត្ថលេខាលិខិត ប្រគល់សិទ្ធិចុចជ្រើសផ្លាកលេខយានជំនិះ អ្នកសំណូមពរត្រូវបង់ប្រាក់កម្រៃដែលមានចែងក្នុងមាត្រា ៤ សារាចរលេខ ២២៦/២០១៦/TT-BTC ដូចខាងក្រោម៖
- ថ្លៃសេវាបញ្ជាក់ទទួលស្គាល់៖ ១០.០០០ ដុង/ករណី។
- កម្រៃសេវាសារការី៖ អាស្រ័យលើការព្រមព្រៀងរបស់អ្នកស្នើសុំការបញ្ជាក់ទទួលស្គាល់ និងកន្លែងអនុវត្តការបញ្ជាក់ទទួលស្គាល់។ កម្រៃសេវាសារការី រួមមាន៖ កម្រៃលើការព្រៀងឯកសារ ការថតចម្លង បោះពុម្ពឯកសារ។ល។៕
យោងតាម luatvietnam.vn -ប្រែសម្រួល៖ ថាច់ធី