តាមមន្ទីរអប់រំនិងបណ្ដុះបណ្ដាលក្រុងកឹងធើ ការជ្រើសរើសសៀវភៅសិក្សាគោលថ្មីថ្នាក់ទី៤ ទី៨ ទី១១ នៅតាមគ្រឹះស្ថានអប់រំលើភូមិសាស្រ្តក្រុងបានសម្រេចរួចរាល់។ មន្ទីរអប់រំនិងបណ្ដុះបណ្ដាល នឹងវាយតម្លៃឡើងវិញបញ្ជីឈ្មោះសៀវភៅសិក្សាគោល រួចលើកជូនគណៈកម្មាធិការប្រជាជនក្រុង ចេញសេចក្ដីសម្រេចផ្ដល់សច្ចាប័នសៀវភៅសិក្សាគោលថ្មី អនុវត្តលើភូមិសាស្រ្តក្រុងកឹងធើ ចាប់ពីឆ្នាំសិក្សា២០២៣ - ២០២៤។
សាលារៀននៅក្រុងកឹងធើ ធំទូលាយស្អាតបាត សម្រេចបទដ្ឋានជាតិ បង្កលក្ខណសម្បត្តិ
ដល់គ្រូបង្រៀនផ្លាស់ថ្មីវិធីសាស្រ្តបង្រៀន ដើម្បីការបង្រៀនតាមសៀវភៅសិក្សាគោល
ថ្មីប្រកបដោយប្រសិទ្ធភាព។
តាមរយៈនោះ ឆ្នាំសិក្សា ២០២៣-២០២៤ ក្រុងកឹងធើ រួមនឹងទូទាំងប្រទេសផ្សព្វផ្សាយកម្មវិធីអប់រំចំណេះទូទៅថ្មីសម្រាប់ថ្នាក់ទី ៤ ទី ៨ និងទី ១១។ រយៈពេលកន្លង គ្រូបង្រៀនក្រុមមុខជំនាញចំណុះថ្នាក់ទី ៤ ទី ៨ និងទី ១១ នៅតាមសាលារៀន លើភូមិសាស្រ្តក្រុង បានសកម្មសិក្សា ថ្លឹងថ្លែង ប្រជុំពិភាក្សាដើម្បីជ្រើសរើសបញ្ជីសៀវភៅសិក្សា គោលថ្មី សមស្របនឹងការបង្ហាត់ បង្រៀនក្នុងឆ្នាំសិក្សា ២០២៣-២០២៤។ លោកឡេវ៉ាន់យ៉ុង នាយកវិទ្យាល័យត្រឹងង៉ុកហ្វាំង ស្រុកកើ-ដ ឱ្យដឹង៖ “តាមការកត់សម្គាល់របស់ក្រុមប្រឹក្សាជ្រើសរើសសៀវភៅសិក្សាគោលរបស់សាលា គឺសៀវភៅថ្មីមានគុណសម្បត្តិច្រើន ជួយអភិវឌ្ឍគ្រប់ជ្រុងជ្រោយដល់សិស្សានុសិស្ស នាំមកប្រសិទ្ធភាព ខណៈពេលផ្សព្វផ្សាយអនុវត្តជាក់ស្ដែង។ សំខាន់គឺអំពីវិធីសាស្ត្រ សៀវភៅថ្មីតម្រូវឱ្យគ្រូបង្រៀនប្រើប្រាស់ច្រើន វិធីសាស្រ្តអប់រំខុសៗគ្នាតាមទិសដៅរួមបញ្ចូលក្នុងការបង្ហាត់បង្រៀន ដើម្បីពង្រីកភាពសកម្មភាពម្ចាស់ការរបស់សិស្សានុសិស្ស។ ក្នុងដំណើរការពិនិត្យវាយតម្លៃ ក្រុមប្រឹក្សាតែងយកចិត្តទុកដាក់ជ្រើសយកប្រភេទសៀវភៅដែលមានខ្លឹមសារជិតដិត សកម្មដើម្បីពង្រីកចំណេះដឹង។ ព្រមជាមួយនោះ បង្កើនចំនួនមេរៀន លំហាត់ជាក់ស្ដែង ដើម្បីសិស្សានុសិស្សអនុវត្តជាក់ស្ដែងនិងជ្រើសយកសៀវភៅដែលរៀបរៀងបានល្អ ច្បាស់លាស់ រៀបគ្រោង ខ្លឹមសារងាយយល់ សមស្របជាមួយនឹងវ័យរបស់សិស្ស”។
ក្រៅពីនោះ ក្នុងដំណើរការជ្រើសរើសសៀវភៅសិក្សាគោលគ្រូបង្រៀននៅក្រុងកឹងធើនៅទាំងយកចិត្តទុកដាក់ដល់លក្ខណៈប្រព័ន្ធភាពនៃសៀវភៅគ្រប់ប្រភេទទៀតផង។ តាមប្រសាសន៍អ្នកគ្រូង៉ោធីហៀងត្រឹង គ្រូបង្រៀនវិទ្យាល័យប៉ុយហ៊ឺវង៉ៀ ខណ្ឌប៊ិញធ្វី ក្រុមមុខជំនាញវិញ្ញាសារូបវិទ្យារបស់សាលាបានប្រជុំជាច្រើនលើក ដើម្បីពិគ្រោះពីការជ្រើសរើសសៀវភៅសិក្សាគោលថ្នាក់ទី ១១ ដ្បិតអីពិនិត្យ ដល់កត្តាប្រព័ន្ធភាពនៃរូបមន្តដែលប្អូនៗបានរៀននៅថ្នាក់ទី ១០ មានការទាក់ទងគ្នាជាបន្តសម្រាប់ធ្វើជាមូលដ្ឋានគ្រឹះឡើងថ្នាក់ទី ១២ និងគ្រប់លក្ខណសម្បត្តិដើម្បីប្រឡងចូលរៀនមហាវិទ្យាល័យ”។
លោកង្វៀងភុកតាំង នាយករងមន្ទីរអប់រំ និងបណ្ដុះបណ្ដាលក្រុងកឹងធើ ឱ្យដឹងបន្ថែម ក្រោយពីជំហានជ្រើសរើសសម្រេចរួចរាល់ មន្ទីរ នឹងលើកជូនគណៈកម្មាធិការប្រជាជនក្រុង ចេញសេចក្ដីសម្រេចអំពីបញ្ជីឈ្មោះសៀវភៅសិក្សាគោល។ ចំពោះសៀវភៅសិក្សាគោលដែលបានស្នើតែមិនឋិតក្នុងបញ្ជីឈ្មោះផ្ដល់សច្ចាប័នរបស់ក្រុង មន្ទីរនឹងណែនាំដល់សាលានានាធ្វើការជ្រើសរើសនិងស្នើសាជាថ្មី។ មន្ទីរក៏សំណូមពរដល់សាលារៀននានាសិក្សាស្រាវជ្រាវស៊ីជម្រៅចំពោះសៀវភៅសិក្សាគោលប្រកបដោយសច្ចានុមតិ ត្រូវតាមដំណើរការនិងសេចក្ដីកំណត់ ដើម្បីសមស្របជាមួយនឹងលក្ខណសម្បត្តិបង្ហាត់បង្រៀនរបស់សាលា រៀននីមួយៗ និងការទទួលយកចំណេះដឹងរបស់សិស្សានុសិស្ស ស្របតាមទិសដៅអភិវឌ្ឍន៍រួមរបស់ក្រសួងអប់រំនិងបណ្ដុះបណ្ដាល៕
ហាថាញ-ថាច់ធី