19/12/2022 - 15:16

ក្លែង​ឈ្មោះ​ជា​អ្នក​ដែល​មិត្ត​ធ្លាប់​ស្គាល់​ ផ្ញើសារ​ខ្ចី​បុល​លុយ​តាម​រយៈ​Zalo

Zalo គឺ​ជា​បណ្តាញ​សង្គម​ធំ​បំ​ផុត​នៅ​ប្រទេស​វៀត​ណាម​សព្វ​ថ្ងៃ​នេះ​ ដែល​បាន​អភិវឌ្ឍ​ដោយ​ក្រុម​ហ៊ុន​ VNG។ ឆ្លៀត​ឱកាស​ពី​លទ្ធ​ភាព​ត​ភ្ជាប់​ជា​មួយ​មិត្ត​ភក្តិ​យ៉ាង​ទូលំ​ទូលាយ ​និង​ងាយ​ស្រួល​នោះ​ ថ្មី​ៗនេះ​នៅ​លើ​ប្រព័ន្ធ​ Zalo បាន​កើត​មាន​ល្បិច​បោក​ប្រាស់​ដោយ​ក្លែង​ឈ្មោះ​ជា​អ្នក​ដែល​មិត្ត​ធ្លាប់​ស្គាល់​។

លេខ​កូដ​ QR ។

ដំបូង​ មុខ​សញ្ញា​នឹង​ស្រាវ​ជ្រាវ​ ទាញ​យក​រូប​ថត ខ្លឹម​សារ​ បញ្ជី​ឈ្មោះ​មិត្ត​ភ័ក្តិ​ដែល​មាន​នៅ​ក្នុង​គណនី​ដើម​របស់​ជន​រង​គ្រោះ​។ បន្ទាប់​មក​ ពួក​គេ​នឹង​បង្កើត​គណនី​មួយ​លើ​បណ្តាញ​សង្គម​ Facebook មាន​ឈ្មោះ​ និង​រូប​ថត​ដូច​គណនី​ដើម​ និង​ចង​សម្ព័ន្ធ​មិត្ត​ជា​មួយ​បញ្ជី​ឈ្មោះ​មិត្ត​ភ័ក្តិ​ដែល​ប្រ​មូល​បាន​នោះ​។

មុខ​សញ្ញា​នឹង​ផ្ញើ​សារ​ឱ្យ​មិត្ត​ភ័ក្តិ​របស់​ជន​រង​គ្រោះ​ ផ្ញើ​សារ​ខ្លីៗ ដូច​ជា “កូន​របស់​ខ្ញុំ​កំ​ពុង​ប្រ​ឡង​រូប​ស្អាត​អន​ឡាញ​ សង្ឃឹម​ថា​ មិត្ត​ជួយ​ចុច​ជ្រើស​កូន​ខ្ញុំ​ផង​”។ បន្ទាប់​មក​ មុខ​សញ្ញា​នឹង​ផ្ញើ​រូប​ថត​ដោយ​ផ្ទុក​លេខ​កូដ​ QR  សំ​ណូម​ពរ​ឱ្យ​អ្នក​ប្រើ​ចុច​ចូល​ដើម្បី​ជ្រើស​រើស​ (ការ​ពិត​ នេះ​ជា​លេខ​កូដ​ QR  លើក​ម្ម​វិធី​ Zalo សម្រាប់​ម៉ាស៊ីន​កុំ​ព្យូទ័រ)។

បន្ទាប់​ពី​ជន​រង​គ្រោះ​ ស្កេន​លេខ​កូដ​ QR និង​បញ្ជាក់​ការ​ចុច​ចូល​គណនី Zalo របស់​ជន​រង​គ្រោះ​ នឹង​បាន​ចូល​កុំ​ព្យូទ័រ​របស់​មុខ​សញ្ញា។ មុខ​សញ្ញា​ទាំង​នេះ​ អាច​ប្រើ​ប្រាស់​គណនី​របស់​ជន​រង​គ្រោះ​ ដើម្បី​ទំ​នាក់​ទំ​នង​ជា​មួយ​មិត្ត​ភក្ដិ​ក្នុង​បញ្ជី​ឈ្មោះ​ ដើម្បី​ផ្ញើ​សារ​បុល​ខ្ចី​លុយ​និង​សំ​ណូម​ពរ​វេរ​លុយ​ដល់​គណនី​មួយ​ដែល​ពួក​គេ​កំ​ណត់​។

ការិយា​ល័យ​សន្តិ​សុខ​បណ្តាញ​ និង​បង្ការប្រ​ឆាំង​ឧក្រិដ្ឋ​កម្ម​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ខ្ពស់​ នគរ​បាល​ក្រុង​កឹង​ធើ ផ្តល់​អនុ​សាសន៍​៖

-ប្រជា​ជន​ត្រូវ​មាន​ស្មារតី​ប្រុង​ប្រយ័ត្ន​ខ្ពស់​ គប្បី​ពិនិត្យ​ហ្មត់​ចត់​មុន​ពេល​ចុច​ចូល​តំណ​ភ្ជាប់​  (link) ចម្លែក ដែល​ផ្ញើ​តាម​រយៈ​កម្ម​វិធី​សន្ទនា ដូច​ជា Messenger, Zalo។ល។

-កុំ​ប្រើ​លេខ​កូដ​ QR  ដែល​បាន​ផ្ញើ​តាម​រយៈ​កម្ម​វិធី​សន្ទនា ដើម្បី​ចុច​ចូល​គណ​នី Zalo ។

-នៅ​ពេល​មាន​ការ​ព្រមាន​ពី​ការ​ចុច​ចូល​ពី​ម៉ា​សុីន​កុំ​ព្យូទ័រ​លើក​ម្ម​វិធី​ Zalo ត្រូវ​ពិនិត្យ​ទី​តាំង​ម៉ា​សុីន​កុំ​ព្យូទ័រ​ដែល​ចូល​នោះ​។ ជ្រើស​រើស​បដិសេធន៍​ ពេល​ប្រទះ​ឃើញ​គណនី​ចុច​ចូល​ពី​ឧបករណ៍​ចម្លែក៕

          យោង​តាម​នគរ​បាល​ក្រុង​កឹង​ធើ-ត្រឹង​រ៉ូន

ចែករំលែកអត្ថបទ