06/12/2022 - 10:47

ព្រមាន​ពីឧក្រិដ្ឋកម្ម​រដូវប្រ​កួត​បាល់​ទាត់

រយៈពេល​កន្លង​ កម្លាំង​នគរ​បាល​បាន​ប្រ​ទះ​ឃើញ​និង​ធ្វើ​ការ​បង្ក្រាបជោគ​ជ័យ​ជា​បន្ត​បន្ទាប់ បណ្ដាញ​លេង​ល្បែង​ស៊ី​សង​ ភ្នាល់​បាល់​អន​ឡាញ​ ដោយ​ទឹក​ប្រាក់​ឡើង​ដល់​រាប់​ពាន់​ពាន់​លាន​ដុង​; ឃើញ​ថា​ ឧក្រិដ្ឋ​កម្ម​ភ្នាល់​បាល់​អន​ឡាញ​ មាន​ទិន្នា​ការ​ប្រែ​ប្រួល​យ៉ាង​ស្មុគ​ស្មាញ បំ​ផុត​គឺ​រដូវ​ប្រ​កួត​ទាត់​បាល់ World Cup ២០២២នេះ។

     ​ រូប​ថត​ជា​ឧទា​ហរណ៍។

ចំពោះ​មុខ​ស្ថាន​ភាព​ដូច​ពោល​ខាង​លើ ឧត្តម​សេនីយ៍​ទោ តូអឹង​សូ នាយ​ខុទ្ទ​កាល័យ អ្នក​នាំ​ពាក្យ​ក្រសួង​នគរ​បាល​ បាន​ដោះ​ដូរ​ព័ត៌​មាន​មួយ​ចំ​នួន​ព្រ​មាន​ចំ​ពោះ​ប្រ​ភេទ​ឧក្រិដ្ឋ​កម្ម​នេះ។ 

អំ​ពី​វិធី​សាស្រ្ត​ កល​ល្បិច​សកម្ម​ភាព ឧត្តម​សេនីយ៍​ទោ តូអឹង​សូ ឱ្យដឹង៖ បណ្ដាញ​ភ្នាល់​បាល់​បាន​កើត​ឡើង​ដោយ​សារ​មុខ​សញ្ញា​មេ​ខ្លោង ចាត់តាំង​លេង​ល្បែង​ស៊ី​សង​ជំ​នាញ ភាគ​ច្រើន​គឺ​មុខ​សញ្ញា​ធ្លាប់​ជាប់​គុក ពួក​ក្រុម “បង​ធំ​” ចាប់​ដៃ​ជា​មួយ​នឹង “មេ​ល្បែង​ស៊ី​សង​” គ្រប់​គ្រង​ គេហ​ទំ​ព័រ​ភ្នាល់​ល្បែង (M88.com,  Fun88.com, Bong88.com  ជា​ដើម​) ដែល​មាន​ម៉ាស៊ី​មេ​ដាក់​នៅ​បរទេស​ ដើម្បី​បង្កើត​សាខា​ចាត់​តាំង​ភ្នាល់​បាល់​អន​ឡាញ​នៅ​វៀត​ណាម​ ធ្វើ​ការ​ផ្សាយ​ពាណិជ្ជ​កម្ម​ ស្វា​គមន៍​ដោយ​រូប​ភាព​គួរ​ឱ្យ​ចាប់​អា​រម្មណ៍​ជា​ភា​សា​វៀត។

មុខ​សញ្ញា​ឧក្រិដ្ឋ​កម្ម​ភ្នាល់​បាល់​អន​ឡាញ​ មាន​ទំ​នាក់​ទំនង​ស្អិត​ល្មួត​នឹង​គ្នា​និង​មាន​កល​ល្បិច​ខ្ពស់​ណាស់ ដើម្បី​តទល់​ជា​មួយ​នឹង​ស្ថាប័ន​សមត្ថ​កិច្ច ដូច​ជា៖ ប្រើ​ប្រាស់​ឧបករណ៍​ទូរ​ស័ព្ទ​ឆ្លាត​វៃ មាន​តភ្ជាប់​បណ្តាញ​អ៊ីន​ធឺ​ណិត ដើម្បី​ដោះ​ដូរ​ព័ត៌​មាន​ អនុវត្ត​ទង្វើ​បំ​ពាន​ច្បាប់; ឆ្លៀត​ឱកាស​ថ្លោះធ្លោ​យ​ក្នុង​ការ​គ្រប់​គ្រង​ ត្រួត​ពិនិត្យ​បណ្តាញ គ្រប់​គ្រង​ស៊ីម​កាត​ខុស​ច្បាប់ គ្រប់គ្រង​ទូទាត់​ដើម្បី​ប្រ​ព្រឹត្ត​បទ​ល្មើស។ 

អ្នក​លេង​គ្រាន់​តែ​មាន​ឧបករណ៍​តភ្ជាប់​អ៊ីន​ធឺ​ណិត ចុះឈ្មោះ​គណ​នីសមា​ជិក មាន​គណ​នី​ផ្ទាល់​ខ្លួន​នៅ​តាម​ធនា​គារ​នា​នា វេរ​ប្រាក់​ចូល​គណ​នី ឬ​បញ្ចូល​ប្រាក់​ភ្នាល់​ល្បែង​តាម​រយៈ​កាត​ទូរ​ស័ព្ទ និង​តាម​រយៈច្រក​ទ្វារ​អន្តរ​ករ​ទូ​ទាត់ ដើម្បី​ចូល​រួម​ភ្នាល់។

ប្រ​សិន​បើ​ចាញ់​គ្មាន​ប្រាក់​ទូទាត់​ទេ អ្នក​លេង​អាច​ត្រូវ​មុខ​សញ្ញា​មេខ្លោង​ចាប់​បង្ខំ​ឱ្យ​សង​ប្រាក់ ដោយ​រូប​ភាព​ផ្សេងៗ ដូច​ជា​ចាប់​ខ្លួន រឹបអូស​ទ្រព្យ​សម្បត្តិ ឬ​ជួល​មុខ​សញ្ញា​ធ្លាប់​ជាប់​គុក​ឱ្យ​ទារ​បំ​ណុល​ជា​ដើម​។ 

ដើម្បី​ម្ចាស់​ការ​បង្ការ ទប់​ស្កាត់ ប្រ​យុទ្ធ​ជា​មួយ​នឹង​ប្រ​ភេទ​ឧក្រិដ្ឋ​កម្ម​លេង​ល្បែង​ស៊ី​សង​ដោយ​រូប​ភាព​ភ្នាល់​បាល់​អន​ឡាញ​ ក្រសួង​នគរ​បាល​សំ​ណូម​ពរ៖ 

ប្រ​ជា​ជន​គ្រប់រូប​ គប្បី​លើក​កម្ពស់​ស្មារតី​ប្រតិ​បត្តិ​តាម​សេច​ក្តី​កំ​ណត់នៃ​ច្បាប់​ដែល​ទាក់​ទង​នឹង​ឧក្រិដ្ឋ​កម្ម​ និង​បាប​គ្រោះ​ល្បែង​ស៊ី​សង​ បំ​ផុត​គឺ​ភ្នាល់​បាល់; ត្រូវ​មាន​ស្មារតី​យល់​ដឹង​ពី​ផល​វិបត្តិ ផល​ប៉ះ​ពាល់​នៃបាប​គ្រោះ​ល្បែង​ភ្នាល់​បាល់​ចំ​ពោះ​ខ្លួន គ្រួសារ​និង​សង្គម; ដាច់​ខាត​មិន​ចូល​រួម​ភ្នាល់​បាល់​គ្រប់​រូប​ភាព។

យក​ចិត្ត​ទុក​ដាក់​គ្រប់​គ្រង​ អប់រំ ចលនា សាច់​ញាតិ និង​អ្នក​រស់​នៅ​ជុំវិញ​ខ្លួន​លើក​កម្ពស់​ស្មារតី​ប្រុង​ប្រ​យ័ត្ន ចៀស​វាង​ពី​ការ​ភ្នាល់​បាល់។ 

ក្នុង​ករណី​ប្រ​ទះ​ឃើញ​មុខ​សញ្ញា​មាន​អា​ការៈ សង្ស័យ​ទាក់​ទង​នឹង​ការ​ភ្នាល់​បាល់ គប្បី​ជូន​ដំ​ណឹង​ថ្កោល​ទោស​ជា​បន្ទាន់​ដល់​ស្ថា​ប័ន​នគរ​បាល​នៅ​ជិត​បំ​ផុត ឬ​តាម​រយៈ​លេខ​ទូរ​សព្ទ​ទាន់​ហេតុ​ការណ៍​របស់​នា​យក​ដ្ឋាន​ប៉ូលិស​ព្រហ្ម​ទណ្ឌ​ ក្រ​សួង​នគរ​បាល​ (០៦៩២៣៤៨៥៦៩) ដើម្បី​មាន​វិធាន​ការ​សើុប​អង្កេត វិនិច្ឆ័យ រួម​ចំ​ណែក​ធ្វើ​ឱ្យ​ស្អាត​បរិស្ថាន​សង្គម។ 

កម្លាំង​ប៉ូលិស​ព្រហ្ម​ទណ្ឌ​ សន្តិ​សុខ​បណ្តាញ និង​បង្ការ ទប់​ស្កាត់​ឧក្រិដ្ឋកម្ម​បច្ចេក​វិទ្យា​ខ្ពស់ គ្រប់​គ្រង​រដ្ឋ​បាល​អំ​ពី​សណ្តាប់​ធ្នាប់​សង្គម និង​កង​កម្លាំង​ជំ​នាញ​ផ្សេងៗ​ទៀត ចូល​រួម​អនុវត្ត​នូវ​វិធាន​ការ​វិជ្ជា​ជីវៈ​ បច្ចេក​ទេស​ខ្ពស់ ដើម្បី​ប្រ​ទះ​ឃើញ​និង​វិនិច្ឆ័យ​យ៉ាង​តឹង​រឹង​ចំ​ពោះ​មុខ​សញ្ញា​ចាត់​តាំង​ឬ​ចូល​រួម​លេង​ល្បែង​ស៊ី​សង​ដោយ​រូប​ភាព​ភ្នាល់​បាល់៕

             យោង៖ vtv.vn-ប្រែ​សម្រួល៖ វិមាន​

 

ចែករំលែកអត្ថបទ