27/09/2022 - 09:45

កាម៉ាវ៖

ឧបត្ថម្ភ​ជន​ជាតិ​ភាគ​តិច​សម្រប​នឹង​ការ​ប្រែប្រួល​អា​កាស​ធាតុ​

ការ​ឧបត្ថម្ភ​ជន​ជាតិ​ភាគ​តិច​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​-សង្គម​ សម្រប​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ​ ត្រូវ​បាន​ចាត់​ទុក​ជា​ភារ​កិច្ច​ដ៏​សំ​ខាន់​មួយ​ អា​ទិភាព​ជា​ចម្បង​ខាង​វិស័យ​ការ​ងារ​ជន​ជាតិ​នៅ​ខេត្ត​កាម៉ាវ។​

 កាម៉ាវ​បន្ត​ធ្វើ​ឱ្យ​សុក្រឹត​ប្រ​ព័ន្ធ​ផ្លូវ​គមនា​គមន៍​ ធារា​សាស្រ្ត​ ដើម្បី​បម្រើ​ការ​ផលិត​និង​ប្រ​ជុំ​ជីវ​ភាព​ដល់​ជន​ជាតិ​ភាគ​តិច​ឱ្យ​បាន​ល្អ​ប្រ​សើរ​។

យោង​តាម​គណៈ​ជន​ជាតិ​ខេត្ត​កា​ម៉ាវ ដើម្បី​ឧបត្ថម្ភ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​-សង្គម​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ សម្រប​នឹង​ការ​ប្រែប្រួល​អា​កាស​ធាតុ​នោះ​ ទន្ទឹម​នឹង​ការ​គួបផ្សំ​ប្រ​ភព​ទុន​ពីកម្ម​ទិស​ដៅ​ជាតិ​ចំ​នួន​ពីរ​ខាង​កសាង​ជន​បទ​ និង​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​ ខេត្ត​កា​ម៉ាវ​បាន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ផ្សព្វ​ផ្សាយ​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​ នូវ​គោល​នយោ​បាយ​ចំ​នួន​ពីរ ដែល​មាន​ឥទ្ធិ​ពល​ខ្លាំង​ក្លា ប៉ះ​ពាល់​ផ្ទាល់​ទៅ​លើ​តំ​បន់​ជន​ជាតិ​ភាគ​តិច​។​ ជាក់​ស្តែង​៖ គឺ​កម្ម​វិធី​ ១៣៥ មាន​ប្រ​ភព​ទុន​មជ្ឈិម​ និង​ដើម​ទុន​បដិភាគ​ជាង​ ១៦២ ពាន់​លាន​ដុង​ ភូមិ​ភាគ​នានា​ដែល​ទទួល​ផល​ក៏​បាន​ម្ចាស់​ការ​គួប​ផ្សំ​នឹង​ប្រ​ភព​ទុន​ផ្សេង​ៗ ​ដែល​ពាក់​ព័ន្ធ​បន្ថែម​និង​កៀរ​គរ​ការ​រួម​វិភាគ​ទាន​ពីសំ​ណាក់​ប្រ​ជា​ជន​ ដើម្បី​វិនិ​យោគ​កសាង​ថ្មី​ ៤៦៩ សំ​ណង់​គមនា​គមន៍​ជន​បទ​ ជួស​ជុល​ថែ​រក្សា​ ៣៣៦ សំ​ណង់​គមនា​គមន៍​ជន​បទ​និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​បច្ចេក​ទេស​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​។​

 គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ ក៏​បាន​ចំ​ណាយ​ថវិកា​សម្រាប់​កសាង​ផ្លូវ​ជន​បទ​សំ​ខាន់​ៗ​ មួយ​ចំ​នួន​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​។​ល។​ អា​ស្រ័យ​ហេតុ​នោះ​ កាម៉ាវ​បាន​ដោះ​ស្រាយ​ជា​សារ​វន្ត​នូវ​ការ​លំ​បាក​ក្នុង​ការ​លក់​ដូរ​ទំ​និញ​និង​ការ​ធ្វើ​ដំណើរ​ទៅ​មក​របស់​ជន​ជាតិ​ភាគ​តិច​។​ ចំ​ពោះ​គោល​នយោ​បាយ​ពិសេស​ដោយ​ឡែក​តាម​សេច​ក្តី​សម្រេច​លេខ​ ២០៨៥/QĐ-TTg ចុះ​ថ្ងៃ​ទី ៣១ ខែតុលា​ ឆ្នាំ​ ២០១៦ របស់​នាយក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​ រហូត​ដល់​ដើម​ឆ្នាំ​ ២០២២ ខេត្ត​កាម៉ាវ សាង​សង់​មណ្ឌល​ប្រ​ជា​ជន​តាំង​ទី​លំ​នៅ​ប្រ​មូល​ផ្តុំ​បាន​ ១ និង​កន្លែង​រស់​នៅ​រាត់​រាយ​ចំ​នួន​ ៣៩ កន្លែង​ ជូន​ប្រ​ជា​ជន​ ៥៨០ គ្រួ​សារ​ លំ​នឹង​ទីលំ​នៅ​។​ ខេត្ត​ក៏​បាន​ឧបត្ថម្ភ​ដី​ផលិត​កម្ម​ជូន​ប្រ​ជា​ជន​ជិត​ ១៣០ គ្រួ​សារ​ ឧបត្ថម្ភ​ផ្លាស់​ប្តូរ​មុខ​របរជំនួស​ឱ្យ​ការ​ឧបត្ថម្ភ​ដី​ផលិត​ជូន​ប្រ​ជា​ជន​ជាង​ ១.៨៥០ គ្រួ​សារ​ និង​ផ្គត់​ផ្គង់​ទឹក​ស្អាត​ ប្រើ​ប្រាស់​ជូន​គ្រួ​សារ​ក្រី​ក្រ មាន​ជីវ​ភាព​លំ​បាក​នៅ​លើ​ភូមិ​សាស្រ្ត​ជិត​ ៩០០ គ្រួ​សារ​។​

លោក​ត្រឹង​ហ្វាង​ញ៉ ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​កាម៉ាវ បាន​ឲ្យ​ដឹង​៖ នាពេល​ខាង​មុខ​ កាម៉ាវ​នឹង​បន្ត​ការ​ដឹក​នាំ​ និង​អនុវត្ត​ឱ្យ​បាន​ល្អ​នូវ​ការ​ឧបត្ថម្ភ​ដល់​ជន​ជាតិ​ភាគ​តិច​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ និង​សម្រប​ទៅ​នឹង​ការ​ប្រែប្រួល​អា​កាស​ធាតុ​។​ ការ​ងារ​នេះ​ធ្វើ​ឡើង​តាម​រយៈ​ការ​ប្រើ​ប្រាស់​រវាស​រវៃ មាន​ប្រ​សិទ្ធ​ភាព​ប្រ​ភព​ទុន​ ចំ​ទិស​ដៅ​ ខ្លឹម​សារ​នៃ​កម្ម​វិធី​សមាស​ភាព​ដែល​ចំ​ណុះ​កម្ម​វិធី​ទិស​ដៅ​ជាតិ​សម្រាប់​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ និង​តំ​បន់​ភ្នំ​ ដំណាក់​កាល​ ២០២១-២០៣០ ដំណាក់​កាល​ទី ១៖ ចាប់​ពីឆ្នាំ​ ២០២១ ដល់​ឆ្នាំ​ ២០២៥ លើ​ភូមិ​សាស្រ​ខេត្ត​កាម៉ាវ។​ លើស​ពីនេះ​ ខេត្ត​បាន​អា​ទិភាព​បែង​ចែក​ប្រ​ភព​ទុន​អនុវត្ត​នូវ​គោល​នយោ​បាយ​ដែល​កំ​ពុង​អនុវត្ត​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ ក្នុង​ទិស​ដៅ​វិនិ​យោគ​ផ្តោត​ទៅ​លើ​ចំ​ណុច​សំ​ខាន់​ និង​មាន​ប្រ​សិទ្ធ​ភាព​។​ យក​ចិត្ត​ទុក​ដាក់​វិនិ​យោគ​ធ្វើ​ឱ្យ​សុក្រឹតប្រ​ព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ​គមនា​គមន៍​ និង​ធារា​សាស្រ្ត​ ដើម្បី​បម្រើ​ឱ្យ​កាន់​តែល្អ​ប្រ​សើរ​នូវ​តម្រូវ​ការ​ផលិត​កម្ម​ និង​ការ​ប្រ​ជុំ​ជីវ​ភាព​របស់​ប្រ​ជា​ជន​នៅ​ក្នុង​តំ​បន់​។​ ទន្ទឹម​នឹង​នោះ​ ខេត្ត​ក៏​បាន​បង្កើន​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ ពន្លឿន​ការ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ប្រ​កប​ដោយ​និរន្តរ​ភាព​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​។​ យក​ចិត្ត​ទុក​ដាក់​អភិវឌ្ឍ​វិស័យ​សេដ្ឋ​កិច្ច​ដែល​មាន​ឧត្តម​ភាព​នៅ​ភូមិ​ភាគ​នីមួយ​ៗ​។ល។​ ទន្ទឹម​នឹង​នោះ​ ពង្រឹង​ធ្លុង​មហា​សាមគ្គី​ជន​ជាតិ​ បង្ក​លក្ខណ​សម្បត្តិ​ងាយ​ស្រួល​ ដើម្បី​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ លំ​នឹង​ជីវ​ភាព​ជូន​ជន​ជាតិ​ភាគ​តិច​៕​

        ថាញ​ឡុង​ - បកប្រែ៖ សុផន

ចែករំលែកអត្ថបទ