លោកត្រឹងកែវ អ្នកមានប្រជាប្រិយក្នុងជនរួមជាតិខ្មែរនៅភូមិផ្នោដូង ឃុំដាយអាង ស្រុកថ្កូវ ខេត្តត្រាវិញ។ លោកមិនត្រឹមតែរួមជាមួយភូមិភាគអនុវត្តការងារផ្សព្វផ្សាយ ចលនាប្រជាជនបរិច្ចាគដី កសាងជនបទថ្មីប៉ុណ្ណោះទេ ថែមទាំងយកចិត្តទុកដាក់ជួយឧបត្ថម្ភអ្នករាល់គ្នាទៀតផង ម៉្លោះហើយគាត់តែងបានមាមីងពុទ្ធបរិស័ទនិងព្រះសង្ឃស្រឡាញ់រាប់អាន។
លោកត្រឹងកែវ លើកបង្ហាញគ្រឿងអនុស្សារិយយសព្រោះបុព្វហេតុ
អភិវឌ្ឍន៍សហករណ៍វៀតណាម។
ក្នុងនាមជាប្រធានគណៈកម្មការវត្តផ្នោដូង ក្នុងអំឡុងពេលដែលជាចំណុចខ្ពស់នៃការបង្ការប្រឆាំងជំងឺ COVID-១៩ លោកត្រឹងកែវ បានរួមជាមួយនឹងព្រះចៅអធិការវត្ត ជូនអំណោយដល់ប្រជាជនជាង ១០០ ចំណែក សរុបតម្លៃទឹកប្រាក់ជាង ៣០ លានដុង; បវារណាឧបត្ថម្ភបាយម្ហូបចំនួន ១៤ ថ្ងៃនៅកន្លែងធ្វើចត្តាឡីស័ក (៨០ចំណែក/ថ្ងៃ)។ ខ្លួនលោកផ្ទាល់ក៏បានសហការជាមួយនឹងផ្នែកពាក់ព័ន្ធអនុវត្តល្អការងារផ្សព្វផ្សាយជូនប្រជាជន អនុវត្តល្អនូវវិធានការបង្ការប្រឆាំងជំងឺរាតត្បាត ពិសេសគឺអនុវត្តល្អសារ ៥K របស់ក្រសួងសុខាភិបាល។ លោកត្រឹងកែវ ឱ្យដឹង៖ “ខ្ញុំតែងរស់នៅជាគំរូ ខ្នះខ្នែងចូលរួមរាល់ចលនាដែលភូមិភាគបំផុស តួយ៉ាងដូចជា៖ ការកសាងជនបទថ្មី កសាងទេសភាពបរិស្ថាន រក្សាសន្តិសុខសណ្តាប់ធ្នាប់។ល។ ក្រៅពីនោះ ខ្ញុំតែងផ្សព្វផ្សាយចលនាមាមីងអនុវត្តល្អនូវគោលការណ៍របស់បក្ស គោលនយោបាយក្រឹត្យច្បាប់របស់រដ្ឋ ប្រើប្រាស់ប្រភពទុនឧបត្ថម្ភពិសេសដោយឡែកប្រកបដោយប្រសិទ្ធភាព ដើម្បីកែលម្អជីវភាពគ្រួសារ”។
លោកថាច់វ៉ាន់មិញ ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំដាយអាង ឱ្យដឹង៖ “លោកត្រឹងកែវ គឺជាអ្នកឈានមុខក្នុងការងារផ្សព្វផ្សាយ ចលនាប្រជាជនកសាងសំណង់គមនាគមន៍ជនបទ ប្រព័ន្ធធារាសាស្រ្តក្នុងវាលស្រែ។ល។ គ្រួសារភាគច្រើនដែលលោកចលនា តែងស្ម័គ្រចិត្តបរិច្ចាគដីដើម្បីសំណង់បានដំណើរការ។ ដោយគាត់ជាអ្នកមានប្រជាប្រិយក្នុងភូមិស្រុក លោកនៅទាំងចូលរួមសម្រុះសម្រួលបានជោគជ័យនូវករណីជម្លោះជាច្រើននៅនឹងភូមិភាគ។ លោកមានកិត្តិយសបានទទួលប័ណ្ណសរសើររបស់គណៈកម្មាធិការប្រជាជនខេត្ត គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញ និងគ្រឿងអនុស្សារិយយសព្រោះបុព្វហេតុមហាសាមគ្គីបណ្ដាជនជាតិភាគតិច។ល។”៕
សឺនម៉ាល័យ - ថាច់ធី