12/04/2021 - 08:33

ផ្សព្វ​ផ្សាយ​ពី​សុវត្ថិ​ភាព​ចរា​ចរណ៍​ដល់​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច​

គណៈ​កម្ម​ការ​សុវត្ថិ​ភាព​ចរា​ចរណ៍​ក្រុង​កឹង​ធើ ទើប​សហ​ការជា​មួយ​នឹង​គណៈ​ជន​ជាតិ​ក្រុង​ ចាត់​តាំង​ផ្សព្វ​ផ្សាយ​ច្បាប់​ ស្តី​ពី​សណ្តាប់​ធ្នាប់​ សុវត្ថិ​ភាព​ចរាចរណ៍​ដល់​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច​នៅ​លើ​ភូមិ​សាស្រ្ត​ក្រុង​។​

 អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ស្រាវ​ជ្រាវ​ ស្វែង​យល់​ឯក​សារ​ដើម្បី​លើក​កម្ពស់​ចំ​ណេះ​ដឹង​ខាង​ច្បាប់​ ស្តីពី​សុវត្ថិ​ភាព​ចរា​ចរណ៍។​

តំ​ណាង​គណៈ​កម្ម​ការ​សុវត្ថិ​ភាព​ចរា​ចរណ៍​ក្រុង​ បាន​ផ្សព្វ​ផ្សាយ​ដោយ​ផ្ទាល់​នូវ​ខ្លឹម​សារ​មួយ​ចំ​នួន​ ស្ដី​ពី​ការ​ងារ​សណ្តាប់​ធ្នាប់​ សុវត្ថិ​ភាព​ចរា​ចរណ៍​ឆ្នាំ​ ២០២០ នៅ​លើ​ភូមិ​សាស្រ្ត​ក្រុង​កឹង​ធើ អនុក្រឹត្យ​លេខ​១០០/២០១៩/NĐ-CP របស់​រដ្ឋា​ភិបាល​ កំ​ណត់​ពិន័យ​បទ​ល្មើស​រដ្ឋ​បាល​លើ​វិស័យ​ចរា​ចរណ៍​ផ្លូវ​គោក និង​ផ្លូវ​រថ​ភ្លើង​ និង​សំ​ណង់​សំ​ខាន់​ៗ​មួយ​ចំ​នួន​អំ​ពី​សុវត្ថិ​ភាព​ចរា​ចរណ៍​អនុវត្ត​ក្នុង​ឆ្នាំ​ ២០២១ ។​ល។​ នៅ​ក្នុង​ពិធី​ផ្សព្វ​ផ្សាយ​នេះ​ អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច​ បាន​ទស្សនា​ វី​ដេអូ​ឃ្លីប​មួយ​ចំ​នួន​ដែល​ថត​ឡើង​វិញ​នូវ​ហេតុ​ការណ៍​បំ​ពាន​សុវត្ថិ​ភាព​សង្គម​៖ បើក​បរ​បំ​ពាន​ទ្រូង​ផ្លូវ​ គន្លង​ផ្លូវ​មិន​គោ​រព​តាម​ភ្លើង​សញ្ញា​ចរា​ចរណ៍​នៅ​ត្រង់​ចំ​ណុច​ផ្លូវ​ប្រ​សព្វ​គ្នា​ និង​ផល​វិបាក​នៃ​គ្រោះ​ថ្នាក់​ចរា​ចរណ៍។​

ចូល​រួម​ពិធី​ផ្សព្វ​ផ្សាយ​នេះ​ លោក​លី​សឿង អ្នក​មាន​ប្រ​ជា​ ប្រិយ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​នៅ​ខណ្ឌ​អូរ​ម៉ូង​ ឱ្យ​ដឹង​៖ “ពិធី​ផ្សព្វ​ផ្សាយ​អំ​ពី​សុវត្ថិ​ភាព​ចរា​ចរណ៍​នេះ​ មាន​ប្រ​យោជន៍​ណាស់​។​ ការ​ធ្វើ​បទ​បង្ហាញ​របស់​កម្មា​ភិបាល​ផ្សព្វ​ផ្សាយ​មាន​អម​ដោយ​រូប​ភាព​បញ្ជាក់​ទៀត​ ជួយ​ឱ្យ​យើង​ខ្ញុំ​ងាយ​យល់​ងាយ​ចង​ចាំ​ ក្តាប់​បាន​ច្បាស់​នូវ​សេច​ក្តី​កំណត់​ពេល​ចូល​រួម​ចរា​ចរណ៍។​ ខ្ញុំ​នឹង​ផ្សព្វ​ផ្សាយ​ខ្លឹម​សារ​នេះ​ ដើម្បី​ជន​រួម​ជាតិ​ខ្មែរ​បាន​យល់​និង​គោ​រព​ត្រូវ​តាម​សេច​ក្តី​កំ​ណត់​ពេល​ចូល​រួម​ចរា​ចរណ៍។​ ទន្ទឹម​នឹង​នោះ​ ក៏​ក្រើន​រំលឹក​មាមីង​ កូន​ចៅ​ បើ​ពិសា​គ្រឿង​ស្រវឹង​ សូម​កុំ​បើក​បរ”។​ អ្នក​មីង​ សើុង​ធីធូ​វឹង​ អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ នៅ​សង្កាត់​អាង​គឺ ខណ្ឌ​និញ​កេវ​ ឱ្យ​ដឹង​៖ “បាន​ស្តាប់​កម្មា​ភិបាល​គណៈ​កម្ម​ការ​សុវត្ថិ​ភាព​ចរា​ចរណ៍​ក្រុង​ផ្សព្វ​ផ្សាយ​ ខ្ញុំ​កាន់​តែ​មាន​ការ​យល់​ដឹង​បន្ថែម​នូវ​សេច​ក្តី​កំ​ណត់​ ពេល​ចូល​រួម​ចរា​ចរណ៍។​ តាម​យោ​បល់ខ្ញុំ​ មនុស្ស​គ្រប់​រូប​ពេល​ចូល​រួម​ចរា​ចរណ៍ គប្បី​មាន​ចំ​ណេះ​ដឹង​គ្រប់​គ្រាន់​យល់​និង​គោ​រព​តាម​សេច​ក្តី​កំ​ណត់​របស់​ច្បាប់​ ដើម្បី​មិន​បង្ក​គ្រោះ​ថ្នាក់​ដល់​អា​យុ​ជីវិត​របស់​ខ្លួន​ និង​អ្នក​ដទៃ​”។​  អ្នក​មីង​ត្រឿង​ធីហ្វា​ញ អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ ស្នាក់​នៅ​សង្កាត់​តឹង​អាង​ ខណ្ឌ​និញ​កេវ​  បាន​និយាយ​បន្ត​៖ “ផល​វិបាក​នៃ​ករណី​គ្រោះ​ថ្នាក់​ចរា​ចរណ៍​អាច​បង្ក​ឱ្យ​បាត់​បង់​ជីវិត​មនុស្ស​រង​របួស​ ពិការ​ គឺជា​ការ​ឈឺ​ចាប់​ ជា​បន្ទុក​ធ្ងន់​របស់​គ្រួ​សារ​និង​សង្គម​។​ ក្រោយ​ពី​បាន​ស្ដាប់​ការ​ផ្សព្វ​ផ្សាយ​ ធ្វើ​បច្ចុប្បន្ន​ភាព​ចំ​ណេះ​ដឹង​ ស្តីពី​ច្បាប់​សុវត្ថិ​ភាព​ចរា​ចរណ៍ ខ្ញុំ​នឹង​ផ្សព្វ​ផ្សាយ​ដល់​ជន​រួម​ជាតិ​នៅ​ក្នុង​សហ​គមន៍ប្រ​ជា​ជន​តាំង​ទីលំ​នៅ​ និង​តំ​បន់​ខ្ញុំ​រស់​នៅ​ ដើម្បី​មាមីង​បាន​យល់​ដឹង​ និង​គោ​រព​ត្រឹម​ត្រូវ​តាម​ច្បាប់​”។​

លោក​ម៉ាយ​មិញ​ង្វាង​ ប្រ​ធាន​ការិ​យាល័យ​គណៈ​កម្ម​ការ​សុវត្ថិ​ភាព​ចរា​ចរណ៍​ក្រុង​ រំពឹង​ថា​ អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​ រួម​ជាតិ​ភាគ​តិច​ បន្ទាប់​ពី​បាន​ចូល​រួម​ស្ដាប់​ការ​ផ្សព្វ​ផ្សាយ​ច្បាប់​ ស្តីពី​សណ្តាប់​ធ្នាប់​សុវត្ថិ​ភាព​ចរា​ចរណ៍ ពេល​ទៅ​កាន់​ភូមិ​ភាគ​ នឹង​បង្កើន​ការ​ចលនា​ផ្សព្វ​ផ្សាយ​ ដើម្បី​មាមីង​យល់​ និង​ភ្ញាក់​រលឹក​ដោយ​ខ្លួន​ឯង​ ក្នុង​ការ​គោ​រព​ច្បាប់​ ពេល​ចូល​រួម​ចរា​ចរណ៍ ផ្លូវ​គោក ផ្លូវ​ទឹក​ រួម​ចំ​ណែក​ទប់​ស្កាត់​ និង​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នៅ​លើ​ភូមិ​សាស្រ្ត​ក្រុង​៕​

                                                         តឹម​ខ្វា-វិមាន​ ​ 

ចែករំលែកអត្ថបទ