ទង្វើបើកបរឆ្លងកាត់ភ្លើងសញ្ញាចរាចរណ៍ពណ៌ក្រហម ពណ៌លឿង ពេលចូលរួមចរាចរ គឺជាកំហុសដែលអ្នកចូលរួមចរាចរច្រើនតែជួបប្រទះ។ តាមបទដ្ឋានបច្ចេកទេសជាតិ ស្តីពីសញ្ញាផ្លូវគោក (QCVN ៤១:២០១៩ កែប្រែបទដ្ឋាន ៤១:២០១៦) បានកំណត់ពីភ្លើងសញ្ញាពណ៌លឿងភ្លឺឡើង ត្រូវតែឈប់ខាងក្រោយខ្សែគំនូសសញ្ញា ករណីបើកបរជ្រុលហួសខ្សែ គំនូសសញ្ញាឬឈប់ជិតខ្សែគំនូសសញ្ញាពេក ប្រសិនបើការឈប់នោះអាចនឹងបង្កគ្រោះថ្នាក់ គឺមានសិទ្ធិបើកបរទៅមុខជាបន្ត។
បើកបរឆ្លងកាត់ភ្លើងសញ្ញាចរាចរណ៍ពណ៌លឿង គឺជាមូលហេតុមួយក្នុងចំណោមមូលហេតុទាំងឡាយបណ្ដាលឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍។
ជាក់ស្ដែង៖ ភ្លើងពណ៌លឿងគឺជាភ្លើងសញ្ញាចរាចរណ៍បង្ហាញថា ជិតប្តូរទៅភ្លើងសញ្ញាចរាចរណ៍ពណ៌ក្រហម ឬហៅថា ពេលវេលារៀបចំណុចផ្លូវប្រសព្វ ដើម្បីយានយន្តពេលបើកបរចូលចំណុចផ្លូវប្រសព្វដោយល្បឿនលឿន ជួបនឹងសញ្ញាត្រៀមប្តូរទៅសញ្ញាភ្លើងពណ៌ក្រហម ប្រសិនបើឈប់មកមិនមានសុវត្ថិភាព គឺអ្នកបើកបរមានសិទ្ធិបើកទៅមុខជាបន្ត។ ក្នុងករណី យានជំនិះបើកបរពីចម្ងាយដោយល្បឿនយឺត ឈប់មកសុវត្ថិភាពគឺត្រូវតែបពា្ឈប់។ ករណីភ្លើងសញ្ញាចរាចរណ៍ពណ៌លឿងភ្លឹបភ្លែត គឺអាចបើកបរឆ្លងបាន ប៉ុន្តែដោយល្បឿនយឺត សង្កេតមើលដោយប្រុងប្រយ័ត្ន អាទិភាពឱ្យអ្នកថ្មើរជើងឆ្លងផ្លូវ ឬមធ្យោបាយផ្សេងៗទៀត។ ក៏ប៉ុន្តែ តាំងពីមុនមក អ្នកចូលរួមចរាចរភាគច្រើនយកចិត្តទុកដាក់តែភ្លើងសញ្ញាពណ៌បែតងនិងពណ៌ក្រហមប៉ុណ្ណោះ ដោយមិនចាប់អារម្មណ៍គោរពភ្លើងសញ្ញាពណ៌លឿង ក៏អាចរងការពិន័យផងដែរ។
តាមសេចក្តីកំណត់នៃអនុក្រឹត្យលេខ ១០០/២០១៩/NĐ-CP របស់រដ្ឋាភិបាល ចុះថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០១៩ កំណត់ពីការពិន័យរដ្ឋបាលលើវិស័យចរាចរណ៍ផ្លូវគោក និងផ្លូវរថភ្លើង អ្នកថ្មើរជើង អ្នកជិះកង់ម៉ូតូ រថយន្ត ឆ្លងកាត់ភ្លើងសញ្ញាពណ៌លឿង ក្នុងករណីបំពាន នឹងរងការពិន័យតាមកម្រិតដូចខាងក្រោម៖ ពិន័យពី ៦០.០០០-១០០.០០០ ដុង ចំពោះអ្នកថ្មើរជើង (ត្រង់កថាខណ្ឌ ១ មាត្រា ៩ នៃអនុក្រឹត្យលេខ ១០០/២០១៩/NĐ-CP); ពិន័យពី ១០០.០០០- ២០០.០០០ ដុង ចំពោះកង់ កង់ម៉ាស៊ីន កង់ អគ្គិសនី (ត្រង់មាត្រា ៨ អនុក្រឹត្យលេខ ១០០/២០១៩/NĐ-CP); ពិន័យពី ៦០០.០០០- ១លានដុង ចំពោះម៉ូតូ ម៉ូតូអគ្គិសនី (ត្រង់កថាខណ្ឌ ៤ មាត្រា ៦ អនុក្រឹត្យលេខ ១០០/២០១៩/NĐ-CP); ពិន័យពី ១-២ លានដុង ចំពោះត្រាក់ទ័រ យានយន្តុបករណ៍ (ត្រង់កថាខណ្ឌ ៥ មាត្រា ៧ អនុក្រឹត្យលេខ ១០០/២០១៩/NĐ-CP); ពិន័យពី ៣-៥ លានដុង ចំពោះរថយន្ត (ត្រង់កថាខណ្ឌ ៥ មាត្រា ៥ អនុក្រឹត្យលេខ ១០០/២០១៩/NĐ-CP)។ ទន្ទឹមនឹងនោះ អ្នកបើកបរត្រូវដកហូតបណ្ណបើកបរពី ១-៣ ខែទៀតផង។
អ្នកបើកបរចូលរួមចរាចរជិតដល់ផ្លូវប្រសព្វគ្នា គប្បីបន្ថយល្បឿន សង្កេតមើលដោយប្រុងប្រយ័ត្ន ដើម្បីធានាសុវត្ថិភាពដល់ខ្លួននិងអ្នកដទៃ ទន្ទឹមនឹងនោះ ចៀសវៀងរងការពិន័យដោយកំហុសបើកបរឆ្លងកាត់ភ្លើងសញ្ញាពណ៌លឿង៕
H.Y-វិមាន