ជំរុញការរៀនសូត្រនិងធ្វើតាមឧត្តមគតិ សីលធម៌ ឥរិយាបថហូជីមិញ សាលាមធ្យមសិក្សាចំណេះទូទៅជនជាតិអន្តេវាសិក-មធ្យមសិក្សាមូលដ្ឋានស្រុកចូវថាញ់ ខេត្តត្រាវិញ តែងយកចិត្តទុកដាក់អនុវត្តរាល់បធានបទសមស្របជាមួយនឹងលក្ខណៈជាក់ស្ដែងរបស់សាលា រួមចំណែកកសាងទិសដៅលើកកម្ពស់គុណភាពអប់រំលើគ្រប់វិស័យ។ លេចធ្លោជាងគេគឺចលនា "កសាងសាលារៀនបៃតង-ជ្រះ-ស្អាត-សុវត្ថិភាព"។
សិស្សសាលាមធ្យមសិក្សាចំណេះទូទៅជនជាតិអន្តេវាសិក-មធ្យមសិក្សាមូលដ្ឋានស្រុកចូវថាញ់ កំពុងប្រមូលនិងបែងប្រភេទសំរាម។
រៀងរាល់ឆ្នាំសិក្សា គណៈនាយកសាលាបានចុះឈ្មោះលើខ្លឹមសារនៃការខិតខំរៀនសូត្រ និងធ្វើតាមគំរូអ៊ំហូ ទៅតាមបធានបទនិងផ្សព្វផ្សាយដល់កម្មាភិបាល បក្ខជន គ្រូបង្រៀន និងសិស្សានុសិស្សទាំងអស់។ ដើមឆ្នាំសិក្សា២០១៩-២០២០ សាលាបានផ្សព្វផ្សាយជាក់ស្តែងខ្លឹមសារនៃតម្រូវការដាក់ចេញ និងលក្ខឋានសាលារៀន "បៃតង-ជ្រះ-ស្អាត-សុវត្ថិភាព"។ លទ្ធផលឆមាសទី១ ឆ្នាំសិក្សា២០១៩-២០២០ សាលាបានកសាងរួចរាល់ផ្នែកសំណង់នានា ដូចជាទីធ្លា ប្រព័ន្ធរំដោះទឹក ដើម្បីធានាក្នុងបរិវេណសាលាស្រឡះស្រឡំ ស្អាតស្អំ។ ទន្ទឹមនឹងនោះ ចលនាកម្មាភិបាល គ្រូបង្រៀនរបស់សាលាបាន៤៣៦លើកនាក់ចូលរួមចលនា "ថ្ងៃអាទិត្យបៃតង" រួមជាមួយនឹងអង្គការមហាជនភូមិភាគធ្វើអនាម័យនៅក្នុងនិងក្រៅបរិវេណសាលា។ ឆ្លងតាមរយៈនោះ សិស្សានុសិស្សមានស្មារតីភ្ញាក់រលឹកនិងធ្វើការរក្សាអនាម័យបរិស្ថានគ្រប់ពេល គ្រប់ទីកន្លែង។ ដើម្បីអប់រំសិស្សលើកកម្ពស់ស្មារតីរក្សាអនាម័យរួម កម្មាភិបាល គ្រូបង្រៀនបានចាត់សិស្សទៅតាមថ្នាក់នីមួយៗ ទទួលបន្ទុកអនាម័យ ថែទាំដើមឈើ សួនច្បារ ទីធ្លា បោសសម្អាត ប្រមូលសំរាមដាក់ត្រង់កន្លែង។ ប្អូនឡឹមហ្វិញគីមលិញ សិស្សថ្នាក់ទី៩/១ បានឱ្យដឹង៖ "ធ្វើតាមពាក្យលោកគ្រូអ្នកគ្រូ ពួកប្អូនមិនចោលសំរាមផ្តេសផ្តាសឡើយ ហើយបានចូលរួមរក្សាអនាម័យបរិស្ថាន ប្រមូលនិងបែងប្រភេទសំរាម។ល។ ទន្ទឹមនឹងនោះ ពួកប្អូនបានលក់ប្រភេទសំរាមប្លាស្ទិច និងសន្សំប្រាក់សម្រាប់ទិញជីដាក់ផ្កា ឧបត្ថម្ភមិត្តភ័ក្តិដែលមានស្ថានភាពលំបាក"។
អ្នកគ្រូហ្វិញធីគីមហឿង នាយិកាសាលាមធ្យមសិក្សាចំណេះទូទៅជនជាតិអន្តេវាសិក-មធ្យមសិក្សាមូលដ្ឋានស្រុកចូវថាញ់ ឱ្យដឹង៖ "អនុវត្តបធានបទរៀនសូត្រនិងធ្វើតាមគំរូអ៊ំហូ អំពី"កសាងសាលារៀនបៃតង-ជ្រះ-ស្អាត-សុវត្ថិភាព" គណៈនាយកសាលាបានចង្អុលការដល់អង្គការមហាជន ផ្សព្វផ្សាយអនុវត្តឪ្យបានល្អនូវខ្លឹមសារបធានបទដែលបានចុះឈ្មោះ។ ទន្ទឹមនឹងនោះ រក្សាអនាម័យបរិស្ថានធានាបៃតង-ជ្រះ-ស្អាត-សុវត្ថិភាព សាលាតែងយកចិត្តទុកដាក់អប់រំសិស្សក្នុងការលើកកម្ពស់ស្មារតីសាមគ្គី ស្រឡាញ់រាប់អានគ្នា ហើយថែមទាំងលត់ដំស្មារតី ទឹកចិត្តមេត្តា ចេះចែករំលែក ជួយដល់មិត្តភ័ក្តិដែលមានស្ថានភាពលំបាក"៕
សឺនម៉ាល័យ-វិមាន