ហឹុងហោយ ធ្លាប់ជាឃុំក្រីក្រមួយនៅស្រុកវិញឡើយ ខេត្តបាកលីវ រួមមានជនរួមជាតិខ្មែររស់នៅជាង៦៧,៦% នៃចំនួនប្រជាជន។ ក្រោយរយៈពេលច្រើនឆ្នាំ ខ្នះខ្នែងផ្សព្វផ្សាយអនុវត្តនូវគោលនយោបាយជនជាតិប្រកបដោយប្រសិទ្ធភាព ឃើញថាជីវភាពគ្រួសារជនជាតិខ្មែរបានលើកកម្ពស់ អត្រាគ្រួសារក្រីក្រថយចុះជាបណ្តើរៗ ។
ដងផ្លូវជនបទចុះតាមភូមិរបស់ឃុំហឹុងហោយ បានចាក់បេតុងរួចរាល់។
ប្រព័ន្ធធារាសាស្រ្តបានកសាងសម្រេចរួចរាល់ មាមីងខ្មែរនៅឃុំហឹុងហោយផលិតស្រូវបាន៣រដូវក្នុងឆ្នាំ។
រយៈពេលកន្លង ឃុំហឹុងហោយទទួលបានរបបគោលនយោបាយពិសេសដោយឡែក ជាច្រើនឧបត្ថម្ភអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច មានដូច៖ អនុក្រឹត្យ២៩ របស់រដ្ឋាភិបាលស្ដីពីឧបត្ថម្ភដីសង់ផ្ទះ បុលទុនលោះដីដោះស្រាយការងារធ្វើជូនជនរួមជាតិខ្មែរ១៧០គ្រួសារ សេចក្ដីសម្រេច៥៤ស្ដីពីបុលទុនអភិវឌ្ឍផលិតកម្ម ជូនគ្រួសារជនជាតិភាគតិចលំបាកពិសេស គោលនយោបាយកាត់បន្ថយប្រាក់សាលា ជំនួយប្រាក់ចំណាយក្នុងការរៀនសូត្រ និងជំនួយប្រាក់ពេលបាយថ្ងៃត្រង់ជូនកុមារមតេ្តយ្យសិក្សាជិត២.០០០លើកនាក់។ កម្មវិធី១៣៥ បានវិនិយោគទុនកសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជា៖ ផ្លូវថ្នល់ សាលារៀន ដំណាក់សុខាភិបាល អគ្គិសនី ទឹកស្អាត ឧបត្ថម្ភដើមទុន ពូជដំណាំសត្វចិញ្ចឹម។ល។ សរុបទុនវិនិយោគជាង១០ពាន់លានដុង។ ទន្ទឹមនឹងនោះ ផ្ដើមពីប្រភពទុនសម្រាប់កាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពនៃកម្មវិធីទិសដៅជាតិ ឃុំបានពិនិត្យផ្ដល់សច្ចាប័នជូនរាល់គ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រីក្របានទទួលទុនបុលសម្រាប់ប្រកបរបររកស៊ី សរុបទឹកប្រាក់ជាង៣៩,២ពាន់លានដុង។ ឃុំបានចលនាសប្បុរសជនរួមវិភាគទានទឹកប្រាក់ជាង៣,២ពាន់លានដុងសម្រាប់កសាងផ្ទះមេត្តាធម៌១២១ខ្នង ជូនដល់គ្រួសារក្រីក្រ បើកវគ្គបង្រៀនវិជ្ជាជីវៈបាន១៣ថ្នាក់ជូនពលករជាជនជាតិភាគតិចនៅជនបទ៤១៣នាក់ និងឧទ្ទេសនាមការងារធ្វើជូនពលករជាង១.២៥០នាក់។ល។ អាស្រ័យហេតុនោះ ជីវភាពមាមីងខ្មែរបានលើកកម្ពស់ រួមចំណែកកាត់បន្ថយអត្រាគ្រួសារក្រីក្ររបស់ឃុំ។ ប្រសិនជាឆ្នាំ២០១៦ ទូទាំងឃុំមានគ្រួសារក្រីក្រជាង១៨% មកទល់សព្វថ្ងៃ នៅត្រឹមតែ៦,១% ក្នុងនោះមានគ្រួសារចាកផុតពីភាពក្រីក្រប្រកបដោយចីរភាព៣៣៨គ្រួសារ។ ជាពិសេស ផ្លូវថ្នល់ដំណាក់សុខាភិបាល សាលារៀនត្រូវបានវិនិយោគទុនកសាងសមរម្យ ប្រព័ន្ធធារាសាស្រ្តឆ្លើយតបតម្រូវការបង្កបង្កើនផលរបស់ប្រជាជន។ អត្រាគ្រួសារប្រើប្រាស់អគ្គិសនីសុវត្ថិភាព ប្រើប្រាស់ទឹកស្អាតស្របអនាម័យសម្រេចជាង៩៩%។ ព្រះតេជព្រះគុណ តាំងសាវង្ស ចៅអធិការវត្តខ្វែងបបែលចាស់ មានថេរដីកា៖ “អាស្រ័យគោលនយោបាយជនជាតិរបស់បក្សនិងរដ្ឋ ដែលបានផ្ដល់វិនិយោគ ម្ល៉ោះហើយនៅតាមភូមិស្រុកខ្មែរមានការរីកចម្រើនបង្គួរ។ ពុទ្ធបរិស័ទខ្មែរ មានផ្ទះសម្បែងសមរម្យមានទុនរកស៊ី ចេះផលិតពូជស្រូវមានគុណភាពខ្ពស់ ដាំដំណាំរួមផ្សំ ចិញ្ចឹមសត្វ បានរៀនមុខរបរ មានការងារធ្វើលំនឹង។ ជាពិសេស គោលនយោបាយបន្ថយបង់ប្រាក់សាលា ឧបត្ថម្ភបុលទុនរៀនសូត្រជូនកូនចៅជនជាតិខ្មែរក្រីក្រ គោលនយោបាយបម្រុង មហាវិទ្យាល័យ ជម្រើសសិស្ស បានជួយកូនចៅខ្មែររៀនមហាវិទ្យាល័យកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ ផ្ដើមពីនោះ ប្រជាបញ្ញាមានកម្រិតខ្ពស់ ស្មារតីយល់ដឹងក៏កាន់តែជឿនលឿន ចេះគិតគូររកស៊ី ម្ល៉ោះហើយជីវភាពកាន់តែធូរធារ មុខមាត់ឃុំហឹុងហោយកាន់តែមានភាពប្ដូរផ្លាស់”។
លោកឡឹមអាញ់ត្វឹង ប្រធានគណៈកម្មាធិការប្រជាជនឃុំហឹុងហោយ បានអះអាង៖ “មកទល់បច្ចុប្បន្ន មានកម្មវិធី គម្រោងជាច្រើន ត្រូវបានឃុំផ្សព្វផ្សាយអនុវត្តដោយមានការត្រួតពិនិត្យរបស់អង្គការមហាជន ម្ល៉ោះហើយការប្រើប្រាស់ប្រភពទុនត្រូវចំគោលដៅ ប្រកបដោយប្រសិទ្ធភាព។ រយៈពេលខាងមុខ ឃុំនឹងបន្តការផ្សព្វផ្សាយ ព្រមៗគ្នានូវគោលនយោបាយជនជាតិ និងគម្រោង កម្មវិធីឧបត្ថម្ភដទៃទៀតសម្រាប់គ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រីក្រ ពិសេសគឺគ្រួសារជនជាតិខ្មែរមានលក្ខណសម្បត្តិអភិវឌ្ឍសេដ្ឋកិច្ច។ព្រមជាមួយនោះការបណ្តុះបណ្តាល បំពាក់បំប៉ន បង្កប្រភព ចាត់តាំងប្រើការកម្មាភិបាលជនជាតិសមស្រប ដើម្បីរួមចំណែកនាំយកគោលនយោបាយជូនដល់ជនរួមជាតិខ្មែរកាន់តែប្រសិទ្ធភាព”៕
លីធាន - ថាច់ធី