ក្រសួងអប់រំនិងបណ្តុះបណ្តាលទើបប្រកាសលទ្ធផលនិងពិន្ទុរួមប្រឡងមធ្យមសិក្សាចំណេះទូទៅជាតិឆ្នាំ២០១៩។ ការវិភាគពិន្ទុរួមឆ្នាំនេះ មានអ្នកជំនាញជាច្រើន បានវាយតម្លៃខ្ពស់ទៅលើគុណភាពវិញ្ញាសាប្រឡង ដ្បិតអីសម្រេចបានទាំងទិសដៅបែងសម្រាប់ពិនិត្យផ្ដល់សញ្ញាប័ត្រ មធ្យមសិក្សាចំណេះទូទៅផង មានកម្រិតនៃការបែងចែកខ្ពស់ដើម្បីសាកលវិទ្យាល័យងាយស្រួលពិនិត្យជម្រើសសិស្សផង។
បេក្ខសិស្សខេត្តសុកត្រាំងចូលរួមប្រឡងមធ្យមសិក្សាចំណេះទូទៅជាតិឆ្នាំ២០១៩។
យោងតាមស្ថិតិរបស់ក្រសួងអប់រំនិងបណ្តុះបណ្តាល ពិន្ទុមធ្យមនៃវិញ្ញាសាប្រឡងមធ្យមសិក្សាចំណេះទូទៅជាតិឆ្នាំ២០១៩ គឺកើនជាងឆ្នាំមុន។ សឹងរាល់វិញ្ញាសាដោយមានកម្រិតពិន្ទុមធ្យមចាប់ពី៥-៦ពិន្ទុ ។ ដោយឡែក៣វិញ្ញាសា គឺប្រវត្តិសាស្រ្ត ភាសាអង់គ្លេស ជីវវិទ្យា មានពិន្ទុមធ្យមគឺក្រោម៥។ សរុបសន្លឹកកិច្ចការបេក្ខជនចំនួន១.២៨៧សន្លឹក ក្នុងបណ្ដាវិញ្ញាសាដែល ទទួលបានពិន្ទុ១០ គឺវិញ្ញាសាសីលធម៌ពលរដ្ឋ មានចំនួនសិស្សទទួលបានពិន្ទុ១០ច្រើនបំផុត មាន៧៨៤សន្លឹក ឈរលេខ២គឺវិញ្ញាសាអង់គ្លេស មាន២៩៩សន្លឹក និងឈរលេខ៣គឺវិញ្ញាសាប្រវត្តិសាស្រ្តមាន៨០សន្លឹក។
តាមការវាយតម្លៃរបស់អ្នកជំនាញការមួយចំនួន គំនូសតារាងពិន្ទុរួមនៃវិញ្ញាសាប្រឡង សំខាន់គឺផ្អៀងទៅខាងស្តាំជាមួយចំណុចកំពូលឋិតនៅកម្រិតពី៥-៦ ប៉ុន្តែកម្រិតចោតតារាងពិន្ទុរួមខាងស្តាំច្រើន ស្របគ្នាជាមួយនឹងការបែងពិន្ទុខ្ពស់។ ការដែលវិញ្ញាសាសីលធម៌ពលរដ្ឋ មានចំនួន១០ពិន្ទុច្រើនបំផុត គឺជារឿងធម្មតានិងងាយយល់ ដ្បិតអី ខ្លឹមសារចំណេះដឹងក្នុងមុខវិជ្ជានិងវិញ្ញាសាប្រឡងគឺពាក់ព័ន្ធច្រើនអំពីជីវភាពជាក់ស្តែងរបស់សិស្ស។
តាមការវិភាគពិន្ទុរួមតាមប៉្លុកប្រឡងប្រពៃណី កម្រិតពិន្ទុមធ្យមភាគ៣វិញ្ញាសានៃប្ល៉ុកនីមួយៗ ឆ្នាំនេះគឺមានកម្រិតពិន្ទុ ពី១៦-១៨។ ជាក់ស្តែងប្លុកA0 ពិន្ទុមធ្យមភាគគឺ១៧,៧៣ សរុបពិន្ទុដែលមានចំនួនបេក្ខជនសម្រេចបានច្រើនបំផុតគឺ១៩,៥៥។ ប្លុក A1 ពិន្ទុមធ្យមភាគគឺ១៧,៣៩ សរុបពិន្ទុដែលមានចំនួនបេក្ខសិស្សសម្រេចបានច្រើនបំផុតគឺ១៧,៧៥។ ប្លុក B ពិន្ធុមធ្យមភាគគឺ១៦,៨៥ សរុបពិន្ទុដែលមានចំនួនបេក្ខជនសម្រេចបានច្រើនបំផុតគឺ១៧,៨០។ ប្លុក C ពិន្ទុមធ្យមភាគគឺ១៥,៦៤ សរុបពិន្ទុដែលមានចំនួនបេក្ខជនសម្រេចបានច្រើនបំផុតគឺ១៥,៥០។ កម្រិតពិន្ទុមធ្យមភាគនៅប្លុក D0 គឺ១៥,៧៨ សរុបពិន្ទុដែលមានចំនួនបេក្ខជនសម្រេចបានច្រើនបំផុតគឺ១៥។
ពិន្ទុរួមនៅតាមប្លុកប្រឡង សុទ្ធសឹងទេរទៅខាងស្ដាំ មានបេក្ខជនប្រមាណ៧៥% ទទួលបានពិន្ទុចាប់ពី១៥ឡើងទៅ។ ពិន្ទុចាប់ពីកម្រិត២០ គំនូសតារាងមានការបែងស្មើពិន្ទុចាប់ពីកម្រិត២៤ គឺគំនូសតារាងមានកម្រិតចោតច្រើន៕
យោងតាម៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម រែសម្រួល៖ ថាច់ធី