កីឡា - ទេសចរណ៍ ទេសចរណ៍

26/02/2019 - 09:05

ទស្សនាអារាមដ្ឋានស្អាតៗនៅត្រាវិញ

វត្ត​ភាគ​រាជ​ដួង​កែវ​កំ​ពង់​ដូង ផ្នោ​ដូង មាន​ទី​តាំង​នៅ​ភូមិ​ដើម​ជ្រៃ ឃុំ​ដៃ​អាន ស្រុកថ្កូវ ខេត្ត​ត្រា​វិញ ។ ឋិត​នៅ​ចម្ងាយ​ពី​ទី​ក្រុង​ត្រា​វិញ​ប្រ​ហែល​៤២​គី​ឡូ​ម៉ែត្រ ឆ្ពោះ​ទៅ​ទិស​អាគ្នេយ៍ ។ នេះ​ជា​អា​រាមដ្ឋាន​បូរាណ មាន​អា​យុកាល​ចំ​ណាស់​និង​មាន​ទ្រង់​ទ្រាយ​ធំ​បង្គួរ កសាង​ឡើង​ក្នុង​គ្រឹស​ករាជ​ឆ្នាំ​១៦៧៧ លើ​ផ្ទៃ​ដី​ទំ​ហំ​ជិត​៦​ហិក​តា ។ វត្ត​ល្បី​ឈ្មោះ​តាំង​ពី​យូរ​លង់ ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​ក្នុង​និង​ក្រៅ​ប្រ​ទេស​ ខណៈ​ពេល​មក​ខេត្ត​ត្រា​វិញ។ មក​ទស្ស​នា​វត្ត​ផ្នោ​ដូង ក្រៅ​ពី​ធ្វើ​ការ​គោរព​បូជា បួង​សួង​សុំសុខ​សួ​ស្តី សិរី​មង្គល ភ្ញៀវ​ទេស​ចរនៅ​ទាំង​មាន​ឱកាស​បាន​ទស្សនា​នូវ​ភាព​សម​សួន​ល្អ​ប្រ​ណីត និង​កិត្យា​នុភាព​ដ៏​ពិសិដ្ឋនៃ​អា​រាម និង​លក្ខណៈ​រចនា​បថ ស្ថាបត្យ​កម្ម​នៃ​ខឿន​វប្ប​ធម៌​ខ្មែរ គយ​គន​កម្សាន្ត​ហ្វូង​បក្សា​បក្សី​រាប់​រយ​ប្រ​ភេទ មាន​ដូច៖ សត្វ​ព្រាប កុក ក្ង ក្រសារ ក្អែក​ទឹក ខ្វែក ខ្វែកត្រោក។ 

វ៉ាន់តឹន

 

ខ្លោង​ទ្វារ​វត្ត​ភាគរាជ​ដួងកែវ​កំពង់​ដូង (ផ្នោដូង) ។

ព្រះ​វិហារ ជា​លក្ខណៈ​ស្ថាបត្យ​កម្ម​វប្ប​ធម៌​ខ្មែរ​ណាម​បូ

សា​លា​ទាន មើល​ពី​ព្រះ​វិហារ​ទៅ ។

  ភ្ញៀវ​ទេស​ចរ ទស្ស​នា​កម្សាន្ត​ហ្វូង​សត្វ​បក្សា​បក្សី ហោះ​ហើរ ធ្វើ​សំ​បុក​លើ​ចុង​ឈើ​នៅជុំ​វិញ​បរិ​វេណ​វត្ត ។

ចែករំលែកអត្ថបទ