គណៈជនជាតិខេត្តត្រាវិញ បាននិងកំពុងផ្សព្វផ្សាយអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលនយោបាយជាច្រើនទាក់ទងដល់ជនរួមជាតិ ក្នុងនោះ មានសេចក្តីសម្រេចចិត្តលេខ១៨/២០១១/QĐ-TTg ចុះថ្ងៃ១៨/៣/២០១១ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលស្តីពី គោលនយោបាយចំពោះអ្នកមានប្រជាប្រិយភាពក្នុងជនរួមជាតិភាគតិច។
អ្នកមានប្រជាប្រិយភាពចូលរួមពិធីជួបជុំ។
ដើម្បីពង្រីកតួនាទីរបស់អ្នកមានប្រជាប្រិយភាព និងអនុវត្តល្អនូវការក្ដោបក្ដាប់ស្ថានភាពសន្តិសុខនយោបាយ សណ្ដាប់ធ្នាប់សុវត្ថិភាពសង្គមនៅតំបន់ជនជាតិភាគតិច គណៈជនជាតិខេត្តបានដឹកនាំ ព្រមទាំងសហការជាមួយនឹងគណៈឃោសនាអប់រំនៃគណៈកម្មាធិការបក្សខេត្ត នគរបាលខេត្ត គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមសមាគមសាមគ្គីព្រះសង្ឃស្នេហាជាតិខេត្ត ចាត់តាំងអនុវត្តគោលនយោបាយដោយគ្រប់គ្រាន់ចំពោះអ្នកមានប្រជាប្រិយភាព មានដូច៖ ផ្តល់ព័ត៌មាន ឧបត្ថម្ភសម្ភារៈផ្ដល់កម្លាំងចិត្ត មានរបបស្ងើចសរសើរនិងជូនរង្វាន់ទៅទស្សនាសិក្សាបទពិសោធន៍។ គណៈជនជាតិខេត្ត ក៏បានកសាងផែនការអនុវត្តគម្រោង”បង្កើនតួនាទីរបស់អ្នកមានប្រជាប្រិយភាពក្នុងជនជាតិភាគតិច” លើភូមិសាស្រ្តខេត្ត។
តាមប្រសាសន៍លោកកៀងបាន អនុប្រធានគណៈជនជាតិខេត្តត្រាវិញ៖ គណៈជនជាតិបានផ្សព្វផ្សាយបញ្ជ្រាប និងធ្វើសេនាធិការជូនគណៈកម្មាធិការប្រជាជនខេត្តណែនាំភូមិភាគនានា អនុវត្តគោលនយោបាយបានទាន់ពេលចំពោះអ្នកមានប្រជាប្រិយភាពនៅតំបន់ជនជាតិភាគតិច។ អ្នកមានប្រជាប្រិយភាពក៏បានសកម្មរៀនសូត្រ បញ្ជ្រាបស្រាវជ្រាវ ស្វែងយល់នូវខ្លឹមសារព័ត៌មានអំពីគោលការណ៍ គោលមាគ៌ារបស់បក្សគោលនយោបាយច្បាប់របស់រដ្ឋ ដើម្បីចលនាជនរួមជាតិគោរពម្ចាស់ការសកម្មសហការជាមួយនឹងអ្នកសម្រុះសម្រួលនៅមូលដ្ឋាន និងចាត់តាំងសម្រុះសម្រួលករណីទំនាស់ បណ្ដឹងតវ៉ា សាមីខ្លួននិងគ្រួសារជានិច្ចកាលធ្វើជាគំរូគោរពច្បាប់ ។
អ្នកមានប្រជាប្រិយភាពក្នុងខេត្ត បានចូលរួមការឃោសនា ចលនាអំពីកសាងជនបទថ្មីបាន២៥០លើក ដោយមានអ្នកចូលរួម៦.៩៥៣លើកនាក់ កសាងទម្រង់រកស៊ីមានប្រសិទ្ធភាពចំនួន១១ដល់គ្រួសារចំនួន៤៨ រួមវិភាគទាននិងចលនាទឹកប្រាក់បានជាង១១៦លានដុង បរិច្ចាគដីចំនួន១៧.៣២០ម២ ចំណាយកម្លាំងពលកម្មចំនួន២១២ថ្ងៃ ដើម្បីកសាងទំនប់ ផ្លូវបេតុងជនបទ; ចលនាជូនគ្រួសារក្រីក្រចំនួន៨ ខ្ចីដីដាំដំណាំ៩.២០០ម២ ចលនាឧបត្ថម្ភសិស្ស និស្សិតក្រីក្របានជាង៦២លានដុង។ ទន្ទឹមនឹងនោះ ចូលរួមសម្រុះសម្រួលបាន២៩៩លើក សម្រេចបាន២២០លើក អប់រំមុខសញ្ញាបំពានច្បាប់៣០៥នាក់ឲ្យចុះសម្រុងក្នុងសហគមន៍វិញ។ ចលនាប្រជាជនផ្តល់ដំណឹងមានតម្លៃបានជាង១៨៧លើក បម្រើតម្រូវការការពារសន្តិសុខសណ្ដាប់ធ្នាប់នៅភូមិភាគ ចូលរួមតាមចាប់ខ្លួនមុខសញ្ញាលួចរបស់របរបាន២៥នាក់ ច្រានចោលនូវដំណឹងអកុសល ដែលមួលបង្កាច់ថ្នាក់ដឹកនាំបក្ស រដ្ឋ៕
សុើងម៉ាល័យ-វិមាន