យុទ្ធនាការយុវជនស្ម័គ្រចិត្ត "និទាឃរដូវតំបន់ព្រំដែន" ឆ្នាំ២០១៦ អាស្រ័យមជ្ឈិមសម្ព័ន្ធយុវជនបំផុសចលនា ជាមួយនឹងការងារចែកជាច្រើនផ្នែក និងចាត់ចែងអំណោយពោរពេញដោយអត្ថន័យ ផ្ញើជូនប្រជាជន កុមារ យុទ្ធជននៅតំបន់ជ្រៅតំបន់ឆ្ងាយ តំបន់ព្រំដែន...។
លោកវ៉ូថាញ់ង៉ឺ អនុលេខាសម្ព័ន្ធយុវជនខេត្តប៊ិញភឿក ជូនអំណោយដល់សិស្សក្រីក្រជាកូនចៅរបស់ជនជាតិភាគតិចនៅ ឃុំឡុកតឹង ស្រុកឡុកនិញ ខេត្តប៊ិញភឿក។
នៅខេត្តតីនិញ យុទ្ធនាការរួមមានកម្មវិធីអនុវត្តចំនួន២ក្នុងពេលតែមួយ នោះគឺកម្មវិធីនិទាឃរដូវកក់ក្តៅ ចែករំលែកក្តីស្រឡាញ់" អាស្រ័យ សម្ព័ន្ធយុវជនក្រុង និងសម្ព័ន្ធយុវជនស្រុកនានា នៃខេត្តតីនិញអនុវត្ត។ សកម្មភាពសំខាន់ៗរបស់កម្មវិធី "និទាឃរដូវនៅតំបន់ព្រំដែន" តួយ៉ាងដូច៖ អនុវត្តសំណង់អគ្គិសនីបំភ្លឺផ្លូវជនបទនៅឃុំនានាតំបន់ជ្រៅ តំបន់ព្រំដែន រៀបចំពិនិត្យជំងឺ ជូនថ្នាំដោយឥតគិតថ្លៃ ជូនអំណោយតេតជិត១.០០០ចំណែកដល់ប្រជាជន កុមារនៅឃុំនានាតំបន់ព្រំដែន សរុបតម្លៃជាង៣០០លានដុង ចលនាសម្ព័ន្ធយុវជនប្លុកស្ថាប័នរបស់ខេត្ត ផ្តើមកសាងផ្ទះ មេត្តាធម៌មួយខ្នងសួរសុខទុក្ខនិងជូនអំណោយប៉ុស្តិ៍ការពារព្រំដែនកងសេនាជនព្រំដែនអ្នកម្តាយវៀតណាមវីរភាព ជួសជុលប្រព័ន្ធអគ្គិសនីឲ្យគ្រួសារប្រជាជនក្រីក្រ គ្រួសារមានស្ថានភាពលំបាកចំនួន១០០គ្រួសារ រៀបចំផ្សារទំនិញលំនឹងថ្លៃ រៀបចំរាត្រីសិល្បៈបម្រើកម្មាភិបាល យុទ្ធជនកងអនុសេនាធំ៤០និងប្រជាជននៅឃុំនានាតំបន់ព្រំដែនទស្សនាកម្សាន្ត។ ក្រៅពីនោះ កម្មវិធីសកម្មភាពទទួលទានអាហារថ្ងៃនិទាឃរដូវ វេចនំអន្សមជ្រូក រូបភាពថ្ងៃនិទាឃរដូវ ទំនាក់ទំនង វប្បធម៌សិល្បៈ កីឡាអប់រំកាយប្រព្រឹត្តឡើងយ៉ាងរំជើបរំជួល។ ទន្ទឹមនឹងនោះ ភូមិភាគនានានៅតំបន់ព្រំដែន នៅទាំងរៀបចំសកម្មភាព អញ្ជើញទៅសួរសុខទុក្ខជូនអំណោយដល់កម្មាភិបាល យុទ្ធជនប៉ុស្តិ៍ ការពារព្រំដែន ទីតាំងកងសេនាជនព្រំដែន សកម្មភាពកិច្ចការបរទេសប្រជាជនក្នុងយុវជនជាមួយនឹងយុវជន រដ្ឋអំណាចភូមិភាគនៅជាប់ព្រំដែនរបស់វៀតណាមនិងកម្ពុជា។ សរុបតម្លៃអនុវត្តយុទ្ធនាការយុវជនស្ម័គ្រចិត្ត "និទាឃរដូវតំបន់ព្រំដែន"ឆ្នាំ២០១៦ ប្រមាណ១,៥ពាន់លានដុង ត្រូវបានដកពីថវិការបស់សម្ព័ន្ធយុវជនខេត្ត សមាជិកសម្ព័ន្ធយុវជន យុវជននិងសប្បុរសជនរួមវិភាគទាន។
មុននេះ ជាមួយនឹងបធានបទ "រួបរួមកម្លាំងយុវវ័យសកម្មភាព ដើម្បីប្រជាជនតំបន់ព្រំដែន" យុទ្ធនាការស្ម័គ្រចិត្តនិទាឃរដូវព្រំដែនខេត្តប៊ិញភឿក ឆ្នាំ២០១៦ ខេត្តបានរៀបចំក្រុមអញ្ជើញទៅសួរសុខទុក្ខនិងជូនអំណោយដល់អ្នកម្តាយវៀតណាមវីរភាព គ្រួសារឋិតក្នុងក្របខ័ណ្ឌគោលនយោបាយអង្គភាពកងទ័ពនិងប៉ុស្តិ៍ការពារព្រំដែនជាច្រើនកន្លែង។ កម្មវិធីនេះ អាស្រ័យសម្ព័ន្ធយុវជនខេត្តប៊ិញភឿក សហការជាមួយនឹងការិយាល័យមជ្ឈិមសម្ព័ន្ធយុវជន ប្លុកសម្ព័ន្ធយុវជនស្ថាប័នមជ្ឈិមតំបន់ភាគខាងត្បូង និងសម្ព័ន្ធយុវជនគ្រប់លំដាប់ថ្នាក់លើភូមិសាស្រ្តនិងអង្គការមូលដ្ឋានសម្ព័ន្ធយុវជននានា នៅក្រុងហូជីមិញរៀបចំកម្មវិធីនេះ។
យុទ្ធនាការស្ម័គ្រចិត្តនៅទាំងរៀបចំពិនិត្យជំងឺ និងជូនថ្នាំដោយឥតគិតថ្លៃដល់គ្រួសារក្រីក្រជិត១.០០០គ្រួសារ ជួយជួសជុលអគ្គិសនីឲ្យគ្រួសារ ដែលមានស្ថានភាពលំបាក មានអគ្គិសនីអុជបំភ្លឺនៅថ្ងៃបុណ្យតេតជិត១០០គ្រួសារ ជូនផ្ទះមេត្តាធម៌៣ខ្នងដល់គ្រួសារក្រីក្រ ជូនអំណោយតេត និងសិក្ខូបករណ៍ចំនួន១.៥៥០ចំណែកជូនកង់១៥គ្រឿងនិងអាហារូបករណ៍៥០ ចំណែកដល់សិស្សក្រីក្រសង្វាតរៀនសូត្រ និងជូនអំណោយដល់គ្រួសារក្រីក្រ គ្រួសារជនរួមជាតិភាគតិច និងចាត់ចែងសកម្មភាព វប្បធម៌ សិល្បៈ និងល្បែងប្រជាប្រិយជូនកុមារនិងប្រជាជននៅតំបន់ព្រំដែនកម្សាន្តសប្បាយ៕
(ទីភ្នាក់ងារសារព័ត៌មានវៀតណាម)-មុនី