នៅឃុំដាយអាង ហាមយ៉ាង ទីប្រជុំជនឌិញអាងរបស់ស្រុកថ្កូវ ខេត្តត្រាវិញ ពេលរំលឹកដល់ព្រះតេជព្រះគុណត្រឿងវុាំងបៀង ព្រះចៅអធិ ការវត្តភាគរាជដួងកែវកំពង់ដូង (ផ្នោដូង) មាមីងនរណាក៏ស្គាល់ និងគោរពរាប់អានព្រះតេជព្រះគុណគ្រប់ៗគ្នា។
ជាមួយនឹងស្នាព្រះហស្តរបស់ព្រះអង្គ ព្រះតេជព្រះគុណ ត្រឿងវុាំងបៀង ទទួលបានប័ណ្ណសរសើរជាច្រើនរបស់ភូមិភាគ ។
រយៈកាលជាង១០ឆ្នាំមកនេះ ក្រៅពីការងារសាសនា ព្រះតេជព្រះ គុណត្រឿងវុាំងបៀង តែងឆ្លៀតពេលគិតគូរឧបត្ថម្ភសិស្សក្រីក្រ បំផុស ចលនារៀនសូត្រក្នុងសហគមន៍ជនរួមជាតិខ្មែរនៅភូមិស្រុកនានា។ ឆ្នាំសិក្សានេះ ព្រះតេជព្រះគុណបានបវារណាមាមីងពុទ្ធបរិស័ទរួមវិភាគទានជាប្រាក់បានជាង៤០០លានដុង ដើម្បីទិញសិក្ខូបរណ៍សម្លៀកបំពាក់រៀបចំជូនអាហារូបករណ៍ដល់សិស្សក្រីក្រ ជាកូនចៅមាមីងជនរួម ជាតិខ្មែរជិត៥០០នាក់ ដែលកំពុងរៀននៅសាលាបឋមសិក្សាដាយ អាងA ដាយអាងB សាលាមតេយ្យដាយអាង សាលាបឋមសិក្សាហាមយ៉ាង និងសាលាបឋមសិក្សាហាមយ៉ាងA។
ព្រះតេជព្រះគុណ ត្រឿងវុាំងបៀង មានព្រះថេរដីកា៖ រយៈកាលជាង១០ឆ្នាំកន្លង ឆ្នាំណាអាត្មាភាពក៏ជូនអំណោយដល់សិស្សក្រីក្រជាកូន ចៅរបស់មាមីងខ្មែរនៅក្នុងភូមិភាគជិត៥០០នាក់។ ថ្វីត្បិតអំណោយស្តួចស្តើងក៏ដោយ ប៉ុន្តែចំពោះប្អូនៗសិស្សក្រីក្រ គឺពិតជាមានតម្លៃទាំងខាងសម្ភារៈនិងស្មារតី បង្កជាកម្លាំងចលករដើម្បីប្អូនៗបន្តការរៀនសូត្រ។
ឃុំដាយអាងមានជនរួមជាតិខ្មែររស់នៅជិត៧២%។ ជីវភាពរបស់មា មីងបង្អែកលើរបរកសិកម្មជាសំខាន់ ម៉្លោះហើយអត្រាគ្រួសារក្រីក្រនៅមានកម្រិតខ្ពស់។ ដោយគ្មានលក្ខណសម្បត្តិសម្ភារៈគ្រប់គ្រាន់ ម៉្លោះ ហើយដើម្បីរួមចំណែកជាមួយរដ្ឋអំណាចភូមិភាគ អនុវត្តការងារបំបាត់ភាពក្រីក្រ ឆ្នាំណាក៏ដោយ អាត្មាភាពតែងតែចំណាយប្រាក់បូជានិងបវារណាមាមីងរួមវិភាគទានបន្ថែម ដើម្បីរៀបចំជាអំណោយចំនួន១៥០០ចំណែកជូនមាមីងខ្មែរក្រីក្រនាឱកាសបុណ្យទានម្តងៗ។ ឃើញមា មីងខ្មែរជាច្រើនគ្រួសារនៅតំបន់ឆ្ងាយគ្មានលទ្ធភាពដាក់បំពង់នាំទឹកស្អាតចូលប្រើប្រាស់ ព្រះតេជព្រះគុណបានបវារណាមាមីងរួមវិភាគទាន និងសុំរដ្ឋអំណាចខួងអណ្តូងស្នប់ចំនួន៥គ្រឿង ជួយគ្រួសារប្រជាជនចំនួន២០០មានទឹកស្អាតប្រើប្រាស់។
លោកង្វៀនបាហេវ ប្រធានសមាគមជំរុញការសិក្សាខេត្តត្រាវិញ ឲ្យដឹង៖ ពេលគណៈកម្មាធិការបក្សឃុំដាយអាងផ្សព្វផ្សាយបទបញ្ជាលេខ១១-CT/TW របស់ការិយាល័យនយោបាយស្តីពី" បង្កើនការដឹកនាំរបស់បក្សចំពោះការងារជំរុញការសិក្សា ជំរុញបញ្ញា កសាងសង្គមរៀនសូត្រ" ព្រះតេជព្រះគុណត្រឿងវុាំងបៀង បានម្ចាស់ការសហការជាមួយសមាគមជំរុញការសិក្សាឃុំ បើកវគ្គបង្រៀនរបរកសិកម្ម ហ្វឹកហាត់ វិទ្យាសាស្រ្ត បច្ចេកទេសជូនមាមីងខ្មែរ។ នៅវត្តភាគរាជដួងកែវកំពង់ដូង (ផ្នោដូង) ព្រះតេជព្រះគុណ បង្កលក្ខណៈឲ្យកសាងបន្ទប់អានសៀវភៅ ទូតម្កល់សៀវភៅ សៀវភៅច្បាប់ សៀវភៅបច្ចេកទេសកសិកម្ម ដើម្បីមាមីងចូលមកអានសិក្សាស្រាវជ្រាវ បង្កើនចំណេះដឹង ដើម្បីយកទៅអនុវត្តក្នុងការបង្កបង្កើនផល។ ម្យ៉ាងវិញទៀត ព្រះតេជព្រះគុណ នៅទាំងនិមន្តទៅតាមភូមិចលនាមាមីងខ្មែរ បង្កើតក្រុមគ្រួសារជំរុញការសិក្សា ជំរុញបញ្ញារៀបចំចិញ្ចឹមជ្រូកដីជួយសិស្សក្រីក្រ។ល។ អាស្រ័យហេតុនោះ មាមីងជនរួមជាតិខ្មែរនៅឃុំដាយអាង ឥឡូវបោះបង់ទម្លាប់ធ្វើស្រែតែមួយមុខ ជំនួសឲ្យបណ្តាទម្រង់រូបភាពផលិតស្រូវ២រដូវ-ដាំដំណាំ១រដូវឬក៏ដាំដំណាំ២រដូវ-ផលិតស្រូវ១រដូវនិងឆ្លៀតយកចម្បើង ដើមពោតដើម្បីចិញ្ចឹមគោបន្តពូជ។ល។ អាស្រ័យដូច្នោះ ប្រាក់ចំណូល របស់គ្រួសារមាមីងបានកើនឡើង សេដ្ឋកិច្ចគ្រួសារបានកែលម្អ។ ដោយឡែកចលនាចិញ្ចឹមជ្រូកដីយកប្រាក់ជួយសិស្សក្រីក្រជាកូនចៅមាមីងខ្មែរ រយៈកាល៥ឆ្នាំមកនេះ បានបង្កប្រភពលំនឹងជូនវត្ត ផ្នោដូងដើម្បីទទួលគាំពារសិស្សមានជីវភាពលំបាកពិសេសចំនួន៥នាក់ និងជូនអាហារូបករណ៍ជិត៨០ចំណែក ក្នុងមួយចំណែកៗគិតជាទឹក ប្រាក់តម្លៃ២០០.០០០ដុង ជូនសិស្សក្រីក្រសង្វាតរៀនសូត្រជារៀងរាល់ឆ្នាំ។
ព្រះតេជព្រះគុណត្រឿងវុាំងបៀង មានកិត្តិយសទទួលបានលិខិតសរសើរ ប័ណ្ណសរសើរជាច្រើនរបស់គណៈកម្មាធិការប្រជាជននិង គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមគ្រប់លំដាប់ថ្នាក់។ ក្តីរីករាយនិងសុភមង្គលធំបំផុតចំពោះព្រះតេជព្រះគុណត្រឿងវុាំងបៀង គឺខិតខំបន្តកសាង ចលនាសង្គមរៀនសូត្រនៅតាមភូមិស្រុកឲ្យរឹតតែមានគុណភាព និងមានវិសាលភាពទលំទូលាយក្នុងសហគមន៍ជនរួមជាតិ ខ្មែរនៅខេត្តត្រាវិញ៕
ភុកសើង(ទីភ្នាក់ងារសារព័ត៌មានវៀតណាម) -មុនី