ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

22/07/2026 - 22:23

គណៈ​ជន​ជាតិ​នៃ​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ ពិ​និត្យ​បញ្ជាក់​នូវ​សេច​ក្តី​ព្រាង​សម្រេច​ចិត្ត​ 

នៅ​ព្រឹក​ថ្ងៃ​ទី ២២ ខែក​ក្កដា គណៈ​ជន​ជាតិ​នៃ​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ បាន​ចាត់​តាំង​កិច្ច​ប្រ​ជុំ​ពិ​និត្យ​បញ្ជាក់​នូវ​សេច​ក្តី​ព្រាង​សម្រេច​ចិត្ត​លើក​ជូន​នៅ​ក្នុង​សម័យ​ប្រ​ជុំ​លើក​ទី ៤ របស់​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន នីតិ​កាល​ទី ១១ អា​ណត្តិ​កាល ២០២៦ - ២០៣១។ លោក ត្រឹង​ក្វឹក​វ៉ូវ អនុ​ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង; លោក ង្វៀង​វុាំង​ខើយ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង និង​តំ​ណាង​មន្ទីរ គណៈ ផ្នែក​ជាប់​ពាក់​ព័ន្ធ​បាន​អញ្ជើញ​ចូល​រួម។

អ្នក​តំ​ណាង​ថ្លែង​ការណ៍​ក្នុង​ពេល​ពិ​និត្យ​បញ្ជាក់។

ក្នុង​កិច្ច​ប្រ​ជុំ​នេះ អ្នក​តំ​ណាង​បាន​ពិ​និត្យ​បញ្ជាក់​នូវ​សេច​ក្តី​ព្រាង​សម្រេច​ចិត្ត​ដែល​កំ​ណត់​កិច្ច​ការ​បុគ្គ​លិក និង​ថវិកា​អនុ​វត្ត​ការ​បង្រៀន និង​រៀន​ភា​សា​វៀត​ដល់​កុមារ​ជា​ជន​ជាតិ​ភាគ​តិច​មុន​ពេល​ចូល​រៀន​ថ្នាក់​ទី ១ និង​ពង្រាង​សេច​ក្តី​សម្រេច​ចិត្ត​កំ​ណត់​គោ​លន​យោ​បាយ​ឧបត្ថម្ភ​ដី​ធ្លី​ចំ​ពោះ​ជន​ជាតិ​ភាគ​តិច​ដែល​រស់​នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ។

អ្នក​តំ​ណាង​បាន​ឯក​ភាព​ខ្ពស់​ចំ​ពោះ​ភាព​ចាំ​បាច់​ដាក់​ឱ្យ​ប្រើ​នូវ​សេច​ក្តី​សម្រេច​ចិត្ត បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​ដ៏​ជ្រាល​ជ្រៅ​របស់​បក្ស និង​រដ្ឋ​ចំ​ពោះ​ជន​ជាតិ​ភាគ​តិច។ អ្នក​តំ​ណាង​បាន​ឯក​ភាព​លើក​ជូន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​ពិ​និត្យ​ផ្ទៀត​ផ្ទាត់ និង​អនុ​ម័ត​សេច​ក្តី​កំ​ណត់​ឧបត្ថម្ភ​គ្រូ​បង្រៀន​ភា​សា​វៀត​ដល់​កុមារ​ជា​ជន​ជាតិ​ភាគ​តិច​មុន​ពេល​ចូល​រៀន​ថ្នាក់​ទី ១ ក្នុង​រដូវ​វិស្សម​កាល; បំ​ពាក់​ឧប​ករណ៍​ប្រើ​ប្រាស់ និង​ឯក​សារ​សិក្សា​ដល់​កុមារ ១ សម្រាប់ (ខ្ពស់​បំ​ផុត​មិន​លើស ១០០​.០០០ ដុង​/កុមារ​/វគ្គ​សិក្សា); បំ​ពាក់​ឯក​សារ​បង្រៀន​មួយ​សម្រាប់ អា​ស្រ័យ​ក្រ​សួង​អប់​រំ និង​បណ្តុះ​បណ្តា​លកំ​ណត់​ឱ្យ​គ្រូ​បង្រៀន (ខ្ពស់​បំ​ផុត​មិន​លើស ៣៤០​.០០០ ដុង​/គ្រូ​/វគ្គ​សិក្សា)។

ចំ​ពោះ​សេច​ក្តី​ព្រាង​សម្រេច​ចិត្ត​កំ​ណត់​គោ​លន​យោ​បាយ​ឧបត្ថម្ភ​ដី​ធ្លី​ចំ​ពោះ​ជន​ជាតិ​ភាគ​តិច​រស់​នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ អ្នក​តំ​ណាង​បាន​ឯក​ភាព​ខ្ពស់​ជា​មួយ​នឹង​ខ្លឹម​សារ​ដែល​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​លើក​ជូន​ពី​គោល​ការណ៍ លក្ខ​ណៈ និង​គោ​លន​យោ​បាយ​ឧបត្ថម្ភ​ដី​ធ្លី; គោ​លន​យោ​បាយ​ធា​នា​ដី​សកម្ម​ភាព​សហ​គម​ន៍ដល់​ជន​ជាតិ​ភាគ​តិច; មូល​និធិ​ដី​ធ្លី និង​ថវិកា​អនុ​វត្ត​គោ​លន​យោ​បាយ​ឧបត្ថម្ភ​ដី​ធ្លី...។

លោក ឡឹម​ថាញ​វិញ  ប្រ​ធាន​គណៈ​កម្ម​ការ​នីតិ​កម្ម​នៃ​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង ថ្លែង​សេច​ក្តី​សន្និ​ដ្ឋាន​លើ​ខ្លឹម​សារ​ពិ​និត្យ​បញ្ជាក់។

អំ​ពី​មតិ​ចូល​រួម​យោបល់​ជាក់​ស្តែង​មួយ​ចំ​នួន​របស់​អ្នក​តំ​ណាង​ចំ​ពោះ​សេច​ក្តី​ព្រាង​សម្រេច​ចិត្ត​ទាំង ២ លោក ឡឹម​ថាញ​វិញ ប្រ​ធាន​គណៈ​កម្ម​ការ​នីតិ​កម្ម​នៃ​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង សំ​ណូម​ពរ​ស្ថា​ប័ន​រៀប​ចំ​ពង្រាង​ទទួល​យក កែ​សម្រួល បំ​ពេញ​បន្ថែម​និង​សម្រេច​រួច​រាល់​នូវ​សេច​ក្តី​ព្រាង​សម្រេច​ចិត្ត​មុន​ពេល​លើក​ជូន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​ពិ​និត្យ​ផ្ទៀង​ផ្ទាត់ កំ​ណត់​សម្រេច៕

ធ្វី​ឃេ-វិមាន​

ចែករំលែកអត្ថបទ