ក្នុងដំណាក់ការកសាងរដ្ឋអំណាចឌីជីថលនិងពលរដ្ឋឌីជីថល យុវជនទីក្រុងកឹងធើ រក្សាតួនាទីជា"ស្ពានតភ្ជាប់ឌីជីថល"នាំយកភាពងាយស្រួលឌីជីថលកាន់តែបង្ខិតជិតប្រជាជន។ ចំណុចលេចធ្លោគឺសម្ព័ន្ធយុវជនគ្រប់លំដាប់ថ្នាក់ បានខ្នះខ្នែងជំនួយការផ្នែកសមត្ថកិច្ចក្នុងការផ្សព្វផ្សាយយុទ្ធនាការ "៦០ថ្ងៃយប់" ណែនាំប្រជាជនដំឡើងដំណើរការនិងរួមបញ្ចូលព័ត៌មាន ទិន្នន័យលើកម្មវិធី VNeID កម្រិត២ (ខែឧសភានិងខែមិថុនា ឆ្នាំ២០២៦) និងយុទ្ធនាការ "រដូវវិស្សមកាលឌីជីថលជាមួយ VNeID"(ចាប់ពីខែមិថុនាដល់ខែសីហា ឆ្នាំ២០២៦)។ ដោះដូរជាមួយអ្នកយកព័ត៌មានកាសែតនិងវិទ្យុ ទូរទស្សន៍កឹងធើ លោកត្រឹងវៀតត្វឹង អនុលេខាសម្ព័ន្ធយុវជនទីក្រុង ប្រធានសមាគមនិស្សិតទីក្រុងកឹងធើ ឱ្យដឹង៖
- បន្ទាប់ពីបានគណៈកម្មាធិការប្រជាជនទីក្រុងផ្សព្វផ្សាយយុទ្ធនាការ"៦០ថ្ងៃយប់"ណែនាំប្រជាជនដំឡើងដំណើរការនិងរួមបញ្ចូលព័ត៌មាន ទិន្នន័យលើគណនីកម្មវិធី VNeID កម្រិត២ ក្នុងខែឧសភានិងខែមិថុនា ឆ្នាំ២០២៦ សម្ព័ន្ធយុវជនគ្រប់លំដាប់ថ្នាក់បានបង្កើតក្រុមយុវជនស្ម័គ្រចិត្តនៅឃុំ សង្កាត់ទាំង១០៣ កៀរគរសមាជិកសម្ព័ន្ធយុវជននិងយុវជនជាង១០១.៥៨០លើកនាក់ជំនួយការផ្នែកសមត្ថកិច្ចក្នុងការផ្សព្វផ្សាយយុទ្ធនាការ"៦០ថ្ងៃយប់" ណែនាំប្រជាជនដំឡើងដំណើរការនិងកំណត់អត្តសញ្ញាណអេឡិចត្រូនិកនិងរួមបញ្ចូលទិន្នន័យគណនីលើកម្មវិធី VNeID កម្រិត២។
តាមរយៈសកម្មភាពនេះ មានប្រជាជនជាង៣៣១.០០០លើកនាក់ បានណែនាំដំឡើងដំណើរការគណនីកំណត់អត្តសញ្ញាណអេឡិចត្រូនិកកម្រិត២ រួមបញ្ចូលលិខិតស្នាមអេឡិចត្រូនិក ប្រើប្រាស់សេវារដ្ឋតាមប្រព័ន្ធអនឡាញនិងភាពងាយស្រួលឌីជីថលលើកម្មវិធី VNeID។

លោកត្រឹងវៀតត្វឹង អនុលេខាសម្ព័ន្ធយុវជនទីក្រុង ប្រធានសមាគមនិស្សិតទីក្រុងកឹងធើ។
ក្នុងយុទ្ធនាការ"រដូវវិស្សមកាលបៃតង"ឆ្នាំនេះ អង្គការសម្ព័ន្ធយុវជន សមាគមនៅតាមសាលាមហាវិទ្យាល័យ អនុមហាវិទ្យាល័យនិងសម្ព័ន្ធយុវជនថ្នាក់ឃុំទាំង១០៣ បន្តរក្សាសកម្មភាពកងជួរយុវជនស្ម័គ្រចិត្តជំនួយការរដ្ឋអំណាចភូមិភាគអនុវត្តយុទ្ធនាការ"រដូវវិស្សមកាលឌីជីថលជាមួយ VNeID"។
ក្នុងដំណាក់ការផ្សព្វផ្សាយ បណ្តាកងជួរបានខ្នះខ្នែងជួយប្រជាជន ពិសេសគឺអ្នកវ័យចាស់ អ្នកពិការនិងអ្នកនៅមានកម្រិតក្នុងការប្រើប្រាស់បច្ចេកវិទ្យាជាជំហានៗបានយល់ដឹងពីកម្មវិធីឌីជីថល ដូចជា ការទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក សេវារដ្ឋតាមប្រព័ន្ធអនឡាញ ក៏ដូចជាបំណិនធានាសុវត្ថិភាពលើបណ្តាញអ៊ីនធឺណិត។
*ជម្រាបប្រសាសន៍លោក យុទ្ធនាការ"រដូវវិស្សមកាលបៃតង"ឆ្នាំនេះ តើបានសម្ព័ន្ធយុវជនទីក្រុង សមាគមនិស្សិតទីក្រុងកឹងធើ រួមបញ្ចូលបណ្តាសកម្មភាពផ្លាស់ប្តូរឌីជីថលយ៉ាងដូចម្តេច ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង?
-សម្ព័ន្ធយុវជនទីក្រុង សមាគមនិស្សិតទីក្រុង បានកំណត់ច្បាស់ នេះមិនត្រឹមជាភារកិច្ចនៃការផ្លាស់ប្តូរឌីជីថលប៉ុណ្ណោះទេ នៅទាំងជាបរិស្ថាន ដើម្បីសម្ព័ន្ធយុវជន និស្សិតបានពង្រីកស្មារតីឈានមុខ ស្ម័គ្រចិត្តដើម្បីសហគមន៍។
អង្គការសម្ព័ន្ធយុវជន និងសមាគមគ្រប់លំដាប់ថ្នាក់ សហការជិតស្និទ្ធជាមួយអង្គភាពពាក់ព័ន្ធ ដើម្បីកៀរគរកងកម្លាំងនិស្សិត កងជួរស្ម័គ្រចិត្តចូលរួមជួយណែនាំប្រជាជនប្រើប្រាស់កម្មវិធី VNeID សេវារដ្ឋតាមប្រព័ន្ធអនឡាញ និងមូលដ្ឋានគ្រឹះឌីជីថល។

សមាជិកសម្ព័ន្ធយុវជន បានខ្នះខ្នែងជំនួយការរដ្ឋអំណាចភូមិភាគផ្សព្វផ្សាយយុទ្ធនាការ"រដូវវិស្សមកាលជាមួយ VNeID"។ ក្នុងរូបថត៖ គណៈកម្មាធិការប្រជាជនសង្កាត់ថើយឡុង បើកយុទ្ធនាការ"រដូវវិស្សមកាលជាមួយ VNeID"។
នៅតាមសាលាមហាវិទ្យាល័យ អនុមហាវិទ្យាល័យ សមាគមនិស្សិតរួមបញ្ចូលខ្លឹមសារលើកកម្ពស់សមត្ថភាពឌីជីថលទៅក្នុងកម្មវិធីប្រជុំជីវភាព ហ្វឹកហាត់កម្មាភិបាលសមាគម វេទិកាអំពីការផ្លាស់ប្តូរឌីជីថល ព្រមទាំងហ្វឹកហាត់បំណិនប្រើប្រាស់បញ្ញាសិប្បនិម្មិតក្នុងការសិក្សា។ តាមរយៈនោះ ជួយនិស្សិតលើកកម្ពស់បំណិនឌីជីថលនិងក្លាយជាកងកម្លាំងស្នូលធ្វើឱ្យសាយភាយបំណិនឌីជីថលដល់សហគមន៍។
នៅលើភូមិឋានប្រជាជនស្នាក់នៅ គ្រប់មូលដ្ឋានសម្ព័ន្ធយុវជនទាំងអស់ ចាត់តាំងតិចបំផុតសកម្មភាពមួយជួយយុវវ័យលើកកម្ពស់សមត្ថភាពឌីជីថល ដោយរូបភាពជាច្រើន រំលឹកមេរៀនព័ត៌មានវិទ្យាដោយឥតគិតថ្លៃ ហ្វឹកហាត់បំណិនប្រើប្រាស់បញ្ញាសិប្បនិម្មិតAI ការទូទាត់ប្រាក់តាមប្រព័ន្ធអនឡាញនិងបង្ហាញទម្រង់"ផ្សារឌីជីថល","ផ្សារ៤.០","ទីតាំងទូទាត់មិនប្រើប្រាក់មុខ"។
មិនត្រឹមតែសកម្មភាពមានលក្ខណៈតាមកាលកំណត់ ចលនា បណ្តាកងជួរ "ប្រជាសិក្សាឌីជីថល" ក៏បានរក្សាទៀងទាត់នៅតំបន់តាំងទីលំនៅ ដើម្បីប្រជាជនអាចទទួលបានការឧបត្ថម្ភនៅគ្រប់ពេលដែលត្រូវការ។
សម្ព័ន្ធយុវជននិងសមាគមគ្រប់លំដាប់ថ្នាក់ បានសហការជាមួយកងកម្លាំងនគរបាល រដ្ឋអំណាចភូមិភាគចាត់តាំងទីកន្លែងឧបត្ថម្ភចល័តជាច្រើនកន្លែងនៅមជ្ឈមណ្ឌលបម្រើសេវារដ្ឋបាលរដ្ឋ សាលារៀន មណ្ឌលតាំងទីលំនៅ ផ្សារ មណ្ឌលឧស្សាហកម្ម ដោយរូបភាពផ្សព្វផ្សាយសម្បូរបែបដោយ infographics វីដេអូណែនាំ លេខកូដQRនិងបណ្តាញសង្គម ដើម្បីប្រជាជនងាយស្រួលបង្ខិតជិតបណ្តាកម្មវិធីឌីជីថល រួមចំណែកអភិវឌ្ឍពលរដ្ឋឌីជីថលលើភូមិឋានទីក្រុង។

និស្សិតសាកលវិទ្យាល័យណាមកឹងធើ កំពុងណែនាំប្រជាជនដំឡើងកម្មវិធី VNeID លើទូរស័ព្ទឆ្លាតវៃក្នុងយុទ្ធនាការ"រដូវវិស្សមកាលបៃតង"នៅឃុំចូវថាញ់។
*នៅពេលខាងមុខ សម្ព័ន្ធយុវជនទីក្រុង សមាគមនិស្សិតទីក្រុង មានដំណោះស្រាយអ្វី ដើម្បីពង្រីកតួនាទីរបស់សមាជិកសម្ព័ន្ធយុវជន និស្សិតក្នុងការផ្លាស់ប្តូរឌីជីថល ជម្រាបប្រសាសន៍លោក?
-សម្ព័ន្ធយុវជនទីក្រុង សមាគមនិស្សិតទីក្រុង នឹងបន្តរក្សាមានប្រសិទ្ធភាពកងជួរ"ប្រជាសិក្សាឌីជីថល" កៀរគរសមាជិកសម្ព័ន្ធយុវជន និស្សិត រួមដំណើរជាមួយរដ្ឋអំណាចឧបត្ថម្ភប្រជាជនប្រើប្រាស់កម្មវិធី VNeID និងសេវារដ្ឋតាមប្រព័ន្ធអនឡាញ ពិសេសនៅតំបន់ឆ្ងាយដាច់ស្រយាល តំបន់ជនជាតិភាគតិចនិងតំបន់នៅជួបការលំបាកខ្លាំង។ បង្កើនការបំពាក់ចំណេះដឹងដល់សមាជិកសម្ព័ន្ធយុវជន និស្សិតពីបញ្ញាសិប្បនិម្មិត បំណិនឌីជីថល សុវត្ថិភាពព័ត៌មាននិងគំនិតផ្លាស់ថ្មីការច្នៃប្រតិដ្ឋ រួមចំណែកកសាងមជ្ឈដ្ឋានយុវជនមានសមត្ថភាពបន្ស៊ាំនឹងតម្រូវការនៃយុគសម័យឌីជីថល។
យើងខ្ញុំរំពឹងថា សមាជិកសម្ព័ន្ធយុវជននិងនិស្សិតគ្រប់រូប មិនត្រឹមតែជាអ្នកប្រើប្រាស់ស្ទាត់ជំនាញបច្ចេកវិទ្យា ថែមទាំងក្លាយជា"ឯកអគ្គរដ្ឋទូតឌីជីថល" ធ្វើឱ្យសាយភាយបំណិនឌីជីថលដល់គ្រួសារ និងសហគមន៍ រួមចំណែកកសាងរដ្ឋអំណាចឌីជីថល សេដ្ឋកិច្ចឌីជីថលនិងសង្គមឌីជីថលលើភូមិឋានទីក្រុង៕
*សូមថ្លែងអំណរគុណលោក!
ក្វឹកថាយ (អនុវត្ត)-មុនី