ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

17/07/2026 - 10:33

ឡុង​ភូ​ផ្សព្វ​ផ្សាយ​ផែន​ការ​ហ្វឹក​ហ្វឺន​ប្រ​យុទ្ធ​ក្នុង​តំ​បន់​ការ​ពារ​ថ្នាក់​ឃុំ​ ឆ្នាំ​២០២៦ 

គណៈ​ចាត់​តាំង​ហ្វឹក​ហ្វឺន​ឃុំ​ឡុង​ភូ​ ទី​ក្រុង​កឹង​ធើ ទើប​ចាត់​តាំង​សន្និ​សីទ​ផ្សព្វ​ផ្សាយ​ផែន​ការ​ហ្វឹក​ហ្វឺន​ប្រ​យុទ្ធ​ថ្នាក់​ឃុំ​ ក្នុង​តំ​បន់​ការ​ពារ​ឆ្នាំ​២០២៦។ អញ្ជើញ​ចូល​រួម​សន្និ​សីទ​នេះ​ មាន​សម​មិត្ត​ ឡឹម​ទៀង​ថា​ច់ សមា​ជិក​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ឃុំ​ សម​មិត្ត​ យឿង​ថាញ​ត្វង​ អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ត្រួត​ពិ​និត្យ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​ សម​មិត្ត​ ហ្វិញ​តឹង​ថាញ​ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ ព្រម​ទាំង​សមា​ជិក​នៃ​គណៈ​ចាត់​តាំង​ គណៈ​ចង្អុល​ការ​ បណ្តា​ផ្នែក​ជំនួយ​ការ​ និង​តំ​ណាង​បណ្តា​គណៈ​ ផ្នែក​ អង្គ​ការ​មហា​ជន​នា​នា​របស់​ឃុំ​។

ទិដ្ឋភាព​នៃ​ការ​ផ្សព្វ​ផ្សាយ​ផែន​ការ​ហ្វឹក​ហ្វឺន​ប្រ​យុទ្ធ​ក្នុង​តំ​បន់​ការ​ពារ​ ឆ្នាំ​២០២៦។

នៅ​ក្នុង​សន្និ​សីទ​នេះ​ គណៈ​ចាត់​តាំង​បាន​ផ្សព្វ​ផ្សាយ​នូវ​ខ្លឹម​សារ​សំ​ខាន់​ៗនៃ​ផែន​ការ​ហ្វឹក​ហ្វឺន​ប្រ​យុទ្ធ​ថ្នាក់​ឃុំ​ ក្នុង​តំ​បន់​ការ​ពារ​ឆ្នាំ​២០២៦ ព្រម​ទាំង​បែង​ចែក​ភារ​កិច្ច​ជូន​ដល់​សមា​ជិក​ម្នាក់​ៗ និង​កម្លាំង​ចូល​រួម​នា​នា​។ យោង​តាម​ផែន​ការ​ ការ​ហ្វឹក​ហ្វឺន​នេះ​បាន​រៀប​ចំ​ឡើង​ទៅ​តាម​ដំ​ណាក់​កាល​នីមួយៗ​ ដោយ​ធា​នា​ច្បាម​តាម​តម្រូវ​ការ​ភារ​កិច្ច​ការ​ពារ​ជាតិ​ សន្តិ​សុខ​ លើក​កម្ពស់​សមត្ថ​ភាព​ដឹក​នាំ​ ចង្អុល​ការ​ បញ្ជា​ការ​របស់​គណៈ​កម្មា​ធិ​ការ​បក្ស​ និង​រដ្ឋ​អំ​ណាច​; សមត្ថ​ភាព​ធ្វើ​សេ​នា​ធិ​ការ​ និង​កិច្ច​សហ​ការ​របស់​បណ្តា​គណៈ​ ផ្នែក​ អង្គ​ការ​មហា​ជន​ និង​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ ក្នុង​ការ​អនុ​វត្ត​ភារ​កិច្ច​ការ​ពារ​ជាតិ​និង​យោ​ធា​ភូមិ​ភាគ​។

ថ្នាក់​ដឹក​នាំ​ឃុំ​ឡុង​ភូ​ ចូល​រួម​សន្និ​សីទ​ផ្សព្វ​ផ្សាយ​ផែន​ការ​ហ្វឹក​ហ្វឺន​ប្រ​យុទ្ធ​ក្នុង​តំ​បន់​ការ​ពារ​ ឆ្នាំ​២០២៦។

ថ្លែង​ការណ៍​ចង្អុល​ការ​ក្នុង​អង្គ​សន្និ​សីទ​ សម​មិត្ត​ ឡឹម​ទៀង​ថា​ច់ សមា​ជិក​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ឃុំ​ បាន​សំ​ណូម​ពរ​ឱ្យ​សមា​ជិក​នៃ​គណៈ​ចាត់​តាំង​ បណ្តា​ស្ថា​ប័ន​ និង​អង្គ​ភាព​ដែល​បាន​ប្រ​គល់​ភារ​កិច្ច​ ម្ចាស់​ការ​សហ​ការ​ជិត​ស្និទ្ធ​ ត្រៀម​រៀប​ចំ​ឱ្យ​បាន​គ្រប់​សព្វ​នូវ​លក្ខ​ខណ្ឌ​នា​នា​សម្រាប់​បម្រើ​ការ​ហ្វឹក​ហ្វឺន​ ចាត់​តាំង​ការ​ហ្វឹក​ហាត់​ប្រ​កប​ដោយ​ភាព​ម៉ឺង​ម៉ាត់​ ត្រឹម​ត្រូវ​តាម​ផែន​ការ​ ធា​នា​សុវត្ថិ​ភាព​ដាច់​ខាត​ចំ​ពោះ​មនុស្ស​ អា​វុធ​ គ្រឿង​បំ​ពាក់​ និង​មធ្យោ​បាយ​នា​នា​។ ជា​មួយ​គ្នា​នោះ​ សម​មិត្ត​ក៏​បាន​តម្រូវ​ឱ្យ​កម្លាំង​នា​នា​លើក​កម្ពស់​ស្មារតី​ទទួល​ខុស​ត្រូវ​ អនុ​វត្ត​ឱ្យ​បាន​ល្អ​នូវ​ភារ​កិច្ច​ រួម​ចំ​ណែក​ចាត់​តាំង​ជោគ​ជ័យ​ការ​ហ្វឹក​ហ្វឺន​ប្រ​យុទ្ធ​ថ្នាក់​ឃុំ​ ក្នុង​តំ​បន់​ការ​ពារ​ឆ្នាំ​២០២៦៕

សុក​កា - សុផន​

ចែករំលែកអត្ថបទ