ប៉ុន្មានឆ្នាំមកនេះ អនុវត្តកម្មវិធីទិសដៅជាតិនិងបណ្តាគោលនយោបាយវិនិយោគអភិវឌ្ឍតំបន់ជនជាតិភាគតិច ឃុំឡុងភូ ទីក្រុងកឹងធើ បានយកចិត្តទុកដាក់វិនិយោគហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ព្រមៗគ្នា។ តាមរយៈនោះ បង្កលក្ខណៈងាយស្រួលសម្រាប់ផលិតកសិកម្ម ដោះដូរទំនិញ រួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងលើកស្ទួយជីវភាពប្រជាជន។

ផ្លូវជនបទភូមិបឹងធំ បានបើកពង្រីក បង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាជនធ្វើដំណើរទៅ មកនិងដោះដូរទំនិញ។
មានជនរួមជាតិខ្មែររស់នៅជាង ៥២%។ ក្នុងដំណាក់កាល ២០២១-២០២៥ ភូមិភាគបានផ្សព្វផ្សាយគម្រោងជាច្រើនចំណុះកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តំបន់ជនជាតិភាគតិច។ លេចធ្លោគឺគម្រោង ៤ អំពីការវិនិយោគហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដោយថវិកាសរុប ជាង ៣១ ពាន់លានដុង បានរួមចំណែកជំរុញអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ឃុំ។ ក្រៅពីនេះ ឃុំបានចលនាសប្បុរសជន និងប្រជាជនរួមវិភាគទានបាន ជាង ៤ ពាន់លានដុង ដើម្បីសាងសង់ស្ពានបេតុងជនបទជាង ១០ ស្ពាន បម្រើល្អតម្រូវការធ្វើដំណើរទៅមកនិងដឹកជញ្ជូនទំនិញ។ លោកហ្វិញតឹងថាញ ប្រធានគណៈកម្មាធិការប្រជាជនឃុំឡុងភូ ឱ្យដឹង៖ “ផ្ដើមពីប្រភពធនធានវិនិយោគ និងចលនាក្នុងសង្គម ដងផ្លូវជនបទជាច្រើនបានបើកពង្រីកប្រឡាយធារាសាស្ត្របានស្តារ ស្ពានគមនាគមន៍បានវិនិយោគព្រមៗគ្នា ឆ្លើយតបនឹងតម្រូវការផលិត ប្រជុំជីវភាពរបស់ប្រជាជន។ នៅពេលហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍អភិវឌ្ឍន៍ ការដឹកជញ្ជូនកសិផលក្រោយពេលប្រមូលផលបានលឿនជាងមុន បន្ថយការចំណាយ លើកកម្ពស់លទ្ធភាពប្រើប្រាស់និងតម្លៃទំនិញ។ នេះក៏ជាកម្លាំងចលករ ដើម្បីប្រជាជនហ៊ានផ្លាស់ប្តូររចនាសម្ព័ន្ធដំណាំដាំដុះ សត្វចិញ្ចឹម តាមទិសដៅផលិត មុខទំនិញ អនុវត្តវិទ្យាសាស្ត្របច្ចេកទេស ដើម្បីបង្កើនប្រាក់ចំណូល”។
តួយ៉ាងដូចជាដងផ្លូវតភ្ជាប់ភូមិទាំង ៣ គឺបឹងឡុង បឹងធំ និងតឹងឡឹប ដែលមានប្រវែងជាង២.៦០០ ម៉ែត្រ ទទឹង ៣ ម៉ែត្រ សរុបថវិកាជាង ៦ ពាន់លានដុង បានសាងសង់រួចរាល់ បង្កលក្ខណៈងាយស្រួលដល់ប្រជាជនអភិវឌ្ឍការផលិត និងដោះដូរទំនិញ។ ពូឡឹមហ្វាយ នៅភូមិបឹងធំ ឱ្យដឹង៖ “កាលពីមុនផ្លូវតូចចង្អៀត ការធ្វើដំណើរទៅមក និងដឹកជញ្ជូនកសិផលជួបការលំបាកច្រើន ធារាសាស្ត្រមិនទាន់សុក្រឹត ម្ល៉ោះហើយការផលិតមានភាពនឿយហត់។ ឥឡូវនេះ ផ្លូវបានបើកពង្រីក រថយន្តចូលមកដល់កន្លែង ឈ្មួញមកទិញស្រូវដល់ស្រែជួយកសិករ បន្ថយបានការចំណាយ។ ខ្ញុំមានដី៦,៥ហិកតា ផលិតស្រូវ៣រដូវក្នុងមួយឆ្នាំ ដំណើរការទាំងស្រុងតាំងពីការចុះពូជរហូតដល់ប្រមូលផលសុទ្ធតែប្រើ ប្រាស់គ្រឿងចក្រ ហើយដល់ថ្ងៃប្រមូលផលគឺមាន ឈ្មួញមកទិញដល់ស្រែ ម្ល៉ោះហើយមិនបាច់ហាល សម្ងួតស្រូវនឿយហត់ដូចមុនទេ”។ តាមពូឡឹមហ្វាយ នៅពេលផ្លូវថ្នល់បានបើកពង្រីក ស្ពានជនបទបាន កសាង ប្រភពទឹកសាបមានជុំឆ្នាំ មាមីងអ្នកណាក៏ស្ងប់ចិត្តពលកម្មផលិត ដាំដំណាំរួមផ្សំ ចិញ្ចឹមសត្វ និងជួញដូរដើម្បីធ្វើមាន។
លោកហ្វិញតឹងថាញ បានបញ្ជាក់៖ ហេដ្ឋារចនាសម្ព័ន្ធជនបទអភិវឌ្ឍន៍ មិនត្រឹមតែបង្កលក្ខណៈអភិវឌ្ឍការផលិតប៉ុណ្ណោះទេ ថែមទាំងរួមចំណែកលើកកម្ពស់គុណភាពរស់នៅរបស់ប្រជាជនទៀតផង។ ទន្ទឹមនឹងនោះ ប្រជាជននៅទាំងបានទទួលសេវាសុខាភិបាល អប់រំ វប្បធម៌ និងបណ្តាគោលនយោបាយសុខុមាលភាពសង្គមរបស់បក្សនិងរដ្ឋ។ នេះគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ ដើម្បីភូមិភាគបន្តអនុវត្តប្រកបដោយប្រសិទ្ធភាព នូវការងារកាត់បន្ថយភាពក្រីក្រដោយចីរភាព កសាងជនបទថ្មី បង្កជាកម្លាំងចលករអភិវឌ្ឍគ្រប់ជ្រុងជ្រោយ រួមចំណែកបង្រួញគម្លាតនៃការអភិវឌ្ឍរវាងតំបន់ប្រជាជនរស់នៅ លើកកម្ពស់ជីវភាពជនរួមជាតិខ្មែរ និងកសាងឃុំឡុងភូអភិវឌ្ឍចីរភាពពីមួយថ្ងៃទៅមួយថ្ងៃ៕
យ្វីអាញ- លីសៀ