01/01/2026 - 08:46

លើក​កម្ពស់​គុណ​ភាព​សុខាភិបាល​មូល​ដ្ឋាន​ 

បន្ទាប់​ពី​ដំណើរ​ការ​តាម​ទម្រង់​ថ្មី​ជា​មួយ​នឹង​ “ដំ​ណាក់​ធំ​ ១ និង​សាខា​ដំ​ណាក់​ ១” ដំ​ណាក់​សុខាភិបាល​សង្កាត់​ហ្វា​ធ្វឹង​ ខេត្ត​វិញ​ឡុង​ បាន​ដំ​ណើរកា​រលំ​នឹង​យ៉ាង​ឆាប់​រហ័ស​ ធានា​អនុ​វត្ត​បាន​ល្អ​នូវ​ការ​ថែ​ទាំ​សុខ​ភាព​ដំ​បូង​ជូន​ប្រ​ជា​ជន​។

 ប្រ​ជា​ជន​មក​ពិនិត្យ​ជំងឺ​នៅ​ដំ​ណាក់​សុខាភិបាល​សង្កាត់​ហ្វា​ធ្វឹង​។

វេជ្ជបណ្ឌិត​ ត្រឹង​ង៉ុកទូ​ ប្រ​ធាន​ដំ​ណាក់​សុខាភិបាល​សង្កាត់​ហ្វា​ធ្វឹង​ ឱ្យ​ដឹង​៖ “គោល​ការណ៍​រៀប​ចំ​ប្រ​ព័ន្ធ​ដំ​ណាក់​សុខាភិបាល​ឡើង​វិញ​ បាន​អនុ​វត្ត​ដោយ​គោល​ការណ៍​កាត់​បន្ថយ​ការ​ប្រ​បូក​ច្របល់​ឱ្យ​នៅ​កម្រិត​ទាប​បំផុត​ ធានា​ប្រ​ជា​ជន​បាន​ពិនិត្យ​ព្យាបាល​ជំងឺ​នៅ​នឹង​កន្លែង​ស្នាក់​នៅ​ មិន​ចាំ​បាច់​ធ្វើ​ដំណើរ​ទៅ​មក​ឆ្ងាយ​។ ដំ​ណាក់​សុខាភិបាល​នីមួយៗ​ បាន​បែង​ភារ​កិច្ច​ច្បាស់​លាស់​ បង្ក​ភាព​ងាយ​ស្រួល​ក្នុង​ការ​គ្រប់​គ្រង​មុខ​ជំនាញ​ ផ្គត់​ផ្គង់​សេ​វា​សុខាភិបាល​ជិត​ ដិត​ប្រ​ជា​ជន​ និង​ត្រួត​ពិនិត្យ​ស្ថាន​ភាព​ជំងឺ​រាល​ដាល​នៅ​លើ​ភូមិ​ឋាន​បាន​ហ្មត់​ចត់​។ ដំ​ណាក់​សុខាភិបាល​សង្កាត់​ហ្វា​ធ្វឹង​ បាន​វិនិយោ​គក​សាង​ បង្កើន​កម្រិត​ជា​មួយ​នឹង​បរិវេណ​ស្អាត​បាត​; បន្ទប់​មុខ​ងារ​បាន​រៀប​ចំ​យ៉ាង​គ្រប់​គ្រាន់​ ប្រ​កប​ដោយ​វិទ្យា​សាស្ត្រ​ បង្ក​ចំណាប់​អា​រម្មណ៍​ល្អ​ដល់​ប្រ​ជា​ជន​ពេល​មក​ពិនិត្យ​ជំងឺ​ម្តង​ៗ។ បន្ទាប់​ពី​រួម​បញ្ចូល​ ដំ​ណាក់​សុខាភិបាល​សង្កាត់​ហ្វា​ធ្វឹង​ មា​នទី​តាំង​នៅ​ដំ​ណាក់​សុខាភិបាល​ឃុំ​ហ្វា​ធ្វឹង​ (ចាស់​) ចំណែក​សាខា​ដាក់​នៅ​ដំ​ណាក់​សុខាភិបាល​សង្កាត់​ ៥ (ចាស់​)។ បច្ចុប្បន្ន​ ដំ​ណាក់​មាន​កម្មា​ភិបាល​ ១៤ នាក់​ រួម​មាន​៖ វេជ្ជ​បណ្ឌិត​២នាក់​ គ្រូ​ពេទ្យ​ ២ នាក់​ គិលា​នុបដ្ឋាក ៤ នាក់​ ឆ្មប​ ៤ នាក់​ ឱសថ​កា​រី​ ២ នាក់​; ហើយ​នៅ​តាម​អនុ​សង្កាត់​ទាំង​១៣ សុទ្ធ​តែ​មាន​កង​ជួ​រស​ហ​កា​រី​សុខាភិបាល​។ បន្ទាប់​ពី​រៀប​ចំ​ឡើង​វិញ​ មុខ​ងារ​ភារ​កិច្ច​របស់​ដំ​ណាក់​សុខាភិបាល​ មិន​មាន​ការ​ផ្លាស់​ប្តូរអ្វី​ច្រើន​ទេ​បើ​ប្រៀប​នឹង​ពី​មុន​។ ដំ​ណាក់​បន្ត​ផ្សព្វ​ផ្សាយ​នូវ​កម្ម​វិធី​សុខាភិបាល​បង្ការ​ សុខាភិបាល​មូល​ដ្ឋាន​ បង្ការ​ទប់​ស្កាត់​ជំងឺ​រាល​ដាល​ និង​ថែ​ទាំ​សុខ​ភាព​ដំ​បូង​ជូន​ប្រ​ជា​ជន​។ ចាប់​ពី​ដើម​ឆ្នាំ​មក​ទល់​ពេល​នេះ​ ដំ​ណាក់​សុខាភិបាល​បាន​ពិនិត្យ​ព្យាបាល​អ្នក​ជំងឺ​ ៣.២៤៣លើក​នាក់​។

ដោយ​សារ​បាន​បន្ថែម​បុគ្គលិក​ និង​បង្កើន​ការ​ឧបត្ថម្ភ​បាន​ទាន់​ពេល​រវាង​ដំ​ណាក់​សុខាភិបាល​ ទើប​ការ​ងារ​មុខ​ជំនាញ​បាន​អនុ​វត្ត​យ៉ាង​ឆាប់​រហ័ស​ និង​មាន​ប្រ​សិទ្ធ​ភាព​ជាង​។ ចាប់​ពី​ដើម​ឆ្នាំ​មក​ ភាគ​កម្រិត​ផ្នែក​សុខាភិបាល​ ពិសេស​ភាគ​កម្រិត​អំ​ពី​ការ​ពិនិត្យ​ព្យាបាល​ជំងឺ​ និង​ចាក់​វ៉ា​ក់សាំង​ បង្ការ​ទូ​ទៅ​សុទ្ធ​តែ​សម្រេច​និង​សម្រេច​លើស​ផែន​ការ​។ កា​រងា​រក​សាង​ផែន​កា​រប​ណ្តុះ​បណ្តា​ល បែង​ភារ​កិច្ច​មុខ​ជំនាញ​ និង​រៀប​ចំ​បរិក្ខារ​ពេទ្យ​ អនុ​វត្ត​បាន​ទាន់​ពេល​ និង​កាន់​តែ​កៀក​ជិត​នឹង​ភាព​ជាក់​ស្តែង​ជាង​ទៀត​។

បង​ ថា​ច់មិញ​ត្វឹង​ នៅ​អនុ​សង្កាត់​ ២ សង្កាត់​ហ្វា​ធ្វឹង​ ឱ្យ​ដឹង​៖ “ពេល​ឈឺ​ថ្កាត់​ម្តង​ៗ ខ្ញុំ​តែង​មក​ដំ​ណាក់​សុខាភិបាល​ឃុំ​ហ្វា​ធ្វឹង​ពិនិត្យ​ជំងឺ​ ដោយ​បាន​វេជ្ជ​បណ្ឌិត​ គ្រូ​ពេទ្យ​នៅ​ទី​នេះ​ពិនិត្យ​ជំងឺ​និង​ពិគ្រោះ​សុខ​ភាព​ដោយ​អស់​ពី​ចិត្ត​។ ឥ​ឡូវ​ ដំ​ណាក់​សុខាភិបាល​បា​នក​សាង​សម​រម្យ​ នេះ​ជា​ក្តីរំភើប​រីក​រាយ​មិន​ដោយ​ឡែក​រូប​ខ្ញុំ​នោះ​ទេ​ ប្រ​ជា​ជន​ក្នុង​សង្កាត់​ក៏​ត្រេក​អរ​គ្រប់​គ្នា​”។

ជា​មួយ​នឹង​ការ​ប្តេជ្ញាចិត្ត​របស់​គណៈ​កម្មា​ធិ​ការ​បក្ស​ រដ្ឋ​អំ​ណាច​ភូមិ​ភាគ​និង​ផ្នែក​សុខាភិបាល​គ្រប់​លំ​ដាប់​ថ្នាក់​ នៅ​ពេល​ខាង​មុខ​ដំ​ណាក់​សុខាភិបាល​សង្កាត់​ហ្វា​ធ្វឹង​នឹង​បន្ត​ធ្វើ​សេ​នា​ធិ​ការ​ជូន​ថ្នាក់​លើ​ វិនិយោគ​បង្កើន​កម្រិត​មូល​ដ្ឋាន​សម្ភារៈ​ បរិក្ខារ​ពេទ្យ​ លើក​កម្ពស់​គុណ​ភាព​កង​ជួរ​កម្មា​ភិបាល​ជំនាញ​ រួម​ចំណែក​ជួយ​ប្រ​ជា​ជន​ងាយ​ស្រួល​ កៀក​ជិត​និង​ទទួល​ផល​ពី​សេ​វា​សុខាភិបាល​នៅ​នឹង​មូល​ដ្ឋាន​៕ 

                សើុងម៉ាល័យ​-វិមាន​

ចែករំលែកអត្ថបទ