ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

20/09/2025 - 15:51

ត្រួត​ពិនិត្យ​ការ​ងារ​ត្រៀម​បម្រុង​សម្រាប់​មហា​សន្និ​បាត​តំ​ណាងបក្ខ​ភាគ​ទី​ក្រុង​កឹង​ធើ អា​ណត្តិ​ឆ្នាំ ២០២៥​-២០៣០ 

(កឹង​ធើ) - នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែ​កញ្ញា លោកដុង​វ៉ាំង​ថាញ អនុ​លេខា​ប្រ​ចាំ​ការ​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង ប្រ​ធាន​ក្រុមប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង ដឹក​នាំ​កិច្ច​ប្រ​ជុំ​ជា​មួយ​អនុ​គណៈ​កម្ម​ការ និង​ក្រុម​បម្រើ​ការ​ងារ​សម្រាប់​មហា​សន្និ​បាត ដើម្បី​ត្រួត​ពិ​និត្យ​ការ​ងារ​ត្រៀម​បម្រុង​សម្រាប់​មហា​សន្និ​បាត តំ​ណាង​បក្ខ​ភាគ​ទី​ក្រុង​កឹង​ធើ លើក​ទី​១ អា​ណត្តិ​ឆ្នាំ ២០២៥​-២០៣០។

លោក​ដុង​វ៉ាំង​ថាញ អនុ​លេ​ខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង
ដឹក​នាំ​កិច្ច​ប្រ​ជុំ។

យោង​តាម​របាយ​ការណ៍ មក​ដល់​ពេល​នេះ សេចក្តី​ព្រាង​របាយ​ការណ៍​ឯក​សារ​មហា​សន្និ​បាត​បាន​រួច​រាល់។ គ្រប់​ថ្នាក់ គ្រប់​ផ្នែក​បាន​ជំ​រុញ​ការ​ងារ​ផ្សព្វ​ផ្សាយ​អំ​ពី​មហា​សន្និ​បាត និង​អំ​ពី​លទ្ធ​ផល​លេច​ធ្លោ​ដែល​ទទួល​បាន​ក្នុង​អា​ណត្តិ ២០២០​-២០២៥ ដោយ​ច្រើន​រូប​ភាព​។ អនុ​គណៈ​កម្ម​ការ​និង​ក្រុម​នា​នា បាន​រៀប​ចំ​នូវ​ការ​ងារ​បដិ​សណ្ឋារៈ​ភ្ញៀវ ការ​ងារ​ផ្នែក​ព័ស្តុ​ភារ ការ​រៀប​ចំ​ពិ​ធី​ការ ការ​ថែ​ទាំ​សុខ​ភាព​ឲ្យ​អ្នក​តំ​ណាង​ចូល​រួម; រៀប​ចំ​លិ​ខិត​អញ្ជើញ​និង​មូល​ដ្ឋាន​សម្ភារៈ​បម្រើ​មហា​សន្និ​បាត…។ កង​កម្លាំង​នគរ​បាល​ទី​ក្រុង​ក៏​បាន​ចេញ ផែន​ការ​ធា​នា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​មុន​ពេល ក្នុង​កំ​ឡុង​ពេល​និងក្រោយ​ពី​មហា​សន្និ​បាត។

តំ​ណាង​ថ្នាក់​ដឹក​នាំ​នគរ​បាល​ទី​ក្រុង រាយ​ការណ៍​ពី​ផែន​ការ​ធា​នា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​មុន​ពេល
ក្នុង​កំ​ឡុង​ពេល និង​ក្រោយ​ពី​មហា​សន្និ​បាត។

មាន​ប្រ​សាសន៍​បូក​សរុប​ក្នុង​កិច្ច​ប្រ​ជុំ លោក​ដុងវ៉ាំង​ថាញ់​ អនុ​លេខា​ប្រ​ចាំ​ការ​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង បាន​ចង្អុល​ការ​ដល់​ស្ថា​ប័ន​និង​អង្គ​ភាព​ផ្នែក​ពាក់​ព័ន្ធ បន្ត​ត្រួត​ពិនិត្យ​ការ​ងារ​ត្រៀម​បម្រុង សម្រេច​ឱ្យ​បាន​រួច​រាល់​ភារ​កិច្ច​តាម​ផែន​ការ​ដែល​បាន​កំ​ណត់ ដើម្បី​មហា​សន្និ​បាត​តំ​ណាង​បក្ខ​ភាគ​ទី​ក្រុង​កឹង​ធើ លើក​ទី១ អា​ណត្តិ​ឆ្នាំ​២០២៥​-២០២៣០ អាច​ប្រ​ព្រឹត្ត​ទៅ​ដោយ​ជោគ​ជ័យ​និង​ល្អ​ប្រ​សើរ៕

អាញ​យុង - ពេជ្រ​សឿន

ចែករំលែកអត្ថបទ