អនុក្រឹត្យលេខ ១៥៤/២០២៥/NĐ-CP កំណត់អំពីមុខសញ្ញាគោលការណ៍ គោលនយោបាយកាត់បន្ថយក្របខណ្ឌ និងភារកិច្ចអនុវត្តការកាត់បន្ថយក្របខណ្ឌក្នុងស្ថាប័ន អង្គការនិងអង្គភាពអាជីវកម្មរដ្ឋរបស់បក្ស រដ្ឋ រណសិរ្សមាតុភូមិវៀតណាម និងអង្គការនយោបាយ-សង្គម ចាប់ពីមជ្ឈិមដល់ថ្នាក់ឃុំ។

រូបជាឧទាហរណ៍។
ក្នុងពេលនោះ អនុក្រឹត្យលេខ ១៧៨/២០២៤/NĐ-CP បានកំណត់ពីគោលនយោបាយរបប រួមមាន៖ គោលនយោបាយរបបសម្រាប់អ្នកដែលលាឈប់ពីការងារ (ចូលនិវត្តន៍មុនអាយុ និងឈប់បម្រើការងារ); គោលនយោបាយចំពោះអ្នកដែលបានជ្រើសតាំងឬតែងតាំងមុខតំណែងដឹកនាំគ្រប់គ្រង ប៉ុន្តែមានប្រាក់ឧបត្ថម្ភ តំណែងទាបជាង ឬលែងទទួលមុខតំណែងដឹកនាំ គ្រប់គ្រង។ គោលនយោបាយលើកទឹកចិត្តកម្មាភិបាល បុគ្គលិក អ្នករដ្ឋការ បង្កើនការចុះបម្រើការងារនៅមូលដ្ឋាន; គោលនយោបាយ ប្រើការចំពោះអ្នកដែលមានគុណសម្បត្តិនិងសមត្ថភាពលេចធ្លោ; គោលនយោបាយបណ្តុះបណ្តាល និងបង្កើនសមត្ថភាពចំពោះកម្មាភិបាល បុគ្គលិក អ្នករដ្ឋការ បន្ទាប់ពីការរៀបចំឡើងវិញ; ភារកិច្ច អនុវត្តន៍គោលនយោបាយ និងរបបចំពោះកម្មាភិបាល បុគ្គលិក អ្នករដ្ឋការ និងកម្មករនៅក្នុងស្ថាប័ន អង្គការ និងអង្គភាពបម្រើបុព្វហេតុរដ្ឋរបស់បក្ស រដ្ឋ រណសិរ្សមាតុភូមិវៀតណាម អង្គការនយោបាយ-សង្គម និងសមាគមដែលបក្សនិងរដ្ឋ ប្រគល់ភារកិច្ចចាប់ពីមជ្ឈិមដល់ថ្នាក់ស្រុក ក៏ដូចជាកម្មាភិបាល អ្នករដ្ឋការថ្នាក់ឃុំ កងកម្លាំងប្រដាប់អាវុធ (រួមមានកងទ័ពប្រជាជន នគរបាលប្រជាជន និងអង្គភាពសន្តិសុខ) ក្នុងការរៀបចំសម្រិតសម្រាំងក្បាលម៉ាស៊ីនដឹកនាំ អង្គភាពរដ្ឋ បាលគ្រប់លំដាប់ថ្នាក់ ការកាត់បន្ថយក្របខណ្ឌ ការរៀបចំឡើងវិញនិងការលើកកម្ពស់គុណភាពកងជួរកម្មាភិបាល បុគ្គលិក អ្នករដ្ឋការក្នុងប្រព័ន្ធនយោបាយ។
អនុក្រឹត្យលេខ ១៧៨ ជាសារវន្តគឺអនុវត្តចំពោះមុខសញ្ញាដែលប៉ះពាល់ដោយផ្ទាល់អំពីការអនុវត្តការរៀបចំក្បាលម៉ាស៊ីនដឹកនាំ រៀបចំអង្គភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់ ក្រៅពីនោះ នៅមានមុខសញ្ញាផ្សេងទៀត ដូចជាអនុវត្តការកាត់បន្ថយក្របខណ្ឌ ការរៀបចំឡើងវិញ និងការលើកកម្ពស់គុណភាពកងជួរកម្មាភិបាល បុគ្គលិក អ្នករដ្ឋការ រួមទាំងអ្នកដែលមានបំណងចូលនិវត្តន៍មុនអាយុ។
អនុក្រឹត្យលេខ ១៥៤ សំខាន់គឺអនុវត្តចំពោះមុខសញ្ញាដែលសេសសល់ដោយការរៀបចំក្បាលម៉ាស៊ីនដឹកនាំឡើងវិញ ក្រៅពីនោះ នៅមានមុខសញ្ញាផ្សេងទៀត ដូចជា អ្នកស្ម័គ្រចិត្តអនុវត្តការកាត់បន្ថយក្របខណ្ឌ និងបុគ្គលិកជំនួយការនៅថ្នាក់ឃុំដែលបានលាឈប់ពីការងារភ្លាមៗ។
ក្រៅពីនេះ ត្រង់ប្រការ ៧ មាត្រា៣ នៃអនុក្រឹត្យលេខ១៥៤/២០២៥/NĐ-CP បានបញ្ជាក់ច្បាស់ពីមុខសញ្ញាដែលស្ថិតក្នុងការកាត់បន្ថយក្របខណ្ឌ ហើយគ្រប់លក្ខណៈសម្បត្តិទទួលរបបគោលនយោបាយ ដោយយោងទៅតាមឯកសារផ្សេងៗរបស់រដ្ឋាភិបាល គឺអាចទទួលបានគោលនយោបាយដែលមានអត្ថប្រយោជន៍ខ្ពស់បំផុតតែមួយប៉ុណ្ណោះ៕
ប្រភពៈ laodong.vn -ពេជ្រសឿន