នោះគឺពូត្រឿងម៉ឹង នៅភូមិហ្វាហ៊ីវ២ ឃុំឌិញហ្វា ស្រុកហ្គក្វាវ ខេត្តគៀងយ៉ាង។ គាត់ជាសមាជិកស្នូលក្នុងការរៀបចំនិងតុបតែងលម្អក្បូនប្រទីបរបស់វត្តព្រែកព្រលិតក្នុងពិធីប្រឡងក្បូនប្រទីបរៀងរាល់ឆ្នាំ។
ពូត្រឿងម៉ឹង ក្បែរក្បូនប្រទីបរបស់វត្តព្រែកព្រលិត។
ពូត្រឿងម៉ឹង ហាក់មានអារម្មណ៍មិនសូវសប្បាយ ខណៈពេលកំពុងសំណេះសំណាលនឹងយើងខ្ញុំ ព្រោះប្រព័ន្ធអគ្គិសនីរបស់ក្បូនប្រទីបបានដាច់រលត់។ ពូម៉ឹង ឱ្យដឹង៖ “ទើបតែហើយភ្លាម អគ្គិសនីភ្លឺចិញ្ចាច ឧគ្ឃោសនស័ព្ទឮច្បាស់ល្អហើយ។ ចៃដន្យស្រាប់តែដាច់ភ្លើង ខ្ញុំសង្ស័យលើសំណរលាយ ព្រោះយើងមិនសូវស្ទាត់ខាងអគ្គិសនី ណាមួយភ្នែកខ្សោយផង ម្ល៉ោះហើយមិនហ៊ានជួសជុលទេ។ ខ្ញុំបានហៅនិងរង់ចាំយុវជននៅក្នុងភូមិដែលស្ទាត់ខាងអគ្គិសនីឱ្យមកកែ។ រសៀលនេះ គណៈកម្មការចាត់តាំងឱ្យពិន្ទុ ប៉ុន្តែអំពូលភ្លើងមិនភ្លឺម៉េចនឹងស្អាត។ ម្យ៉ាងទៀត យើងត្រូវគិតគូរឱ្យពុទ្ធបរិស័ទមកគោរពបូជាក្បូនប្រទីប ហើយភ្ញៀវពន្លឺក៏មកមើលទៀតផង។ អ្វីៗទាំងអស់ត្រូវមានសុវត្ថិភាព”។
ពូត្រឿងម៉ឹង កំពុងរួមជាមួយយុវជនខ្មែរក្នុងភូមិ តុបតែងភ្លើងពណ៌លម្អក្បូនប្រទីប។
ខណៈពេលពួកយុវជនមកកែភ្លើង គាត់តាមដានយ៉ាងហ្មត់ចត់ដើម្បីដោះដូរ។ បើតាមពូម៉ឹង ក្រៅពីស្វែងយល់ពីរបៀបបន្តចរន្តភ្លើង គាត់នៅទាំងដោះដូរជាមួយយុវជនអំពីការទទួលខុសត្រូវលើកិច្ចការនីមួយៗផងដែរ។ ពីព្រោះពូបានអប់រំយុវជនដែលមានតួនាទីផ្ទាល់ខ្លួន ចំពោះកិច្ចការរួមរបស់វត្តជាការចាំបាច់ណាស់។ ផ្តើមពីគំនិតទាំងនេះហើយ បានជានៅពេលវត្តព្រែកព្រលិតត្រូវការម្តងៗ ពូម៉ឹងគឺជាមនុស្សម្នាក់ក្នុងចំណោមសមាជិកទាំងឡាយដែលមានមុខមុនគេ។ រៀបរាប់ពីកម្មពិធីប្រឡងក្បូនប្រទីប ពូម៉ឹង មោទនៈ ៖ “តាំងពីគណៈកម្មការចាត់តាំងទិវាវប្បធម៌ កីឡានិងទេសចរណ៍ជនរួមជាតិខ្មែរខេត្ត គៀងយ៉ាង រៀបចំប្រឡងក្បូនប្រទីបខ្ញុំចូលរួមមិនដែលខានឆ្នាំណាឡើយ។ ខ្ញុំតែងលៃលកការងារផ្ទះស្រួលបួល ដើម្បីមានពេលវេលាចូលរួមតុបតែងលម្អក្បូនប្រទីបចាប់ពីដើមរហូតដល់ចប់។ ក្នុងដំណាក់កាលតុបតែងក្បូនប្រទីប ខ្ញុំក៏បានកោះហៅយុវជនក្នុងភូមិស្រុកចូលរួមជាមួយដើម្បីយើងបង្ហាត់បង្ហាញ ផ្តល់បទពិសេធន៍ អំពីលក្ខណៈវប្បធម៌ប្រវេណីដល់កូនចៅ”។
ពូឡឹមថឹង ជាសមាជិកគណៈកម្មការវត្តព្រែកព្រលិត ឱ្យដឹង៖ “បងម៉ឹង យកចិត្តទុកដាក់យ៉ាងល្អិតល្អន់ក្នុងការរចនាតុបតែង ម្ល៉ោះហើយទើបក្បូនប្រទីបមានភាពស្រស់ស្អាត។ គាត់មានចរិតហ្មត់ចត់ ពិសេសក្នុងការដាក់បង្ហាញនូវរូបភាពវប្បធម៌ប្រពៃណីរបស់ជនជាតិខ្មែរ។ ឆ្នាំនេះ ដល់វេនជ្រើសរើសនិងរចនាកម្រងផ្កា គាត់ក៏ធ្វើផងដែរ។ ទោះបីនឿយហត់យ៉ាងណាក៏ដោយ ប៉ុន្តែមិនដែលឮគាត់ត្អូញត្អែរទេ។ នៅពេលគណៈកម្មការមេប្រយោគឱ្យពិន្ទុហើយ គាត់ទៅពិនិត្យមើលក្បូនប្រទីបណាដែលមានពិន្ទុខ្ពស់ រៀនសូត្របទពិសោធន៍ ដើម្បីស្អិតស្អាងក្បូនប្រទីបរបស់វត្តផងខ្លួនឱ្យបានស្អាតក្នុងឆ្នាំក្រោយៗទៀត”៕
ហាថាញ-លីសៀ