ដោយបានខេត្តបាកលីវ យកចិត្តទុកដាក់វិនិយោគ ទើបប៉ុន្មានឆ្នាំជិតៗនេះ វិញ្ញាសាកីឡាប៉េតង់កំពុងមានសន្ទុះរីកចម្រើន ឈ្នះបានរង្វាន់ខ្ពស់ៗជាច្រើនក្នុងការប្រកួតថ្នាក់តំបន់និងថ្នាក់ជាតិ។
កីឡាករខេត្តបាកលីវ ចូលរួមប្រកួតនៅពានរង្វាន់កីឡាប៉េតង់ជើងឯក មិត្តរួម
ក្រុមទូទាំងប្រទេសនៅខេត្តសុកត្រាំង។
តាមប្រសាសន៍លោក ត្រឹងថាញទូ នាយករងមជ្ឈមណ្ឌលហ្វឹកហ្វឺននិងប្រកួតកីឡាអប់រំកាយខេត្តបាកលីវ កីឡាករប៉េតង់ភាគច្រើនជាជនជាតិខ្មែរ ដ្បិតអី កីឡាប៉េតង់មានភាពរីកចម្រើននៅតំបន់ជនរួមជាតិខ្មែរតាំងពីយូរមកហើយ។
បច្ចុប្បន្ន ខេត្តបាកលីវមានកីឡាករប៉េតង់ ២៣ នាក់ កំពុងហ្វឹកហាត់រៀងរាល់ថ្ងៃដើម្បីចូលរួមការប្រកួតថ្នាក់តំបន់និងថ្នាក់ជាតិ។ គ្រូបង្វឹក យ័ញស៊ីផល ឱ្យដឹង៖ “មុននេះ ខ្ញុំធ្លាប់ចូលរួមប្រកួតឱ្យខេត្តសុកត្រាំង ឆ្នាំ ២០១២ ខ្ញុំត្រូវបានអញ្ជើញមកធ្វើគ្រូបង្វឹកវិញ្ញាសាកីឡាប៉េតង់ឱ្យខេត្តបាកលីវ។ ក្រៅពីមានគោលនយោបាយ ពិសេសដោយឡែក កីឡាករខំប្រឹងហ្វឹកហាត់ ក្ដាប់បានបច្ចេកទេសបោះប៊ូល វាយប៊ូលឆាប់រហ័ស និងមានស្មារតីរឹងប៉ឹងក្នុងការប្រកួត។ អាស្រ័យហេតុនោះ ប៉ុន្មានឆ្នាំជិតៗនេះ កីឡាប៉េតង់ខេត្តបាកលីវទទួលបានរង្វាន់ខ្ពស់ៗជាច្រើនក្នុងការប្រកួតនានា”។ ជាក់ស្ដែង ឆ្នាំ ២០២២ ក្នុងទិវាបុណ្យវប្បធម៌ កីឡានិងទេសចរណ៍ជនរួមជាតិខ្មែរណាមបូ លើកទី ៨ នៅខេត្តសុកត្រាំង ក្រុមកីឡាករខេត្តបាកលីវ ឈ្នះមេដាយ ១៥ គ្រឿង ក្នុងនោះ វិញ្ញាសាកីឡាប៉េតង់ឈ្នះមេដាយមាស ១ គ្រឿង មេដាយសំរឹទ្ធ ៤គ្រឿង។ ជាពិសេស ក្នុងមហាសន្និបាតកីឡាទូទាំងប្រទេស លើកទី ៩ ឆ្នាំ ២០២២ ខេត្តបាកលីវ មានកីឡាករឈ្នះមេដាយមាស ១ គ្រឿង លើខ្លឹមសាវាយប៊ូលបច្ចេកទេស; មេដាយប្រាក់ ១ គ្រឿងក្នុងការប្រកួតប៉េតង់ជើងឯកយុវវ័យថ្នាក់ជាតិឆ្នាំ ២០២២។ កីឡាករ យ័ញហុង ឱ្យដឹង៖ “ពេលបានជម្រើសចូលហ្វឹកហាត់កីឡាប៉េតង់ ខ្ញុំតែងគោរពតាមលក្ខន្ដិកៈ ព្យាយាម ហាត់បច្ចេកទេសបោះប៊ូល វាយប៊ូល ហើយក្នុងពេលប្រកួតមានស្មារតីរឹងប៉ឹង ប្រមូលអារម្មណ៍បានល្អ។ អាស្រ័យហេតុនោះ ខ្ញុំឈ្នះបានមេដាយជាច្រើនប្រភេទ និងបានចូលរួមប្រកួតនៅស៊ីហ្គេម ២ លើកផងដែរ”។
លោកត្រឹងថាញទូ ឱ្យដឹង៖ “ប៉េតង់គឺជាវិញ្ញាសាកីឡាមានបច្ចេកទេសសាមញ្ញៗ ងាយស្រួលលេង មិនសូវបង់ខាតក្នុងការវិនិយោគទីធ្លានិងឧបករណ៍។ ហេតុនោះ ក្រៅពីជម្រើសយុវវ័យ ដែលមានសមត្ថភាពនិងទេពកោសល្យខាងកីឡា ខេត្តនៅទាំងមានគោលនយោបាយពិសេសដោយឡែកដើម្បីទាក់ទាញកីឡាករប៉េតង់ពូកែៗ មកបម្រើវិស័យកីឡាខេត្ត។ ជាមួយការវិនិយោគចំទិសដៅ ឃើញថាកីឡាប៉េតង់ខេត្តបាកលីវមានភាពល្បីល្បាញ ខណៈពេលបច្ចុប្បន្នមានកីឡាករកំពុងចូលរួមប្រកួតឱ្យក្រុមជម្រើសជាតិ ហើយឈ្នះបានមេដាយជាច្រើនប្រភេទ”៕
យ្វីអាញ-ថាច់ធី