សាកលវិទ្យាល័យត្រាវិញ ទើបប្រកាសសេចក្តីសម្រេចបង្កើតនិងតែងតាំងគណៈនាយកសាលាភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូនិងមនុស្សសាស្រ្ត ក្រោមឱវាទសាកលវិទ្យាល័យត្រាវិញ ផ្អែកលើមូលដ្ឋាននៃមហាវិទ្យាល័យភាសា - វប្បធម៌ - វិចិត្រសិល្បៈខ្មែរណាមបូ មហាវិទ្យាល័យភាសាបរទេសនិងមហា វិទ្យាល័យគរុកោសល្យ។
បណ្ឌិត ថាច់ធីយ៉ឹង វិទ្យាធិការរងនៃសាកលវិទ្យាល័យត្រាវិញ និងលោកត្រឹងហ្វាងគីម ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ជូនបាច់ផ្កាអបអរសាទរដល់គណៈនាយកសាលាភាសា - វប្បធម៌ - វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្រ្ត។
សាលាភាសា - វប្បធម៌ - វិចិត្រសិល្បៈខ្មែរណាមបូនិងមនុស្សសាស្រ្ត មានមុខងារបណ្តុះបណ្តាលកម្រិតអប់រំមហាវិទ្យាល័យ សកម្មភាពវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា បម្រើសហគមន៍លើវិស័យភាសា វប្បធម៌ វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្រ្ត និងវិស័យផ្សេងៗទៀតជាប់ពាក់ព័ន្ធដល់មុខងារ ភារកិច្ចដែលបានប្រគល់ឱ្យតាមលក្ខន្តិកៈរៀបចំនិងដំណើរការរបស់សាកលវិទ្យាល័យត្រាវិញ និងសេចក្ដីកំណត់របស់ច្បាប់ដែលជាប់ពាក់ព័ន្ធ។
រចនាសម្ព័ន្ធរបស់សាលា រួមមាន៖ នាយកនិងនាយករង; ក្រុមប្រឹក្សាវិទ្យាសាស្រ្តនិងបណ្តុះបណ្តាល; ក្រុមប្រឹក្សា ពិគ្រោះយោបល់; ការិយាល័យសាលា; ផ្នែកបណ្តុះបណ្តាលមជ្ឈមណ្ឌល; អង្គភាពប្រហាក់ប្រហែល និងអង្គភាពផ្សេងៗ ទៀតចំណុះសាលា។
បណ្ឌិត ង៉ោសុភា ត្រូវបានតែងតាំងកាន់តំណែងជានាយកសាលា; បណ្ឌិត ង្វៀងធីហ្វែ បណ្ឌិតង្វៀងធីភឿងណាម បណ្ឌិតលីវថាញតឹម និងអនុបណ្ឌិត ឡឹមធីបាច់ត្វៀក កាន់តំណែងជានាយករង។ ទន្ទឹមនឹងនោះ តែងតាំងថ្នាក់ដឹកនាំការិយាល័យ ផ្នែកនិងមជ្ឈមណ្ឌលរបស់សាលា អាណត្តិកាល ២០២១ - ២០២៥។
យោងតាមបទប្បញ្ញត្តិច្បាប់ សាលាដែលស្ថិតនៅក្រោមឱវាទមហាវិទ្យាល័យ គឺអាស្រ័យក្រុមប្រឹក្សាភិបាលសាលាចេញសេចក្តីសម្រេចបង្កើត ហើយក៏មិនមែនជាគ្រឹះស្ថានអប់រំមហាវិទ្យាល័យថ្មីនោះទេ។ នេះគ្រាន់តែជាសាលាបណ្តុះបណ្តាល ប្រហាក់ប្រហែលនឹងមហាវិទ្យាល័យ ម្ល៉ោះហើយ គ្មានសិទ្ធិផ្តល់ជូនសញ្ញាបត្រ គ្រាន់តែអនុវត្តមុខងារគ្រប់គ្រងបណ្តុះបណ្តាលតែប៉ុណ្ណោះ សាកលវិទ្យាល័យត្រាវិញនៅតែជាអង្គភាពផ្តល់ជូនសញ្ញាបត្រ។
អាស្រ័យហេតុនោះ អំពីការជម្រើសសិស្សរបស់សាកលវិទ្យាល័យត្រាវិញ ជាសារវន្តនៅតែរក្សាលំនឹងដូចរៀងរាល់ឆ្នាំ និងអនុវត្តត្រូវតាមលក្ខន្តិកៈជម្រើសសិស្សមហាវិទ្យាល័យ ជម្រើសសិស្សអនុមហាវិទ្យាល័យផ្នែកអប់រំមត្តេយ្យរបស់ក្រសួងអប់រំនិងបណ្តុះបណ្តាលជាធរមាន៕
យោង៖ កាសែតត្រាវិញ - វិមាន