មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

14/03/2023 - 09:20

ក្តី​រីក​រាយ​ឃុំ​ជន​បទ​ថ្មី​កម្រិត​ខ្ពស់​

តាំង​ពី​កសាង​ឃុំ​ជន​បទ​ថ្មី​កម្រិត​ខ្ពស់​សម្រេច​ជាស្ថា​ពរ​ ឃើញ​ថា​ ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​ឃុំ​ដាយ​តឹម ស្រុក​មីស្វៀង​ ខេត្ត​សុក​ត្រាំង​ កាន់​តែសម​រម្យ​ ជីវ​ភាព​ប្រ​ជា​ជន​បាន​លើក​ស្ទួយ​។​

ឃុំដាយតឹម បានទទួលស្គាល់ជាឃុំជនបទថ្មីកម្រិតខ្ពស់។

ឆ្នាំ ២០១៥ ដាយ​តឹម​ជា​ឃុំ​ដំ​បូង​បង្អស់​របស់​ស្រុក​បាន​កសាង​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី។​ នេះ​ជា​បុព្វ​បទ​ដ៏​សំ​ខាន់​ដើម្បី​ឃុំ​បន្ត​លើក​កម្ពស់​គុណ​ភាព​លក្ខឋាន​ ឆ្ពោះ​ទៅ​កាន់​ឃុំ​ជន​បទ​ថ្មី​កម្រិត​ខ្ពស់។​ មក​ទល់​ពេល​នេះ​ ឃុំ​បាន​ទទួល​ស្គាល់​ជា​ឃុំ​ជន​បទ​ថ្មី​កម្រិត​ខ្ពស់​ គឺជា​ក្តី​សប្បាយ​រីក​រាយ​ទូទាំង​បក្ខ​ភាគ​ និង​ប្រ​ជាជន​។​ លោក​ត្រឹង​ជិញ​តឹម ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ដាយ​តឹម ឱ្យ​ដឹង​៖ “ឃុំ​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ជិត​ ៨៥% ឃុំ​បាន​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​កម្រិត​ខ្ពស់​ គឺជា​សមិទ្ធ​ផល​នៃ​ការ​ស្រុះ​ស្រួល​ទាំង​កម្លាំង​កាយ​ចិត្ត​ទូទាំង​បក្ខ​ភាគ​ រដ្ឋ​អំ​ណាច​ បំ​ផុត​គឺការ​ព្រួត​ដៃ​ដ៏​សកម្ម​របស់​ប្រ​ជា​ជន​។​ ក្នុង​ការ​កសាង​ជន​បទ​ថ្មី​កម្រិត​ខ្ពស់​ ឃុំ​បាន​កៀរ​គរ​ប្រ​ភព​ទុន​បាន​ជាង​ ១៨៦,៧ ពាន់​លាន​ដុង​ ក្នុង​នោះ​ប្រ​ជា​ជន​រួម​វិភាគ​ទាន​ ៤៦,១ ពាន់​លាន​ដុង​។​ ពិសេស​ ឃុំ​បាន​វិនិ​យោគ​បង្កើន​កម្រិត​បើក​ទូលាយ​ផ្លូវ​ក្នុង​ភូមិ​ និង​ផ្លូវ​អន្តរ​ភូមិ​បាន​ ១៥ ខ្សែ​ មាន​ប្រ​វែង​ ៩,៨ គីឡូ​ម៉ែត្រ។​ មក​ទល់​ពេល​នេះ​ ផ្លូវ​ចូល​កាន់​ភូមិ​ ១០០% ត្រូវ​បាន​ក្រាល​បេ​តុង​រួច​រាល់​ បង្ក​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​ប្រ​ជា​ជន​ដោះ​ដូរ​ទំ​និញ​ រួម​ចំ​ណែក​បង្កើន​ប្រាក់​ចំ​ណូល”។​

ប្រ​ព័ន្ធ​ធារា​សាស្រ្ត​សម្រេច​រួច​រាល់​ មាន​ទឹក​សាប​ កសិករ​អាច​ដាំ​ដំ​ណាំ​រួម​ផ្សំ​បាន​គ្រប់​រដូវ​
ដើម្បីបង្កើនប្រាក់ចំណូល។

ផ្តើម​ពី​ប្រ​ភព​ទុន​ពី​កម្ម​វិធី​ទិស​ដៅ​ជាតិ​ កាត់​បន្ថយ​ភាព​ក្រី​ក្រ​ប្រ​កប​ដោយ​ចីរ​ភាព​ និង​ទុន​កសាង​ជន​បទ​ថ្មី​ ឃុំ​បាន​ផ្សព្វ​ផ្សាយ​កសាង​នូវ​ទម្រង់​ជា​ច្រើន​ ដូច​ជា​៖ ទម្រង់​ចិញ្ចឹម​សត្វ​ ផលិតកម្ម​ និង​ជួញ​ដូរ​សម្រេច​បាន​ប្រ​សិទ្ធ​ភាព​។​ បច្ចុប្បន្ន​ ប្រាក់​ចំ​ណូល​មធ្យម​ភាគ​លើ​មនុស្ស​ម្នាក់​របស់​ឃុំ​ដាយ​តឹម សម្រេច​បាន​ ៦៤,៧៦ លាន​ដុង​/ម្នាក់/ឆ្នាំ​; មាន​ ១០០% គ្រួ​សារ​មាន​អគ្គិ​សនី​ប្រើ​ប្រាស់​ មាន​ ៧៨៨% គ្រួ​សារ​មាន​ទឹក​ស្អាត​ប្រើ​ប្រាស់​ អត្រា​គ្រួ​សារ​ក្រី​ក្រ​ថយ​ចុះ​នៅ​ត្រឹម​តែ ១,៩៦% ។ល។​ លោក​ហឿ​ថាញ់ ងៀ ប្រ​ធាន​ក្រុម​សហ​ការ​នៅ​ភូមិ​ដាយ​អឹង ឱ្យ​ដឹង​៖ “ចាប់​ពី​ឃុំ​បាន​ទទួល​ស្គាល់​ជន​បទ​ថ្មី​ មាមីង​ខ្មែរ​បាន​ចូល​រួម​ក្រុម​សហ​ការ​ផលិត​ពូជ​ស្រូវ​ ST ស្រូវ​ក្រអូប​ និង​ RVT ។ល។​ ព្រម​ទាំង​អនុវត្ត​បច្ចេក​ទេស​ជឿន​លឿន​ ម្ល៉ោះ​ហើយ​ស្រូវសម្រេច​បាន​ទិន្ន​ផល​និង​គុណ​ភាព​ខ្ពស់​។​ ទន្ទឹម​នឹង​នោះ​ ក្រុម​សហកា​រផលិត​នៅ​ទាំង​ចុះ​កិច្ច​សន្យា​ជា​មួយ​នឹង​អា​ជីវ​កម្ម​ ប្រ​មូល​ទិញ​ស្រូវ​ លំ​នឹង​ច្រក​ចេញ​ មាមីង​ស្ងប់​ចិត្ត​ក្នុង​ការ​ផលិត​កម្ម។​ ផ្តើម​ពី​នោះ​ ជីវ​ភាព​មាមីង​បាន​លើក​ស្ទួយ​ និង​ព្រួត​ដៃ​ជា​មួយ​នឹង​រដ្ឋ​អំ​ណាច​កសាង​ជន​បទ​ថ្មី​កម្រិត​ខ្ពស់​។​ ឥឡូវ សម្លឹង​មើល​តំ​បន់​ជន​បទ​មាន​ភាព​វិវឌ្ឍន៍​មិន​ខុស​ពី​ទីក្រុង​ឡើយ​ មាមីង​រីក​រាយ​ត្រេក​អរ​គ្រប់​គ្នា​ បំ​ផុត​គឺផ្លូវ​ជន​បទ​សុវត្ថិ​ភាព​ ភ្លឺ​ បៃតង​ ជ្រះ​ ស្អាត”។​

លោក​ត្រឹង​ជិញ​តឹម អំ​ណះ​អំ​ណាង៖ “កសាង​ជន​បទ​ថ្មី​កម្រិត​ខ្ពស់​ មាន​ចំ​ណុច​ចាប់​ផ្តើម​ ប៉ុន្តែ​គ្មាន​ចំ​ណុច​បញ្ចប់​ ចំ​ណែក​អ្នក​ទទួល​ផល​គឺប្រ​ជា​ជន។​ ហេតុ​នោះ​ ឃុំ​ផ្តុំ​កម្លាំង​លើក​កម្ពស់​គុណ​ភាព​លក្ខឋាន​ដើម្បី​ឆ្ពោះ​ទៅ​កាន់​ឃុំ​ជន​បទ​ថ្មី​គំ​រូ​។​ ទន្ទឹម​នឹង​នោះ​ ចង្អុល​ការ​ដល់​អង្គ​ការ​មហា​ជន​នា​នា​ សហ​ការ​ជា​មួយ​នឹង​អ្នក​មាន​ប្រ​ជា​ប្រិយ​ ជំ​រុញ​ការ​ឃោ​សនា​ ចលនា​ប្រ​ជា​ជន​ ពង្រីក​អស់​ពី​លទ្ធ​ភាព​តួនា​ទី​ជា​តួអង្គ​សំ​ខាន់​ក្នុង​ការ​អនុវត្ត​ផង​ និង​ជា​មុខ​សញ្ញា​ទទួល​ផល​នូវ​សមិទ្ធ​ផល​ដែល​សម្រេច​បាន​ផង​; ផ្តុំ​កម្លាំង​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​ កម្ម​វិធី​ឃុំ​មួយ​ផលិត​ផល​មួយ​; អភិវឌ្ឍន៍​ខ្លាំង​ក្លា​និង​មាន​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ប្រ​មូល​ផ្ដុំ​ ដែល​ចំ​ណុច​សំ​ខាន់​គឺអភិវឌ្ឍន៍​សហករណ៍​ជា​ដើម​”៕​

                                  យ្វី​អាញ-វិមាន​

ចែករំលែកអត្ថបទ