Zalo គឺជាបណ្តាញសង្គមធំបំផុតនៅប្រទេសវៀតណាមសព្វថ្ងៃនេះ ដែលបានអភិវឌ្ឍដោយក្រុមហ៊ុន VNG។ ឆ្លៀតឱកាសពីលទ្ធភាពតភ្ជាប់ជាមួយមិត្តភក្តិយ៉ាងទូលំទូលាយ និងងាយស្រួលនោះ ថ្មីៗនេះនៅលើប្រព័ន្ធ Zalo បានកើតមានល្បិចបោកប្រាស់ដោយក្លែងឈ្មោះជាអ្នកដែលមិត្តធ្លាប់ស្គាល់។
លេខកូដ QR ។
ដំបូង មុខសញ្ញានឹងស្រាវជ្រាវ ទាញយករូបថត ខ្លឹមសារ បញ្ជីឈ្មោះមិត្តភ័ក្តិដែលមាននៅក្នុងគណនីដើមរបស់ជនរងគ្រោះ។ បន្ទាប់មក ពួកគេនឹងបង្កើតគណនីមួយលើបណ្តាញសង្គម Facebook មានឈ្មោះ និងរូបថតដូចគណនីដើម និងចងសម្ព័ន្ធមិត្តជាមួយបញ្ជីឈ្មោះមិត្តភ័ក្តិដែលប្រមូលបាននោះ។
មុខសញ្ញានឹងផ្ញើសារឱ្យមិត្តភ័ក្តិរបស់ជនរងគ្រោះ ផ្ញើសារខ្លីៗ ដូចជា “កូនរបស់ខ្ញុំកំពុងប្រឡងរូបស្អាតអនឡាញ សង្ឃឹមថា មិត្តជួយចុចជ្រើសកូនខ្ញុំផង”។ បន្ទាប់មក មុខសញ្ញានឹងផ្ញើរូបថតដោយផ្ទុកលេខកូដ QR សំណូមពរឱ្យអ្នកប្រើចុចចូលដើម្បីជ្រើសរើស (ការពិត នេះជាលេខកូដ QR លើកម្មវិធី Zalo សម្រាប់ម៉ាស៊ីនកុំព្យូទ័រ)។
បន្ទាប់ពីជនរងគ្រោះ ស្កេនលេខកូដ QR និងបញ្ជាក់ការចុចចូលគណនី Zalo របស់ជនរងគ្រោះ នឹងបានចូលកុំព្យូទ័ររបស់មុខសញ្ញា។ មុខសញ្ញាទាំងនេះ អាចប្រើប្រាស់គណនីរបស់ជនរងគ្រោះ ដើម្បីទំនាក់ទំនងជាមួយមិត្តភក្ដិក្នុងបញ្ជីឈ្មោះ ដើម្បីផ្ញើសារបុលខ្ចីលុយនិងសំណូមពរវេរលុយដល់គណនីមួយដែលពួកគេកំណត់។
ការិយាល័យសន្តិសុខបណ្តាញ និងបង្ការប្រឆាំងឧក្រិដ្ឋកម្មប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ នគរបាលក្រុងកឹងធើ ផ្តល់អនុសាសន៍៖
-ប្រជាជនត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ គប្បីពិនិត្យហ្មត់ចត់មុនពេលចុចចូលតំណភ្ជាប់ (link) ចម្លែក ដែលផ្ញើតាមរយៈកម្មវិធីសន្ទនា ដូចជា Messenger, Zalo។ល។
-កុំប្រើលេខកូដ QR ដែលបានផ្ញើតាមរយៈកម្មវិធីសន្ទនា ដើម្បីចុចចូលគណនី Zalo ។
-នៅពេលមានការព្រមានពីការចុចចូលពីម៉ាសុីនកុំព្យូទ័រលើកម្មវិធី Zalo ត្រូវពិនិត្យទីតាំងម៉ាសុីនកុំព្យូទ័រដែលចូលនោះ។ ជ្រើសរើសបដិសេធន៍ ពេលប្រទះឃើញគណនីចុចចូលពីឧបករណ៍ចម្លែក៕
យោងតាមនគរបាលក្រុងកឹងធើ-ត្រឹងរ៉ូន