12/12/2022 - 14:46

មូល​ហេតុ​ដែល​លេខ​ទូរ​ស័ព្ទ​ហៅ​ចូល ក្លែង​បន្លំ​ជា​"នា​យក​ដ្ឋាន​សារ​គមនា​គមន៍'' សម្លុត​បិទ​ស៊ីម​កាត​អ្នក​ស្តាប់

ដោយ​គម្រោង​ផ្លាស់​ប្តូរ​ជា​បន្ត​បន្ទាប់ ជន​ទុច្ច​រិត​រិះ​រក​វិធី​លួច​យក​ប្រាក់ លួច​ព័ត៌​មាន​អ្នក​ប្រើ​ប្រាស់​ដោយ​វិធី​ហៅ​ទូរ​ស័ព្ទ​ក្លែង​បន្លំ​ជា​អង្គ​ការ​រដ្ឋាភិ​បាល​។

រូប​ថត​ជា​ឧទា​ហរណ៍។

ថ្មី​ៗ​នេះ មាន​មនុស្ស​ជា​ច្រើន​ដែល​ប្រើ​ប្រាស់​ទូរ​ស័ព្ទ​ចល័ត បាន​ទទួលលេខ​ទូរ​ស័ព្ទ​ប្លែក​ៗ ហៅ​ចូល ក្រោយ​ពី​លើក​ទូរ​ស័ព្ទ​ស្តាប់​ឮ​សំ​ឡេងហាក់​ដូច​ជា​ស្ថានីយ​កណ្ដាល​ស្វ័យ​ប្រវត្តិ​ដោយ​ពោល៖ “ក្រ​សួងព័ត៌​មាន​និងទូរ​គមនា​គមន៍ ជូន​ដំ​ណឹង​មក​លេខ​ទូរ​ស័ព្ទ​របស់​លោក​អ្នក​នឹង​ត្រូវ​បិទ​ដំណើរ​ការ​ក្នុង​រយៈពេល ២ ម៉ោង​ទៀត។ ចូរ​ចុច​លេខ​ ១ ដើម្បី​ទទួល​បាន​ការ​ណែ​នាំ”។

ក្នុង​ករណី​មួយ​ចំ​នួន​ទៀត លេខ​ទូរ​ស័ព្ទ​ដែល​ហៅ​ចូល​ប្រាប់​ថា​ជា “នា​យក​ដ្ឋាន​សារ​គមនា​គមន៍” ហើយ​មាន​ខ្លឹម​សារ​សម្លុត​បិទ​ស៊ីម​កាត​ប្រ​ហាក់​ប្រ​ហែល​ដូច​ខាង​លើ​ដែរ។

ក្រោយ​ពី​ចុច​ចូល​តាម​សំ​ណូម​ពរ “បុគ្គលិក ស្ថានីយ​កណ្ដាល” នឹង​ណែ​នាំ​អ្នក​ប្រើ​ប្រាស់​ផ្ញើ​ព័ត៌​មាន​ផ្ទាល់​ខ្លួន រួម​មាន​គោត្ត​នាម​ អា​សយដ្ឋាន​ លេខ​អត្ត​សញ្ញាណ​ប័ណ្ណ​ពល​រដ្ឋ​ ពុំ​នោះ​សោត សំ​ណូម​ពរ​ឱ្យ​ថត​រូប​ផ្ញើទៀត​ផង​។

ដោយ​បារម្ភ​ខ្លាច​បិទ​លេខ​ទូរ​ស័ព្ទ​ មាន​អ្នក​ខ្លះប្រ​ញាប់​ធ្វើ​តាម​ការ​ណែ​នាំ ប៉ុន្តែ​មិន​ដឹង​ថា​ នោះ​គឺ​ជា​ល្បិច​បោក​ប្រាស់ ដើម្បី​លួច​ព័ត៌​មាន​ផ្ទាល់​ខ្លួន រួច​កិប​កេង​ទ្រព្យ​សម្បត្តិ​ដោយ​ចំ​នួន​ទឹក​ប្រាក់​ច្រើន។

យោង​តាម​មជ្ឈ​មណ្ឌល​សង្គ្រោះ​បន្ទាន់ បណ្តាញ​អីុន​ធឺ​ណិត​វៀត​ណាម​ (VNCERT/CC) ចំ​ណុះ​នា​យក​ដ្ឋាន​សុវត្ថិ​ភាព​ព័ត៌​មាន​នៃ​ក្រ​សួង​ព័ត៌​មាន​និង​ទូរ​គមនា​គមន៍ នេះ​មិន​ត្រឹម​តែ​ការ​ហៅ​ទូរ​ស័ព្ទ​ចូល​ក្លែង​បន្លំ​ប៉ុណ្ណោះទេ ថែម​ទាំង​ជា​ល្បិច​បោក​បញ្ឆោត​លួច​ព័ត៌​មាន​ផ្ទាល់​ខ្លួន បម្រើ​គោល​បំ​ណង​កិប​កេង​ទ្រព្យ​សម្បត្តិ​តែ​ប៉ុណ្ណោះ។ ចំ​ពោះ​អ្នក​ដែល​ដោះ​ដូរ​ជា​ប្រ​ចាំតាម​អន​ឡាញ​ ឬ​វេរ​ប្រាក់​តាម​រយៈប្រ​ព័ន្ធ​ធនា​គារ​ឬកាត​អេ​ឡិច​ត្រូ​និក​ជាដើម​។ ផ្តើម​ពី​ព័ត៌​មាន​ផ្ទាល់​ខ្លួន និង​ព័ត៌​មាន​គណនី​ដែល​ដោះ​ដូរ​នោះ ជន​ខិល​ខូច​អាច​នឹង​ឆក់​ឱកាស​កិប​កេង​ទ្រព្យ​សម្បត្តិ​ដោយ​រូប​ភាព​ផ្សេងៗ។ បច្ចេក​ទេស​ហៅ​ទូរ​ស័ព្ទ​ចូល​ក្លែង​បន្លំ​មិន​ពិ​បាក​ទេ គឺ​គ្រាន់​តែ​ប្រើ​ប្រាស់​ឧប​ករណ៍​តាម​អីុន​​ធឺ​ណិត​ប៉ុណ្ណោះ។ ម្យ៉ាង​ទៀត ជន​បោក​ប្រាស់​ថែម​ទាំង​ប្រើ​ប្រ​ព័ន្ធ​ app បង្កើត​លេខ​ទូរ​ស័ព្ទ​ក្លែង​ក្លាយ​ពី​បរ​ទេស ដែលបង់​ថ្លៃ​សេវា​តែ​ពីរ​បី USD/ ខែ ដើម្បី​ទំ​នាក់​ទំ​នង ទោះ​បី​កន្លែង​ដែល​ហៅ​ចូល​នៅ​វៀត​ណាម​ក៏​ដោយ។  សូម្បី​តែ​សំ​ឡេង​សារ​ក៏អាច​បង្កើត​យ៉ាង​ងាយ​ដោយ​ផ្នែក​ទន់​កុំ​ព្យូទ័រ​ផង​ដែរ។ ដើម្បី​ការ​ពារ​ខ្លួន​ចំ​ពោះ​ការ​ហៅ​ទូរ​ស័ព្ទ​ចូល​បោក​ប្រាស់ អ្នក​ប្រើ​ប្រាស់​គប្បី មាន​អា​រម្មណ៍​នឹង​នរ មិន​ត្រូវ​ភ័យ​ខ្លាច ខណៈ​ពេល​ទទួល​ការ​ហៅ​ចូល​ដែល​ប្រាប់​ថា​ស្ថា​ប័ន សមត្ថ​កិច្ច​។ ប្រ​សិន​បើ​មាន​បញ្ហា​ដែល​ត្រូវ​ដោះ​ស្រាយ អង្គ​ការ​នានា​អាច​នឹង​ចាត់​អ្នក​តំ​ណាង ឬ​ក៏​ផ្ញើ​លិខិត​ទៅ​ដល់​ផ្ទះ​តែ​ម្តង។ ចំ​ពោះ​ការ​បិទ​ស៊ីម​កាត​ គឺ​ម្ចាស់​សេវា​ច្រើន​ផ្ញើ​សារ​ទៅ​ជា​ធម្ម​តា ឬ​បិទ​តែ​ម្តង ដោយ​មិន​ហៅទូរ​ស័ព្ទ​ទៅ​ជូន​ដំណឹង​នោះ​ទេ។

តាម​ការ​ព្រ​មាន​របស់ VNCERT/CC ក្រោយ​ពី​ទទួល​បាន​ការ​ហៅ​ទូរ​ស័ព្ទ​ចូល​ដូច​ខាង​លើ អ្នក​ប្រើ​ប្រាស់​គប្បី​ហៅ​ទៅ​កាន់​ប្រ​ព័ន្ធ​ទូរ​ស័ព្ទ​ ១៥៦ ដើម្បី​ប្រតិ​កម្ម​លើ​ការ​ហៅ​ទូរ​ស័ព្ទ​ចូល​ក្លែង​បន្លំ។ ក្នុង​ករណី​ដែល​បាន​ផ្តល់​ព័ត៌​មាន​ ពិសេស​គឺ​ទិន្ន​ន័យ​ផ្សេង​ៗ​ដែល​ទាក់​ទង​នឹង​ប្រ​ព័ន្ធ​គ្រប់​គ្រង​ប្រាក់​កាស​ ទ្រព្យ​សម្បត្តិ​ អ្នក​ប្រើ​ត្រូវ​តែ​ប្តូរ​លេខ​កូដ​ទាំង​ស្រុង។

ប្រ​សិន​បើ​មិន​អាច​កំ​ណត់​ដឹង​ច្បាស់​ទេ អ្នក​ប្រើ​ប្រាស់​អាច​នឹង​សាក​សួរមិត្ត​ភ័កិ្ត ទំ​នាក់​ទំ​នង​ផ្ទាល់​ទៅ​ម្ចាស់ប្រ​ព័ន្ធ​សេវា​ រាយ​ការណ៍​ជូន​ស្ថាប័ន​សមត្ថ​កិច្ច​ ប្រ​សិន​បើ​ឃើញ​មាន​អា​ការៈ​បោក​ប្រាស់។ ត្រូវ​មាន​ស្មារតី​នឹង​នរ ប្រុង​ប្រ​យ័ត្ន​និង​ស្វែង​យល់​ឱ្យ​បាន​ច្បាស់​លាស់៕

                         យោង៖ zingnews.vn-ប្រែសម្រួល៖ លីសៀ

ចែករំលែកអត្ថបទ