ឃុំតឹងហ៊ីប ស្រុកថ្កូវ ខេត្តត្រាវិញ តែងសកម្មចលនាប្រជាជនលើកកម្ពស់ស្មារតីការពារបរិស្ថាន ដើម្បីរួមជាមួយនឹងរដ្ឋអំណាចកសាងបរិស្ថាន ភ្លឺ-បៃតង-ជ្រះ-ស្អាត។
ប្រជាជននៅឃុំតឹងហ៊ីប ចូលរួមដាំដើមឈើ រួមចំណែកថែរក្សាសោភណភាពបរិស្ថានស្អាតស្អំ។
អាស្រ័យភូមិភាគបង្កើនការផ្សព្វផ្សាយ គួបផ្សំជាមួយនឹងការខ្នះខ្នែងអនុវត្តការងារការពារបរិស្ថានរបស់អង្គការមហាជននានា ម្ល៉ោះហើយមិនត្រឹមតែញុាំងឱ្យដងផ្លូវជាច្រើននៅលើភូមិសាស្រ្តមានភាពស្អាតស្អំ ស្រឡះស្រឡំប៉ុណ្ណោះទេ ការចិញ្ចឹមសត្វរបស់ប្រជាជនក៏មានសណ្តាប់ធ្នាប់ល្អផងដែរ។ លោកថាច់សារ៉ន ប្រជាជននៅភូមិផ្នោរអម្ពូង ឱ្យដឹង៖ “ដងផ្លូវនានានៅលើភូមិសាស្រ្តបានបន្តការថែទាំឱ្យមានភាពភ្លឺ-បៃតង-ជ្រះ-ស្អាត តែងបានកម្មាភិបាលឃុំធ្វើជាគំរូ។ ពួកគាត់បានបញ្ចេញកម្លាំងធ្វើអនាម័យតាមដងផ្លូវ កាប់ឆ្ការមែកឈើ គុម្ពោតព្រៃស៊ុមទ្រុម។ ទង្វើនោះ មិនត្រឹមតែធ្វើឱ្យដងផ្លូវមានភាពស្អាតស្អំប៉ុណ្ណោះទេ នៅទាំងរួមចំណែកកាត់បន្ថយចំនួនករណីគ្រោះថ្នាក់ ចរាចរណ៍ទៀតផង”។
តំណាងអង្គការមហាជនឃុំតឹងហ៊ីប ចូលរួមអនាម័យតាមដងផ្លូវ។
លោកថាច់ថាញមី ប្រធានគណៈកម្មាធិការប្រជាជនឃុំតឹងហ៊ីប ឱ្យដឹង៖ “គណៈកម្មាធិការប្រជាជនឃុំ តែងសហការជាមួយនឹងផ្នែកឯកទេស ហ្វឹកហ្វឺនដល់កម្មាភិបាលនិងប្រជាជនក្នុងឃុំអំពីការការពារបរិស្ថាន ជួយប្រជាជនកាប់ឆ្ការគុម្ពោតព្រៃស៊ុមទ្រុម ដាំនិងថែទាំផ្កាលំអតាមដងផ្លូវមួយចំនួន និងប្រមូលកាកសំណល់ សំរាមជាដើម។ លទ្ធផលសម្រេចបានដូចនេះ អាស្រ័យមានគំរូឈានមុខរបស់អង្គការមហាជននានា និងការជ្រោមជ្រែងពីសំណាក់ប្រជាជនក្នុងការការពារបរិស្ថាន។ បច្ចុប្បន្ន មានដងផ្លូវជាច្រើនសម្រេចបានបទដ្ឋានភ្លឺ-បៃតង-ជ្រះ-ស្អាត សុទ្ធសឹងតែមានការចូលរួមរបស់ប្រជាជន ក្រៅពីការរួមវិភាគទានទ្រព្យសម្បត្តិ នៅទាំងគាំទ្រដោយសកម្មភាព ទង្វើជាក់ស្តែងទៀតផង។ ការអនាម័យបរិស្ថានតែងផ្សារភ្ជាប់នឹងការចលនារបស់អង្គការមហាជនផងដែរ ដូចជា៖ សមាគមសហព័ន្ធនារីមានចលនា “ ៥ មិន ៣ ស្អាត” “និយាយថាទេនឹងថង់បា្លស្ទិក និងកាកសំណល់ប្លាស្ទិក” សមាគមអតីតយុទ្ធជនមានចលនា “ ក្លឹបអនាម័យបរិស្ថាន”; ចំណែកសមាគមកសិករមានចលនា “វាលស្រែគ្មានកញ្ចប់ថ្នាំការពាររុក្ខជាតិ””៕
សើុងម៉ាល័យ-វិមាន