មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

14/06/2022 - 09:40

អ្នក​មាន​ប្រ​ជា​ប្រិយ​ ត្រឹង​កែវ​

លោក​ត្រឹង​កែវ​ អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​នៅ​ភូមិ​ផ្នោ​ដូង​ ឃុំ​ដាយ​អាង​ ស្រុក​ថ្កូវ​ ខេត្ត​ត្រា​វិញ​។​ លោក​មិន​ត្រឹម​តែរួម​ជាមួយ​ភូមិ​ភាគ​អនុវត្ត​ការ​ងារ​ផ្សព្វ​ផ្សាយ ចលនា​ប្រ​ជា​ជន​បរិច្ចាគ​ដី​ កសាង​ជន​បទ​ថ្មី​ប៉ុណ្ណោះ​ទេ ថែម​ទាំង​យក​ចិត្ត​ទុក​ដាក់​ជួយ​ឧបត្ថម្ភ​អ្នក​រាល់​គ្នា​ទៀត​ផង​ ម៉្លោះ​ហើយ​គាត់​តែង​បាន​មាមីង​ពុទ្ធ​បរិស័ទ​និង​ព្រះ​សង្ឃ​ស្រ​ឡាញ់​រាប់​អាន។​

លោក​ត្រឹង​កែវ​ លើ​កបង្ហាញ​គ្រឿង​អនុ​ស្សារិយយស​ព្រោះ​បុព្វ​ហេតុ​
អភិវឌ្ឍន៍​សហករណ៍​វៀត​ណាម​។​

ក្នុង​នាម​ជា​ប្រ​ធាន​គណៈ​កម្ម​ការ​វត្ត​ផ្នោ​ដូង​ ក្នុង​អំ​ឡុង​ពេល​ដែល​ជា​ចំ​ណុច​ខ្ពស់​នៃ​ការ​បង្ការ​ប្រ​ឆាំង​ជំងឺ​ COVID-១៩ លោក​ត្រឹង​កែវ​ បាន​រួម​ជា​មួយ​នឹង​ព្រះ​ចៅ​អធិការ​វត្ត​ ជូន​អំ​ណោយ​ដល់​ប្រ​ជា​ជន​ជាង​ ១០០ ចំ​ណែក​ សរុប​តម្លៃ​ទឹក​ប្រាក់​ជាង​ ៣០ លាន​ដុង​; បវារ​ណា​ឧបត្ថម្ភ​បាយ​ម្ហូប​ចំ​នួន​ ១៤ ថ្ងៃ​នៅ​កន្លែង​ធ្វើ​ចត្តាឡីស័ក (៨០ចំ​ណែក​/ថ្ងៃ​)។​ ខ្លួន​លោក​ផ្ទាល់​ក៏​បាន​សហការ​ជា​មួយ​នឹង​ផ្នែក​ពាក់​ព័ន្ធ​អនុវត្ត​ល្អ​ការ​ងារ​ផ្សព្វ​ផ្សាយ​ជូន​ប្រ​ជា​ជន​ អនុវត្ត​ល្អ​នូវ​វិធាន​ការ​បង្ការ​ប្រ​ឆាំង​ជំងឺ​រាត​ត្បាត​ ពិសេស​គឺ​អនុវត្ត​ល្អ​សារ​ ៥K របស់​ក្រសួង​សុខា​ភិបាល​។​ លោក​ត្រឹង​កែវ​ ឱ្យ​ដឹង​៖ “ខ្ញុំ​តែង​រស់​នៅ​ជា​គំ​រូ​ ខ្នះ​ខ្នែង​ចូល​រួម​រាល់​ចលនា​ដែល​ភូមិ​ភាគ​បំ​ផុស​ តួយ៉ាង​ដូច​ជា​៖ ការ​កសាង​ជន​បទ​ថ្មី​ កសាង​ទេស​ភាព​បរិស្ថាន​ រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​។​ល។​ ក្រៅ​ពីនោះ​ ខ្ញុំ​តែង​ផ្សព្វ​ផ្សាយ​ចលនា​មាមីង​អនុវត្ត​ល្អ​នូវ​គោល​ការណ៍​របស់​បក្ស​ គោល​នយោ​បាយ​ក្រឹត្យ​ច្បាប់​របស់​រដ្ឋ​ ប្រើ​ប្រាស់​ប្រ​ភព​ទុន​ឧបត្ថម្ភ​ពិសេស​ដោយ​ឡែក​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ ដើម្បី​កែ​លម្អ​ជីវ​ភាព​គ្រួ​សារ​”។​

លោក​ថាច់​វ៉ាន់​មិញ​ ប្រ​ធាន​គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ឃុំ​ដាយ​អាង​ ឱ្យ​ដឹង​៖ “លោក​ត្រឹង​កែវ​ គឺ​ជាអ្នក​ឈាន​មុខ​ក្នុង​ការ​ងារ​ផ្សព្វ​ផ្សាយ ចលនា​ប្រ​ជា​ជន​កសាង​សំ​ណង់​គមនា​គមន៍​ជន​បទ​ ប្រ​ព័ន្ធ​ធារា​សាស្រ្ត​ក្នុង​វាល​ស្រែ​។​ល។​ គ្រួ​សារ​ភាគ​ច្រើន​ដែល​លោក​ចលនា​ តែង​ស្ម័គ្រ​ចិត្ត​បរិច្ចាគ​ដី​ដើម្បី​សំ​ណង់​បាន​ដំណើរ​ការ​។​ ដោយ​គាត់​ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ភូមិ​ស្រុក​ លោក​នៅ​ទាំង​ចូល​រួម​សម្រុះ​សម្រួល​បាន​ជោគ​ជ័យ​នូវ​ករណី​ជម្លោះ​ជាច្រើន​នៅ​នឹង​ភូមិ​ភាគ​។​ លោក​មាន​កិត្តិ​យស​បាន​ទទួល​ប័ណ្ណ​សរ​សើរ​របស់​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ខេត្ត​ត្រា​វិញ​ និង​គ្រឿង​អនុ​ស្សារិយ​យស​ព្រោះ​បុព្វ​ហេតុ​មហា​សាម​គ្គី​បណ្ដាជន​ជាតិ​ភាគ​តិច​។​ល។​”៕​

                              សឺនម៉ាល័យ​ - ថាច់​ធី

ចែករំលែកអត្ថបទ