គណៈកម្មការសុវត្ថិភាពចរាចរណ៍ក្រុងកឹងធើ ទើបសហការជាមួយនឹងគណៈជនជាតិក្រុង ចាត់តាំងផ្សព្វផ្សាយច្បាប់ ស្តីពីសណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ដល់អ្នកមានប្រជាប្រិយក្នុងជនរួមជាតិភាគតិចនៅលើភូមិសាស្រ្តក្រុង។
អ្នកមានប្រជាប្រិយក្នុងជនរួមជាតិស្រាវជ្រាវ ស្វែងយល់ឯកសារដើម្បីលើកកម្ពស់ចំណេះដឹងខាងច្បាប់ ស្តីពីសុវត្ថិភាពចរាចរណ៍។
តំណាងគណៈកម្មការសុវត្ថិភាពចរាចរណ៍ក្រុង បានផ្សព្វផ្សាយដោយផ្ទាល់នូវខ្លឹមសារមួយចំនួន ស្ដីពីការងារសណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ឆ្នាំ ២០២០ នៅលើភូមិសាស្រ្តក្រុងកឹងធើ អនុក្រឹត្យលេខ១០០/២០១៩/NĐ-CP របស់រដ្ឋាភិបាល កំណត់ពិន័យបទល្មើសរដ្ឋបាលលើវិស័យចរាចរណ៍ផ្លូវគោក និងផ្លូវរថភ្លើង និងសំណង់សំខាន់ៗមួយចំនួនអំពីសុវត្ថិភាពចរាចរណ៍អនុវត្តក្នុងឆ្នាំ ២០២១ ។ល។ នៅក្នុងពិធីផ្សព្វផ្សាយនេះ អ្នកមានប្រជាប្រិយក្នុងជនរួមជាតិភាគតិច បានទស្សនា វីដេអូឃ្លីបមួយចំនួនដែលថតឡើងវិញនូវហេតុការណ៍បំពានសុវត្ថិភាពសង្គម៖ បើកបរបំពានទ្រូងផ្លូវ គន្លងផ្លូវមិនគោរពតាមភ្លើងសញ្ញាចរាចរណ៍នៅត្រង់ចំណុចផ្លូវប្រសព្វគ្នា និងផលវិបាកនៃគ្រោះថ្នាក់ចរាចរណ៍។
ចូលរួមពិធីផ្សព្វផ្សាយនេះ លោកលីសឿង អ្នកមានប្រជា ប្រិយក្នុងជនរួមជាតិខ្មែរនៅខណ្ឌអូរម៉ូង ឱ្យដឹង៖ “ពិធីផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍នេះ មានប្រយោជន៍ណាស់។ ការធ្វើបទបង្ហាញរបស់កម្មាភិបាលផ្សព្វផ្សាយមានអមដោយរូបភាពបញ្ជាក់ទៀត ជួយឱ្យយើងខ្ញុំងាយយល់ងាយចងចាំ ក្តាប់បានច្បាស់នូវសេចក្តីកំណត់ពេលចូលរួមចរាចរណ៍។ ខ្ញុំនឹងផ្សព្វផ្សាយខ្លឹមសារនេះ ដើម្បីជនរួមជាតិខ្មែរបានយល់និងគោរពត្រូវតាមសេចក្តីកំណត់ពេលចូលរួមចរាចរណ៍។ ទន្ទឹមនឹងនោះ ក៏ក្រើនរំលឹកមាមីង កូនចៅ បើពិសាគ្រឿងស្រវឹង សូមកុំបើកបរ”។ អ្នកមីង សើុងធីធូវឹង អ្នកមានប្រជាប្រិយក្នុងជនរួមជាតិ នៅសង្កាត់អាងគឺ ខណ្ឌនិញកេវ ឱ្យដឹង៖ “បានស្តាប់កម្មាភិបាលគណៈកម្មការសុវត្ថិភាពចរាចរណ៍ក្រុងផ្សព្វផ្សាយ ខ្ញុំកាន់តែមានការយល់ដឹងបន្ថែមនូវសេចក្តីកំណត់ ពេលចូលរួមចរាចរណ៍។ តាមយោបល់ខ្ញុំ មនុស្សគ្រប់រូបពេលចូលរួមចរាចរណ៍ គប្បីមានចំណេះដឹងគ្រប់គ្រាន់យល់និងគោរពតាមសេចក្តីកំណត់របស់ច្បាប់ ដើម្បីមិនបង្កគ្រោះថ្នាក់ដល់អាយុជីវិតរបស់ខ្លួន និងអ្នកដទៃ”។ អ្នកមីងត្រឿងធីហ្វាញ អ្នកមានប្រជាប្រិយក្នុងជនរួមជាតិ ស្នាក់នៅសង្កាត់តឹងអាង ខណ្ឌនិញកេវ បាននិយាយបន្ត៖ “ផលវិបាកនៃករណីគ្រោះថ្នាក់ចរាចរណ៍អាចបង្កឱ្យបាត់បង់ជីវិតមនុស្សរងរបួស ពិការ គឺជាការឈឺចាប់ ជាបន្ទុកធ្ងន់របស់គ្រួសារនិងសង្គម។ ក្រោយពីបានស្ដាប់ការផ្សព្វផ្សាយ ធ្វើបច្ចុប្បន្នភាពចំណេះដឹង ស្តីពីច្បាប់សុវត្ថិភាពចរាចរណ៍ ខ្ញុំនឹងផ្សព្វផ្សាយដល់ជនរួមជាតិនៅក្នុងសហគមន៍ប្រជាជនតាំងទីលំនៅ និងតំបន់ខ្ញុំរស់នៅ ដើម្បីមាមីងបានយល់ដឹង និងគោរពត្រឹមត្រូវតាមច្បាប់”។
លោកម៉ាយមិញង្វាង ប្រធានការិយាល័យគណៈកម្មការសុវត្ថិភាពចរាចរណ៍ក្រុង រំពឹងថា អ្នកមានប្រជាប្រិយក្នុងជន រួមជាតិភាគតិច បន្ទាប់ពីបានចូលរួមស្ដាប់ការផ្សព្វផ្សាយច្បាប់ ស្តីពីសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍ ពេលទៅកាន់ភូមិភាគ នឹងបង្កើនការចលនាផ្សព្វផ្សាយ ដើម្បីមាមីងយល់ និងភ្ញាក់រលឹកដោយខ្លួនឯង ក្នុងការគោរពច្បាប់ ពេលចូលរួមចរាចរណ៍ ផ្លូវគោក ផ្លូវទឹក រួមចំណែកទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅលើភូមិសាស្រ្តក្រុង៕
តឹមខ្វា-វិមាន