រយៈពេលកន្លង ក្រុងកឹងធើបានអនុវត្តនូវគោលការណ៍ គោលនយោបាយជនជាតិរបស់បក្សនិងរដ្ឋប្រកបដោយប្រសិទ្ធភាព។ ដោយហេតុនេះ ជីវភាពជនជាតិភាគតិចត្រូវបានលើកស្ទួយ បង្កបានក្តីរីករាយ ទំនុកចិត្តក្នុងជនជាតិភាគតិចចំពោះការដឹកនាំរបស់បក្សនិងរដ្ឋ រួមចំណែកកសាងធ្លុងសាមគ្គីជនជាតិលើភូមិសាស្រ្តក្រុង។
ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនរួមជាតិខ្មែរ លោកឡេក្វាងម៉ាញ់ សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សក្រុងកឹងធើ បានចែករំលែក៖
- ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លង គណៈកម្មាធិការបក្ស រដ្ឋអំណាចរណសិរ្សមាតុភូមិនិងអង្គការមហាជនក្រុងគ្រប់លំដាប់ថ្នាក់ បានផ្សព្វផ្សាយជ្រួតជ្រាប អនុវត្តយ៉ាងមុឺងម៉ាត់ គ្រប់សព្វនូវគោលការណ៍របស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋអំពីជនជាតិ។ ផ្តើមពីនោះ រួមចំណែកលើកកម្ពស់ការយល់ដឹងនិងកំណត់ច្បាស់ការជនជាតិនិងគោលនយោបាយជនជាតិមានតួនាទីដ៏សំខាន់ក្នុងទូទាំងប្រព័ន្ធនយោបាយ។ ប្រជាជនគ្រប់ជាន់ស្រទាប់ ពិសេស គឺជនជាតិភាគតិចយល់កាន់តែច្បាស់អំពីគោលការណ៍ គោលនយោបាយរបស់បក្ស និងរដ្ឋ បង្កើតការឯកភាពរួបរួមសាមគ្គី ដើម្បីការអភិវឌ្ឍរបស់ក្រុងនិងទូទាំងប្រទេស។
ក្រុងតែងយកចិត្តទុកដាក់ជំរុញការអនុវត្តនូវកម្មវិធី គម្រោងនិងផែនការរបស់មជ្ឈិមនិងភូមិភាគពីការគិតគូរអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមដល់ជនជាតិភាគតិច។ ជនរួមជាតិភាគតិចបានបណ្តុះបណ្តាលនិងណែនាំ អនុវត្តវិទ្យាសាស្រ្តនិងបច្ចេកទេសជឿនលឿនទៅក្នុងការផលិត បង្វែររចនាសម្ព័ន្ធ ពូជដំណាំ សត្វចិញ្ចឹមកាន់តែមានប្រសិទ្ធិភាព។ ទន្ទឹមនឹងនោះ មុខមាត់ជនបទមានការវិវឌ្ឍយ៉ាងច្រើន ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ សាលារៀន ដំណាក់សុខាភិបាល អគ្គិសនីនិងទឹកស្អាតប្រើប្រាស់។ល។ ជាសារវន្តឆ្លើយតបទៅនឹងតម្រូវការរបស់ជនរួមជាតិ។ ចលនារៀនសូត្រលើកកម្ពស់ប្រជាបញ្ញា បណ្តុះបណ្តាលប្រភពធនធានមនុស្ស។ រក្សាអត្តសញ្ញាណវប្បធម៌ ជំនឿសាសនា។ ថែទាំសុខភាពនិងអនាម័យបរិស្ថានក្នុងជនជាតិភាគតិចតែងបានក្រុងយកចិត្តទុកដាក់ និងអនុវត្តល្អ។ ជីវភាពសម្ភារៈនិងស្មារតីរបស់ជនជាតិភាគតិចត្រូវបានលើកកម្ពស់ មានការយល់ដឹងកាន់តែច្បាស់អំពីគោលការណ៍ គោលនយោបាយរបស់បក្ស និងរដ្ឋ។ បង្កបានការឯកភាព រួបរួមសាមគ្គីរវាងជនជាតិនីមួយៗ រួមចំណែកទៅក្នុងការអភិវឌ្ឍរបស់ក្រុង។
* សូមជម្រាបសមមិត្ត តើមានមូលហេតុ អ្វីខ្លះញុាំងឱ្យសម្រេចបានលទ្ធផលដូចខាងលើ ? បាទ !
លោក យឿងតឹងហ៊ីវ អនុប្រធានគណៈកម្មាធិការប្រជាជនក្រុងកឹងធើ អញ្ជើញមកសួរសុខទុក្ខនិងផ្ញើវាចារជូនពរដល់សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិក្រុងក្នុងឱកាសបុណ្យសែនដូនតារបស់ជនរួមជាតិខ្មែរឆ្នាំ ២០២០។ រូបៈ ដុងតឹម
- គណៈកម្មាធិការបក្ស រដ្ឋអំណាច រណសិរ្សមាតុភូមិនិងអង្គការមហាជនគ្រប់ជាន់ថ្នាក់ បានយល់ត្រឹមត្រូវពីសារៈសំខាន់នៃគោលការណ៍ពង្រីកកម្លាំងមហាសាមគ្គីជនជាតិនិងការងារជនជាតិ។ ទន្ទឹមនឹងនោះ បានអនុវត្តជាក់ស្ដែងដោយកម្មវិធីនិងផែនការសមស្របទៅនឹងភាពជាក់ស្តែងរបស់ភូមិភាគ សហប្រតិបត្តិការព្រមៗគ្នាទូទាំងប្រព័ន្ធនយោបាយ រៀបចំអនុវត្តការងារជនជាតិមានប្រសិទ្ធភាពខ្ពស់។ ការឃោសនា កៀរគរជនជាតិភាគតិចចូលរួមអង្គការរណសិរ្សនិងអង្គការមហាជនរយៈពេលកន្លងមានភាពជាក់ស្តែង ច្បាស់លាស់ មានការសមស្របរវាងសិទ្ធិនិងកាតព្វកិច្ច បង្កបានការយល់ស្របក្នុងជនជាតិភាគតិច។ ក្រុងពង្រីកល្អតួនាទីកិច្ចការប្រជាចលនានៃអង្គការមហាជន នយោបាយ-សង្គម កងកម្លាំងស្នូលនិងអ្នកមានប្រជាប្រិយក្នុងជនជាតិភាគតិច។ គណៈកម្មាធិការបក្ស រដ្ឋអំណាច និងអង្គការមហាជនក្រុងតែងបំផុសប្រវេណីស្នេហាជាតិនិងប្រវេណីសាមគ្គីក្នុងការកសាងនិងការពារមាតុភូមិរបស់ជនជាតិភាគតិច។ ពង្រីកនូវគំរូជឿនលឿនក្នុងជនជាតិភាគតិច។ ឆ្លងតាមរយៈនោះ ក្តីជំនឿរបស់ជនជាតិភាគតិចចំពោះបក្សនិងរដ្ឋ ត្រូវបានពង្រឹងនិងបង្កើន។ ជនរួមជាតិសកម្មចូលរួមចលនាប្រឡងប្រណាំង ខិតខំអនុវត្តភារកិច្ចនយោបាយនៅភូមិភាគ។
* សូមជម្រាបសមមិត្ត តើរយៈពេលខាងមុខ គណៈកម្មាធិការបក្សក្រុងនឹងដឹកនាំចង្អុលការអនុវត្តនូវភារកិច្ចសំខាន់ៗអ្វីខ្លះ ក្នុងការងារជនជាតិ ? បាទ !
គណៈកម្មាធិការបក្សក្រុង ផ្តោតសំខាន់លើការដឹកនាំនិងចង្អុលការដល់គណៈកម្មាធិការបក្ស និងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ធ្វើឱ្យជាក់ស្ដែង និងអនុវត្តជាក់ស្ដែងសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្ខភាគក្រុងលើកទី ១៤ អាណត្តិកាល ២០២០ - ២០២៥ ទៅជាសេចក្តីសម្រេចចិត្តបធានបទ កម្មវិធីសកម្មភាពជំរុញល្បឿននៃការផ្សព្វផ្សាយអនុវត្តព្រមៗគ្នា បង្កភាពទម្លុះទម្លាយតាំងពីដើមអាណត្តិកាល។ នឹងជាបុព្វបទញុាំងឱ្យសម្រេចជោគជ័យទូទាំងអាណត្តិកាល។
ក្នុងការងារជនជាតិ គណៈកម្មាធិការបក្ស ក្រុងបានបន្តដឹកនាំគណៈកម្មាធិការបក្ស រដ្ឋអំណាចនិងអង្គការមហាជនគ្រប់លំដាប់ថ្នាក់ បន្តការផ្សព្វផ្សាយដល់កម្មាភិបាល អ្នករដ្ឋការក្នុងទូទាំងប្រព័ន្ធនយោបាយនិងជនជាតិភាគតិច ដើម្បីជ្រួតជ្រាបនូវបទបញ្ជា សេចក្តីសម្រេចចិត្ត កម្មវិធី គម្រោងរបស់មជ្ឈិមនិងផែនការអនុវត្តរបស់ក្រុង។ល។ ក្នុងនោះយកចិត្តទុកដាក់ផ្សព្វផ្សាយបញ្ជ្រាបសេចក្តីសម្រេចចិត្តមជ្ឈិម ៧ (នីតិកាល ៩) ស្តីពីការងារជនជាតិ។ បទបញ្ជាលេខ ១៩ - CT/TW ចុះថ្ងៃទី ១០ ខែមករា ឆ្នាំ ២០១៨ របស់គណៈលេខាស្តីពីការបង្កើនការងារនៅតំបន់ជនជាតិខ្មែរក្នុងស្ថានភាពថ្មី។ សេចក្តីសន្និដ្ឋានលេខ ៦៥-KL/TW ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០១៩ របស់ការិយាល័យនយោបាយស្តីពីការបន្តអនុវត្តសេចក្តីសម្រេចចិត្ត លេខ ២៤-NQ/TW របស់គណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាល ៩ ស្តីពីការងារជនជាតិក្នុងស្ថានភាពថ្មី ។ល។ យោងលើមូលដ្ឋាននោះ បានលើកកម្ពស់ការយល់ដឹង ទស្សនៈរបស់បក្សអំពីបញ្ហាជនជាតិ ៖ “ប្រជាជាតិវៀតណាម សមភាព សាមគ្គី គោរពនិងជួយគ្នាទៅវិញទៅមកអភិវឌ្ឍទាំង អស់គ្នា” លើកកម្ពស់ការទទួលខុសត្រូវក្នុងទូទាំងប្រព័ន្ធនយោបាយនិងជនជាតិភាគតិចក្នុងការអនុវត្តគោលនយោបាយជនជាតិ បង្កបានការរីករាយ និងទំនុកចិត្តរបស់ជនជាតិភាគតិចទៅលើការដឹកនាំរបស់បក្សនិងរដ្ឋ។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំ ២០២១ ជំនួសមុខឱ្យគណៈកម្មាធិការបក្សក្រុង ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន រណសិរ្សមាតុភូមិក្រុងកឹងធើ ខ្ញុំសូមផ្ញើបិយវាចាប្រសិទ្ធពរប្រគេននិង ជូនចំពោះព្រះសង្ឃ បងប្អូនជនរួមជាតិ កម្មាភិបាល យុទ្ធជន បញ្ញវន្តស្នេហាជាតិ និងអ្នកមានប្រជាប្រិយក្នុងជនជាតិខ្មែរ ឆ្នាំថ្មីមានសុខភាពបរិបូណ៌ រីករាយនិង សុភមង្គល៕
* អរគុណសមមិត្ត !
ថាញឡុង (អនុវត្ត)-ប្រែសម្រួល៖ សុផន