លោកគឹមថា អនុលេខាគណៈកម្មាធិការបក្សឃុំឡុងហេប ស្រុកថ្កូវ ខេត្តត្រាវិញ មានប្រសាសន៍៖ “អាស្រ័យសកម្មឃោសនាចលនាប្រជាជនចូលរួមកសាងជនបទថ្មី មកដល់ពេលនេះ ឡុងហេប បានសម្រេចទាំង ១៩/១៩ លក្ខឋាន។ ហើយកំពុងរៀបចំបង្ហាញ់មុខឃុំជនបទថ្មី។
ដងផ្លូវដាំផ្កានៅឃុំឡុងហេប។
លោកគឹមថា បានឱ្យដឹង៖ ឡុងហេប ទទួលបានលទ្ធផលដូចរំពឹងទុកគឺដោយសារការខិតខំយ៉ាងពេញទំហឹងក្នុងទូទាំងប្រព័ន្ធនយោបាយនិងប្រជាជន។ ជាឃុំកសិកម្ម មាន ៧ ភូមិ ដោយមានប្រជាជនរស់នៅចំនួន ១.៨៧៩ គ្រួសារ ក្នុងនោះគ្រួសារជនជាតិខ្មែរស្រូបអត្រាជាង ៨៥%។ ទោះបីនៅជួបការលំបាកជាច្រើនក៏ដោយ ប៉ុន្តែប្រជាជនបានចូលរួមយ៉ាងសកម្មក្នុងចលនាកសាងជនបទថ្មីនិងការចលនា“ទូទាំងប្រជាជន សាមគ្គីកសាងជនបទថ្មីនិងទីក្រុងអរិយធម៌”។ នៅឆ្នាំ ២០១៩ គណៈកម្មាធិការបក្សនិងគណៈកម្មាធិការប្រជាជនឃុំបានបំផុសចលនាពិធីប្រឡង“ ផ្លូវផ្កាជនបទថ្មី” មានភូមិទាំង ៧ បានចូលរួម។ ពិធីប្រឡងបានកំណត់៖ ភូមិនីមួយៗត្រូវដាំនិងថែរផ្លូវផ្កាដែលមានប្រវែងយ៉ាងតិច ៥០០ម និងកសាងភូមិសម្រេចបទដ្ឋានភូមិវប្បធម៌ ធានានូវលក្ខឋាន បរិស្ថានជនបទថ្មី។
មិនត្រឹមតែសកម្មចូលរួមក្នុងចលនាប៉ុណ្ណោះទេ ភូមិតាសឹក ក៏បានបង្កើតក្រុមស្វ័យគ្រប់គ្រងការពារបរិស្ថានភ្លឺបៃតង ជ្រះ ស្អាត ដោយមានសមាជិក ៣៥ នាក់។ លោកគឹមភឿក ប្រធានក្រុមស្វ័យគ្រប់គ្រងការពារបរិស្ថានភ្លឺ បៃតង ជ្រះ ស្អាត បានឱ្យ ដឹង៖ “ ក្រុមស្វ័យគ្រប់គ្រងការពារបរិស្ថានភូមិតាសឹក ត្រូវបានបង្កើតឡើងដើម្បីចលនាប្រជាជនចេញកម្លាំងរួមគ្នាប្រមូលសំរាម អនាម័យបរិស្ថាន។ ជាពិសេសដើម្បីដាំនិងថែទាំផ្លូវផ្កាដែលមានប្រវែងជិត ១ គីឡូម៉ែត្រនៅតាមដងផ្លូវភូមិលេខ ៣៦។ ដើម្បីសម្រេចផ្លូវផ្កាតាមពេលកំណត់ សមាជិកក្នុងក្រុមបានប្តូរវេនគ្នាដាំផ្កា ថែទាំ ជម្រះស្មៅនិងស្រោចទឹកជារៀងរាល់ថ្ងៃ ។ អាស្រ័យហេតុនោះផ្លូវផ្កាភូមិតា សឹកទទួលបានរង្វាន់លេខ ១ ” ។
ដំណើរការកសាងជនបទថ្មី បានជួយឱ្យប្រជាជនខ្មែរមានលក្ខណសម្បត្តិដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងបង្កើនប្រាក់ចំណូល។ ក្នុងរយៈពេល ៦ ខែដើម ឆ្នាំ ២០២០ ប្រាក់ចំណូលជាមធ្យមលើមនុស្សម្នាក់ៗ នៅឃុំឡុងហេបសម្រេច ៥១,៧៥ លានដុង/នាក់/ឆ្នាំ កើន ២,៩៦ លានដុង/នាក់/ឆ្នាំ បើប្រៀបនឹង ឆ្នាំ២០១៩ ។ ចំនួនគ្រួសារក្រីក្រថយចុះ ១០៤ គ្រួសារ គ្រួសារប្រជាជនទាំង ១០០% មានទឹកស្អាតប្រើប្រាស់ ស្របអនាម័យនិងគ្រួសារជាង ៩៨% មានអគ្គិសនីប្រើប្រាស់។ល។៕
សើុងម៉ាល័យ-សុផន