ឃុំឡាយហ្វា ក្រុងវិញចូវ ខេត្តសុកត្រាំង ជាភូមិភាគតំបន់ជាប់មាត់សមុទ្រ មានជនរួមជាតិខ្មែររស់នៅជាង ៧៧ %។ អាស្រ័យការវិនិយោគនូវគោលនយោបាយជនជាតិរបស់រដ្ឋ ពិសេសគឺកម្មវិធីទិសដៅជាតិស្ដីពីកសាងជនបទថ្មី ឃើញថា ឃុំឡាយហ្វាកាន់តែមានភាពរីកចម្រើន។
សាលារៀននៅឃុំឡាយហ្វា ត្រូវបានវិនិយោគកសាងយ៉ាងសមរម្យ។
មានផ្លូវបេតុងចុះទៅដល់ភូមិ ម្ល៉ោះហើយប្រជាជនស្ទើរគ្រប់គ្រួសារមានយានជំនិះសម្រាប់ធ្វើដំណើរទៅមក។ នៅតាមតំបន់ចិញ្ចឹមបង្កង ចិញ្ចឹមត្រី ប្រព័ន្ធធារាសាស្រ្តត្រូវបានជីកស្ដារ។ ភូមិព្រៃជាប់ B មានគ្រួសារជនជាតិខ្មែររស់នៅជិត ១០០% ដោយមានផ្ទះឥដ្ឋល្អសមរម្យសង់រដឹកជាប់ៗគ្នា។ បងលីផូន នៅភូមិព្រៃជាប់ B ឱ្យដឹង៖ អាស្រ័យប្រព័ន្ធធារាសាស្រ្ត ផ្លូវគមនាគមន៍ជនបទបានកសាងយ៉ាងត្រឹមត្រូវ និងអាកាសធាតុអំណោយផល គ្រួសារខ្ញុំរកបានប្រាក់ចំណូលជិត ១០០ លានដុង លើផ្ទៃដីចិញ្ចឹម Artemia ជាង ១ ហិកតា។ តាំងពីនាំយក Artemia ក្នុងការផលិតកម្ម អនុវត្តវិទ្យាសាស្រ្តបច្ចេកទេស បានផ្ដល់ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ ជួយគ្រួសារជាច្រើនចាកផុតពីភាពក្រីក្រនិងធ្វើមានធ្វើបាន។ គ្មាននៅស្ថានភាពមាមីងខ្មែរឡើងទៅក្រុងហូជីមិញ ឬបណ្តាខេត្តតំបន់ខាងកើតដើម្បីបង្កើតអាជីពទៀត”។ ព្រះឧបជ្ឈាយ៍ ថាច់ហូន ព្រះចៅអធិការវត្តព្រៃជាប់ មានថេរដីកា៖ “រដ្ឋវិនិយោគកសាងផ្លូវថ្នល់ សាលារៀន ផ្គត់ផ្គង់អគ្គិសនី និងទឹកប្រើប្រាស់ចុះដល់តំបន់ជនបទ។ ពិសេសចំពោះមាមីងពុទ្ធបរិស័ទក្រីក្របានរដ្ឋឧបត្ថម្ភសង់ផ្ទះ បង្រៀនរបរ ឧបត្ថម្ភបុលទុនអាទិភាពសម្រាប់ចិញ្ចឹមសត្វ លក់ដូរ ឧបត្ថម្ភកូនពូជ។ល។ ម្ល៉ោះហើយ ក៏មានឱកាសអភិវឌ្ឍសេដ្ឋកិច្ច បង្កើនប្រាក់ចំណូល។ ផ្ដើមពីនោះ ជីវភាពបានលើកស្ទួយ ស្មារតីយល់ដឹងកាន់តែលើកកម្ពស់ កូនចៅពុទ្ធបរិស័ទទៅកាន់សាលារៀនកាន់តែច្រើនឡើង ដូច្នេះ កម្រិតប្រជាបញ្ញាបានលើកស្ទួយ”។
ដងផ្លូវជនបទនៅឃុំឡាយហ្វា សុទ្ធតែបានចាក់បេតុង។
លោកហូថាញ់ហ៊ុង ប្រធានគណៈកម្មាធិការប្រជាជនឃុំឡាយហ្វា ឱ្យដឹងបន្ថែម៖ “ឥឡូវនេះ ឡាយហ្វាមិនមែនជាឃុំតំបន់ឆ្ងាយដាច់ស្រយាល តំបន់ក្រីក្រទៀតទេ ជំនួសវិញគឺជាតំបន់ជនបទថ្មីកំពុងមានការរីកចម្រើន។ ជាពិសេស មាមីងចេះចិញ្ចឹមបង្កងដោយអនុវត្តបច្ចេកវិទ្យាខ្ពស់ ដាំខ្ទឹមក្រហម តាមបទដ្ឋាន VietGAP ចេះធ្វើអាជីវកម្មនិងផ្លាស់ប្តូរ រចនាសម្ព័ន្ធពូជដំណាំ សត្វចិញ្ចឹម រកបានប្រាក់ចំណូលខួបឆ្នាំ មានដូច៖ ដាំស្ពៃមើមធ្វើឆៃប៉ូវ ដាំដំណាំរួមផ្សំលើភ្លឺទំនប់ចិញ្ចឹមបង្កង ទាញយកផលនិងការពារប្រភពជលផលតាមមាត់សមុទ្រ ដាំឪឡឹក ដាំមៀន ។ល។ ឃុំឡាយហ្វា ខិតខំដល់ឆ្នាំ ២០២១ សម្រេចបទដ្ឋានជនបទថ្មី”៕
យ្វីអាញ់ - ថាច់ធី