មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

28/10/2019 - 16:20

ហឹង​ហោយ​នាបច្ចុ​ប្បន្ន​

ហឹុងហោយ​ ធ្លាប់​ជា​ឃុំ​ក្រី​ក្រមួយ​នៅ​ស្រុក​វិ​ញឡើយ​ ខេត្ត​បាក​លីវ​ រួម​មាន​ជន​រួម​ជា​តិ​ខ្មែរ​រស់​នៅ​ជា​ង​៦​៧​,៦​% នៃ​ចំ​នួន​ប្រ​ជា​ជន​។​ ក្រោយ​រយៈ​ពេល​ច្រើន​ឆ្នាំ​ ខ្នះ​ខ្នែង​ផ្សព្វ​ផ្សា​យ​អនុ​វត្ត​នូវ​គោ​ល​នយោ​បាយ​ជន​ជា​តិ​ប្រ​កប​ដោយ​ប្រ​សិ​ទ្ធ​ភាព​ ឃើញ​ថា​ជីវភាព​គ្រួ​សារ​ជន​ជា​តិ​ខ្មែរ​បាន​លើ​កកម្ពស់​ អត្រា​គ្រួ​សារ​ក្រី​ក្រថយ​ចុះ​ជា​បណ្តើ​រៗ​ ។​

  ដងផ្លូវ​ជន​បទ​ចុះ​តាម​ភូមិ​របស់​ឃុំ​ហឹុងហោយ​ បាន​ចាក់​បេតុង​រួច​រាល់​។​

   ប្រ​ព័ន្ធ​ធារា​សាស្រ្ត​បាន​កសាង​សម្រេច​រួច​រាល់​ មាមីង​ខ្មែរ​នៅ​ឃុំ​ហឹុងហោយ​ផលិត​ស្រូវ​បាន​៣​រដូវ​ក្នុង​ឆ្នាំ​។​

រយៈ​ពេល​កន្លង​ ឃុំ​ហឹុងហោយ​ទទួល​បាន​របប​គោ​ល​នយោ​បាយ​ពិសេស​ដោយ​ឡែក​ ជា​ច្រើន​ឧប​ត្ថម្ភ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​ជា​តិ​ភាគ​តិ​ច​ មាន​ដូច​៖ អនុ​ក្រឹត្យ​២​៩​ របស់​រដ្ឋា​ភិបាល​ស្ដី​ពី​ឧប​ត្ថម្ភ​ដី​សង់​ផ្ទះ​ បុល​ទុន​លោះដី​ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ជូន​ជន​រួម​ជា​តិ​ខ្មែរ​១​៧​០​គ្រួ​សារ​ សេច​ក្ដី​សម្រេច​៥​៤​ស្ដី​ពី​បុល​ទុន​អភិ​វឌ្ឍ​ផលិត​កម្ម​ ជូន​គ្រួ​សារ​ជន​ជា​តិ​ភាគ​តិ​ច​លំ​បាក​ពិសេស​ គោ​ល​នយោ​បាយ​កាត់​បន្ថយ​ប្រាក់​សាលា​ ជំនួយ​ប្រាក់​ចំ​ណាយ​ក្នុង​ការ​រៀន​សូត្រ​ និង​ជំនួយ​ប្រាក់​ពេល​បាយ​ថ្ងៃ​ត្រង់​ជូន​កុមារ​មតេ្តយ្យ​សិក្សា​ជិត​២​.០​០​០​លើ​កនាក់​។​ កម្ម​វិ​ធី​១​៣​៥​ បាន​វិ​និ​យោ​គ​ទុន​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ដូច​ជា​៖ ផ្លូវ​ថ្នល់​ សាលា​រៀន​ ដំណាក់​សុខា​ភិបាល​ អគ្គិ​សនី​ ទឹក​ស្អាត​ ឧប​ត្ថម្ភ​ដើម​ទុន​ ពូជ​ដំណាំ​សត្វ​ចិញ្ចឹម​។​ល។​ សរុប​ទុន​វិ​និ​យោ​គ​ជា​ង​១​០​ពាន់​លាន​ដុង​។​ ទន្ទឹម​នឹង​នោះ​ ផ្ដើម​ពីប្រ​ភព​ទុន​សម្រាប់​កាត់​បន្ថយ​ភាព​ក្រី​ក្រប្រ​កបដោយ​ចីរភាព​នៃ​កម្ម​វិ​ធី​ទិស​ដៅ​ជា​តិ​ ឃុំ​បាន​ពិនិត្យ​ផ្ដល់​សច្ចា​ប័ន​ជូន​រាល់​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រី​ក្របាន​ទទួល​ទុន​បុល​សម្រាប់​ប្រ​កប​របរ​រកស៊ី​ សរុប​ទឹក​ប្រាក់​ជា​ង​៣​៩​,២​ពាន់​លាន​ដុង​។​ ឃុំ​បាន​ចលនា​សប្បុរ​ស​ជន​រួម​វិ​ភាគ​ទាន​ទឹក​ប្រាក់​ជា​ង​៣​,២​ពាន់​លាន​ដុង​សម្រាប់​កសាង​ផ្ទះ​មេត្តា​ធម៌​១​២​១​ខ្នង​ ជូន​ដល់​គ្រួ​សារ​ក្រី​ក្រ បើ​ក​វគ្គ​បង្រៀន​វិ​ជ្ជា​ជីវៈ​បាន​១​៣​ថ្នាក់​ជូន​ពលករ​ជា​ជន​ជា​តិ​ភាគ​តិ​ច​នៅ​ជន​បទ​៤​១​៣​នាក់​ និង​ឧទ្ទេស​នាម​ការ​ងារ​ធ្វើ​ជូន​ពលករ​ជា​ង​១​.២​៥​០​នាក់​។​ល។​ អា​ស្រ័យ​ហេតុ​នោះ​ ជីវភាព​មាមីង​ខ្មែរ​បាន​លើ​កកម្ពស់​ រួម​ចំ​ណែក​កាត់​បន្ថយ​អត្រា​គ្រួ​សារ​ក្រី​ក្ររបស់​ឃុំ​។​ ប្រ​សិ​នជា​ឆ្នាំ​២​០​១​៦​ ទូទាំង​ឃុំ​មាន​គ្រួ​សារ​ក្រី​ក្រជា​ង​១​៨​% មក​ទល់​សព្វ​ថ្ងៃ​ នៅ​ត្រឹម​តែ​៦​,១​% ក្នុង​នោះ​មាន​គ្រួ​សារ​ចាក​ផុត​ពីភាព​ក្រី​ក្រប្រ​កប​ដោយ​ចីរភាព​៣​៣​៨​គ្រួ​សារ​។​ ជា​ពិសេស​ ផ្លូវ​ថ្នល់​ដំណាក់​សុខា​ភិបាល​ សាលា​រៀន​ត្រូវ​បាន​វិ​និ​យោ​គ​ទុន​កសាង​សម​រម្យ​ ប្រ​ព័ន្ធ​ធារា​សាស្រ្ត​ឆ្លើ​យ​តប​តម្រូវ​ការ​បង្ក​បង្កើន​ផលរបស់​ប្រ​ជា​ជន​។​ អត្រា​គ្រួ​សារ​ប្រើ​ប្រាស់​អគ្គិ​សនី​សុវត្ថិ​ភាព​ ប្រើ​ប្រាស់​ទឹក​ស្អាត​ស្រប​អនា​ម័យ​សម្រេច​ជា​ង​៩​៩​%។​ ព្រះ​តេជព្រះ​គុណ​ តាំង​សាវង្ស ចៅ​អធិ​ការ​វត្ត​ខ្វែង​បបែល​ចាស់​ មាន​ថេរដី​កា​៖ “អា​ស្រ័យ​គោ​ល​នយោ​បាយ​ជន​ជា​តិ​របស់​បក្ស​និង​រដ្ឋ​ ដែល​បាន​ផ្ដល់​វិ​និ​យោ​គ​ ម្ល៉ោះ​ហើយ​នៅ​តាម​ភូមិ​ស្រុក​ខ្មែរ​មាន​ការ​រីក​ចម្រើន​បង្គួរ​។​ ពុទ្ធបរិស័ទ​ខ្មែរ​ មាន​ផ្ទះ​សម្បែង​សម​រម្យ​មាន​ទុន​រកស៊ី​ ចេះ​ផលិត​ពូជ​ស្រូវ​មាន​គុណ​ភាព​ខ្ពស់​ ដាំ​ដំណាំ​រួម​ផ្សំ​ ចិញ្ចឹម​សត្វ​ បាន​រៀន​មុខ​របរ​ មាន​ការ​ងារ​ធ្វើ​លំ​នឹង​។​ ជា​ពិសេស​ គោ​ល​នយោ​បាយ​បន្ថយ​បង់​ប្រាក់​សាលា ឧប​ត្ថម្ភ​បុល​ទុន​រៀន​សូត្រ​ជូន​កូន​ចៅ​ជន​ជា​តិ​ខ្មែរ​ក្រី​ក្រ គោ​ល​នយោ​បាយ​បម្រុង​ មហា​វិ​ទ្យា​ល័យ​ ជម្រើស​សិស្ស​ បាន​ជួយ​កូន​ចៅ​ខ្មែរ​រៀន​មហា​វិ​ទ្យា​ល័យ​កាន់​តែ​ច្រើន​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។​ ផ្ដើម​ពីនោះ​ ប្រ​ជា​បញ្ញា​មាន​កម្រិត​ខ្ពស់​ ស្មារ​តី​យល់​ដឹង​ក៏​កាន់​តែ​ជឿ​ន​លឿន​ ចេះ​គិត​គូរ​រកស៊ី​ ម្ល៉ោះ​ហើយ​ជីវភាព​កាន់​តែ​ធូរ​ធារ​ មុខ​មាត់​ឃុំ​ហឹុងហោយ​កាន់​តែ​មាន​ភាព​ប្ដូរ​ផ្លាស់​”។​

លោក​ឡឹម​អា​ញ់ត្វឹង ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ហឹុងហោយ​ បាន​អះ​អា​ង​៖ “មក​ទល់​បច្ចុ​ប្បន្ន​ មាន​កម្ម​វិ​ធី​ គម្រោង​ជា​ច្រើន​ ត្រូវ​បាន​ឃុំ​ផ្សព្វ​ផ្សា​យ​អនុ​វត្ត​ដោយ​មាន​ការ​ត្រួត​ពិនិត្យ​របស់​អង្គ​ការ​មហា​ជន​ ម្ល៉ោះ​ហើយ​ការ​ប្រើ​ប្រាស់​ប្រ​ភព​ទុន​ត្រូវ​ចំ​គោ​ល​ដៅ​ ប្រ​កប​ដោយ​ប្រ​សិ​ទ្ធ​ភាព​។​ រយៈ​ពេល​ខាង​មុខ​ ឃុំ​នឹង​បន្ត​ការ​ផ្សព្វ​ផ្សា​យ​ ព្រម​ៗ​គ្នា​នូវ​គោ​ល​នយោ​បាយ​ជន​ជា​តិ​ និង​គម្រោង​ កម្ម​វិ​ធី​ឧប​ត្ថម្ភ​ដទៃ​ទៀ​ត​សម្រាប់​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រី​ក្រ ពិសេស​គឺ​គ្រួ​សារ​ជន​ជា​តិ​ខ្មែរ​មាន​លក្ខណ​សម្បត្តិ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​។​ព្រម​ជា​មួយ​នោះ​ការ​បណ្តុះ​បណ្តា​ល បំ​ពាក់​បំ​ប៉ន បង្ក​ប្រ​ភព​ ចាត់​តាំង​ប្រើ​ការ​កម្មា​ភិបាល​ជន​ជា​តិ​សម​ស្រប​ ដើម្បី​រួម​ចំ​ណែក​នាំ​យក​គោ​ល​នយោ​បាយ​ជូន​ដល់​ជន​រួម​ជា​តិ​ខ្មែរ​កាន់​តែ​ប្រ​សិទ្ធភាព​”៕

                     លីធាន​ - ថា​ច់​ធី

ចែករំលែកអត្ថបទ