វត្តភាគរាជដួងកែវកំពង់ដូង ផ្នោដូង មានទីតាំងនៅភូមិដើមជ្រៃ ឃុំដៃអាន ស្រុកថ្កូវ ខេត្តត្រាវិញ ។ ឋិតនៅចម្ងាយពីទីក្រុងត្រាវិញប្រហែល៤២គីឡូម៉ែត្រ ឆ្ពោះទៅទិសអាគ្នេយ៍ ។ នេះជាអារាមដ្ឋានបូរាណ មានអាយុកាលចំណាស់និងមានទ្រង់ទ្រាយធំបង្គួរ កសាងឡើងក្នុងគ្រឹសករាជឆ្នាំ១៦៧៧ លើផ្ទៃដីទំហំជិត៦ហិកតា ។ វត្តល្បីឈ្មោះតាំងពីយូរលង់ ទាក់ទាញភ្ញៀវទេសចរក្នុងនិងក្រៅប្រទេស ខណៈពេលមកខេត្តត្រាវិញ។ មកទស្សនាវត្តផ្នោដូង ក្រៅពីធ្វើការគោរពបូជា បួងសួងសុំសុខសួស្តី សិរីមង្គល ភ្ញៀវទេសចរនៅទាំងមានឱកាសបានទស្សនានូវភាពសមសួនល្អប្រណីត និងកិត្យានុភាពដ៏ពិសិដ្ឋនៃអារាម និងលក្ខណៈរចនាបថ ស្ថាបត្យកម្មនៃខឿនវប្បធម៌ខ្មែរ គយគនកម្សាន្តហ្វូងបក្សាបក្សីរាប់រយប្រភេទ មានដូច៖ សត្វព្រាប កុក ក្ង ក្រសារ ក្អែកទឹក ខ្វែក ខ្វែកត្រោក។
វ៉ាន់តឹន
ខ្លោងទ្វារវត្តភាគរាជដួងកែវកំពង់ដូង (ផ្នោដូង) ។
ព្រះវិហារ ជាលក្ខណៈស្ថាបត្យកម្មវប្បធម៌ខ្មែរណាមបូ
សាលាទាន មើលពីព្រះវិហារទៅ ។
ភ្ញៀវទេសចរ ទស្សនាកម្សាន្តហ្វូងសត្វបក្សាបក្សី ហោះហើរ ធ្វើសំបុកលើចុងឈើនៅជុំវិញបរិវេណវត្ត ។