19/07/2016 - 09:54

រីក​រាយ​រដូវ​វិស្សម​កាល​ឆ្លង​កាត់​បទ​ពិ​សោធន៍

សម្ព័ន្ធ​យុវ​ជន​ស្រុក​ទិញ​បៀង ខេត្ត​អាង​យ៉ាង សហ​ការ​ជា​មួយ​នឹង​ការិយា​ល័យ​អប់រំ និង​បណ្តុះ​បណ្តាល​ស្រុក​ទើប​រៀប​ចំ​កម្ម​វិធី "រីក​រាយ​រដូវ​វិស្សម​កាល​ឆ្លង​កាត់​បទ​ពិ​សោធន៍" លើក​ទី​១ ឆ្នាំ​២០១៦ ដល់​កុមារ​របស់ ស្រុក​ជា​មួយ​នឹង​សកម្ម​ភាព​ជាក់​ស្តែង​រីក​រាយ​រដូវ​វិស្សម​កាល​។

ទស្សនា​បង្គោល​ព្រំ​ដែន​លេខ​២៧៥ នៅ​ទី​ប្រ​ជុំ​ជន​ទិញ​បៀង រួម​ជា​មួយ​នឹង​យុទ្ធ​ជន​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ច្រក​អន្តរ​ជាតិ ទិញ​បៀង​។

គោល​ដៅ​របស់​កម្ម​វិ​ធី​នេះ គឺ​ដើម្បី​បង្ក​ទី​លាន​កម្សាន្ត​សប្បាយ​ជាក់​ស្តែង មាន​ប្រ​យោធន៍​ជូន​កុមារ​លើ​ភូមិ​សាស្រ្ត​ក្នុង​ឱ​កាស​វិស្សម​កាល; ជួយ​ឲ្យ​ប្អូនៗ​លត់​ដំ​បំ​ណិន  សកម្ម​ភាព​ទី​លាន​សម្រាប់​សិស្ស​នោះ បង្កើត​ទម្លាប់​រស់​នៅ​ដោយ​ខ្លួន​ឯង ដោយ​ផ្សារ​ភ្ជាប់​វិស័យ​សិក្សា​ទាំង​បី​ផ្នែក​៖ គ្រួ​សារ​-​សាលា​រៀន​-​សង្គម; រួម​ចំ​ណែក​អប់​រំ​ប្អូន​ៗ ខាង​អត្តច​រិត​រស់​នៅ​ស្មារ​តី​សាមគ្គី​ជិត​ស្និទ្ធ ស្រ​ឡាញ់​មាតុ​ភូមិ  ស្រ​ឡាញ់​ធម្ម​ជាតិ យល់​ច្បាស់​ជាង​ពី​ប្រ​វេណី​ត​ស៊ូ​ដ៏​អង់​អាច​ក្លា​ហាន​របស់​ប្រ​ជា​ជន និង កង​ទ័ព​ទិញ​បៀង​ក្នុង​សម័យ​សង្គ្រាម​ប្រ​ឆាំង​អា​ណា​និគម​បា​រាំង និង ចក្រ​ពត្តិ​អា​មេ​រិក; ពង្រីក​ស្មារ​តី​គំ​និត​ច្នៃ​ប្រ​តិដ្ឋ​របស់​ប្អូនៗ៕

ហ្វាងលេ-វិមាន

ចែករំលែកអត្ថបទ