16/08/2016 - 09:58

បូកសរុបបណ្តោះអាសន្នការងារតស៊ូ

បង្ការ​​បង្ក្រា​ប​គ្រឿង​​ញៀន និង​​ឧក្រិដ្ឋ​កម្ម​បញ្ជា​ការ​ដ្ឋាន​នៃ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង បាន​រៀប​ចំ​សន្និ​បាត​បូក​ស​រុប​បណ្តោះ​អា​សន្ន ការ​ងារ​ត​ស៊ូ​បង្ការ​បង្ក្រាប​គ្រឿង​ញៀន​និង​ឧក្រិដ្ឋ​កម្ម​៦​ខែ​ដើម​ឆ្នាំ​២០១៦​ ។

 

 ស​មូ​ហ​ភាព​បុគ្គល​ទ​ទួល​ប័ណ្ណ​សរ​សើរ​របស់​មេ​បញ្ជា​កា​រដ្ឋាន​នៃ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​និង​លិ​ខិត​សរ​សើរ​របស់​បញ្ជា​ការ​ដ្ឋាន​នៃ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​សុក​ត្រាំង​។ 
 

ប្រាំ​មួយ​ខែ​កន្លង កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង បាន​ដំ​ណើរ​ការ​ចាប់​ឃាត់​ខ្លួន​វិនិច្ឆ័យ​១៨​ករណី​/៥១​មុខ​សញ្ញា​ប្រ​​គល់​ជូន​នគរ​បាល​៤ករណី/៦​មុខ​សញ្ញា​ពិ​ន័យ​រដ្ឋ​បាល​១៤​ករណី​/៤៥​មុខ​សញ្ញា ក្នុង​នោះ​ពិ​ន័យ​ព្រ​មាន​១០​មុខ​សញ្ញា គិត​ជា​ទឹក​ប្រាក់​ស​​រុប​ជាង​៩៣​លាន​ដុង​។ រឹប​អូស​ដើម​កញ្ឆា​៤៥​គី​ឡូ​ក្រាម​ប្រេង​ម៉ា​ស៊ូត​ជាង​១០០​ពាន់​លិត្រ លក់​ដេញ​ថ្លៃ​បាន​ជិត​១​ពាន់​លាន​ដុង បង់​ចូល​ក្នុង​ថវិ​ការ​ដ្ឋ រឹប​អូស​បញ្ជី​កត់​លេខ​ក្បាល​កន្ទុយ​១​ក្បាល  គ្រឿង​នេ​សាទ​អគ្គិ​សនី​ចំ​នួន​២​។ល។ ក្រៅ​ពី​នោះ អង្គ​ភាព​ចាត់​កម្មា​ភិ​បាល យុទ្ធ​ជន​៨៧៥​លើក​នាក់​ចុះ​ភូមិ​ភាគ​គ្រប់​គ្រង​មុខ​សញ្ញា ពិ​និត្យ​បញ្ជាក់​វិនិច្ឆ័យ ដោះ​ស្រាយ​ករណី​កើត​មាន​លើ​ភូមិ​សាស្រ្ត​ជា​ដើម​។

ស្រប​​ក្នុង​ឱ​កាស​នេះ កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង បាន​ជូន​ប័ណ្ណ​សរ​សើរ​របស់​បញ្ជា​ការ​ដ្ឋាន​នៃ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន និង​លិ​ខិត​សរ​សើរ​របស់​បញ្ជា​ការដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​សុក​ត្រាំង ដល់​សមូ​ហភាព​ដែល​សម្រេច​បាន​ស្នា​ដៃ​ខ្ពស់ ក្នុង​ការ​បង្ការ​បង្ក្រាប​ការ​រត់​គយ និង​ឧក្រិដ្ឋ​កម្ម​នៅ​ភូមិ​ភាគ​៕

យ្វីអាញ់-វិមាន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ខេត្ត​សុក​ត្រាំង