05/07/2016 - 15:01

ដើម​ស្វាយ​មាន​អាយុ​ជាង​៣០០​ឆ្នាំ

ឆ្នាំ​២០១៥  ស្នង​ការ​ដ្ឋាន​បរិ​ស្ថាន​ភាគ​ខាង​ត្បូង បាន​ផ្សព្វ​ផ្សាយ​សេច​ក្ដី​សម្រេច និង​ជូន​ប័ណ្ណ​ទ​ទួល​ស្គាល់​របស់​សមា​គម​ការ​ពារ​ធម្ម​ជាតិ​និង បរិ​ស្ថាន​វៀត​ណាម ដែល​ទ​ទួល​ស្គាល់​ដើម​ស្វាយ​ធំ ឋិត​នៅ​ភូមិ​បៀង​តី B ឃុំ​វិញ​ត្រាច់​ដុង ចម្ងាយ​ពី​មជ្ឈ​មណ្ឌល​ក្រុង​បាក​លីវ ប្រ​ហែល​៧​គីឡូ​ម៉ែត្រ​ជា​រុក្ខ​ជាតិ​បេ​តិក​ភ័ណ្ឌ​វៀត​ណាម​។

  ដើម​ស្វាយ​ធំ​មាន​អា​យុ​កាល​ជាង​៣០០​ឆ្នាំ ។

ប្រ​ជា​ជន​ក្នុង​ភូមិ​ភាគ​និ​យម​ហៅ​ថា​ដើម ស្វាយ​អាយុ​៣០០​ឆ្នាំ តាម​វិទ្យា សាស្រ្ត​ឈ្មោះ​ថា MangiferaIndicaL ចំ​ណុះ​អម្បូរ Anacardicae (អម្បូរ ស្វាយ​ចន្ទី)។ ដើម​ស្វាយ​មាន​កម្ពស់​១៥​ម៉ែត្រ វិជ្ឈ​មាត្រ​១,៩២​ម៉ែត្រ ចោល​ម្លប់​សាខា​ដល់​ទៅ​៣០០​ម២។ នេះ​ជា​ដើម​ស្វាយ​មាន​អាយុ​កាល យូរ​ជាង​គេ​នៅ​ខេត្ត​បាក​លីវ​ត្រូវ​បាន​អភិ​រក្ស​ថែ​ទាំ​បម្រើ​ភ្ញៀវ​ទេស​ចរ​មក​ទស្ស​នា​សិក្សា​ស្រាវ​ជ្រាវ​។  យោង​តាម​ឯក​សារ​របស់​ភូមិ​ភាគ​ចុង​សត​វត្សរ៍​ទី​១៧ ប្រ​ជា​ជន​ចិន​រជ្ជ​កាល​ម៉េង​មិន​ចុះ​ញ៉ម​ការ​គ្រប់​គ្រង​នៃ​រជ្ជ​កាល​ឆេង បាន​ចំ​ណាក​ស្រុក​មក​រស់​នៅ​តំ​បន់​សមុ​ទ្រ​តី​ណាម​បូ ។ ក្នុង​នោះ ឪ​ពុក​ម្តាយ​របស់​លោក​លឺវ​គី​កៀ មក​រស់​នៅ​ក្នុង​ភូមិ​បៀង​តី B  ប្រ​ទះ​ឃើញ​ដើម​ស្វាយ មាន​ទំ​ហំ​ស្មើ​មួយ​អោប​មនុស្ស​។ ដោយ​តំ​បន់​នេះ ទឹក​ប្រៃ​ខួប​ប្រាំង​វស្សា ប៉ុន្តែ​នៅ​ក្រោម​គល់​ស្វាយ​មាន​ប្រ​ភព​ទឹក​ក្រោម​ដី អាច​ជួយ​រុក្ខ​ជាតិ​លូត​លាស់​ល្អ។ ប្រ​ជា​ជន​ក្នុង​ភូមិ ក៏​នាំ​គ្នា​ជីក​អណ្តូង យក​ទឹក​សាប​ប្រើ​ប្រាស់​។ លោក​ឡា​លឺ អ្នក​ថែ​រក្សា​ការ​ពារ​ដើម​ស្វាយ​នេះ​ឲ្យ​ដឹង សម័យ​នោះ នៅ​ជុំ​វិញ​ដើម​ស្វាយ​មាន​គម្ពោត​ព្រៃ​ស៊ុប​ទ្រុប គេ​ច្រើន​ប្រ​ទះ​ឃើញ មាន​សត្វ​ខ្លា​មួយ​ក្បាល ប៉ុន្តែ​មិន​បង្ក​គ្រោះ​ថ្នាក់​ដល់​ន​រណា​ម្នាក់ ហើយ​ត្រូវ​បាន​ប្រ​ជា​ជន​ហៅ​ថា​អា​រក្ស​ខ្លា​។ លុះ​ក្រោយ​មក​ខ្លា​ក៏​បាត់​ទៅ ប៉ុន្តែ​ឲ្យ​តែ​ដល់​ថ្ងៃ​២៨​ខែ​៧​រៀង​រាល់​ឆ្នាំ​(ចន្ទ​គតិ​វៀត​ណាម  ) មាន​មនុស្ស​ម្នា​ជា​ច្រើន​បាន​ទៅ​អុជ​ធូប​បួង​សួង​នៅ​ក្រោម​ដើម​ស្វាយ ដើម្បី​នឹក​គុណ​ដល់​អា​រក្ស​ខ្លា​ដែល​ថែ​រក្សា​ដើម​ស្វាយ​។ ដើម្បី​កំ​ណត់​ដឹង អាយុ​កាល​របស់​ដើម​ស្វាយ ស្ថា​ប័ន​ស​មត្ថ​កិច្ច បាន​យោង​លើ​ប្រ​វត្តិ​សាស្រ្ត​ក​កើត​តំ​បន់​ដី​ខេត្ត​បាក​លីវ​ពី​បុរា​ណ។ ត្រង់​កម្ពស់​១,៣ ម៉ែត្រ​នៃ ដើម​ស្វាយ​មាន​ទំ​ហំ​៦,០៥​ម៉ែត្រ វិជ្ឈ​មាត្រ​១,៩២​ម៉ែត្រ មាន​លក្ខណៈ​សណ្ឋាន​បែក​សា​ខា​ទំ​ហំ​៦,៣​ម៉ែត្រ ចំ​ណុះ​អម្បូរ​ស្វាយ​ចន្ទី​។ លោក​ថាច់​ហួន ប្រ​ជា​ជន​នៅ​ភូមិ​ភាគ ឲ្យ​ដឹង​៖ "ស្វាយ​តែង​ផ្ដល់​ផ្លែ​នា​ឱ​កាស​វិស្សម​កាល​រៀង​រាល់​ឆ្នាំ​។ ផ្លែ​ស្វាយ​មាន​ទំ​ហំ​ប៉ុន​ផ្លែ​ពោន ហើយ​មាន​ផ្លែ​ជាប់​គ្នា​ជា​ចង្កោម ម្ល៉ោះ​ហើយ​ក្នុង​ភូមិ​ភាគ​តែង​តែ​ហៅ​ថា ស្វាយ​ពោន "។

សព្វ​ថ្ងៃ​នៅ​កន្លែង​ដើម​ស្វាយ​ត្រូវ​បាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង​បាក​លីវ វិនិ​យោគ​ទុន​កសាង​បង្កើន​កម្រិត​ក្លាយ​ជា​មណ្ឌល​កេរ​ដំ​ណែល ស​រុប​ផ្ទៃ​មណ្ឌល​ជុំ​វិញ​គល់​ស្វាយ​គឺ​២៣៧,៦៦​ម២ ធ្វើ​សញ្ញា​ណែ​នាំ​និង​កសាង​ផ្លូវ​ចូល​ទៅ​ទស្ស​នា​ដើម​ស្វាយ​។ ដើម​ស្វាយ​នេះ​នៅ​ខេត្ត​បាក​លីវ ត្រូវ​បាន​ចាត់​បញ្ចូល​ជា​ប្រ​ភេទ​រុក្ខ​ជាតិ​កម្រ​ដោយ​មាន​ម្លប់​សា​ខា សណ្ឋាន​មូល​ស្មើ​ជុំ​វិញ អា​កាស​ធាតុ​ត្រ​ជាក់​បរិ​សុទ្ធ ពី​មួយ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​មាន​ភាព​ទាក់​ទាញ ញុាំង​ឲ្យ​ភ្ញៀវ​មក​ទស្ស​នា​យ៉ាង​កុះ​ករ​។ នេះ ជា​កន្លែង​ទស្ស​នា​ចរណ៍​ពោរ​ពេញ​ដោយ​ចំ​ណាប់​អា​រម្មណ៍ ខណៈ​ពេល​ភ្ញៀវ​មក​ទេស​ចរ​នៅ​ខេត្ត​បាក​លីវ​៕

ថាញផុង - សេរី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ថាច់​ហួន