10/05/2016 - 09:44

ពី​ព្រោះ​សុខ​ភាព​ប្រ​ជា​ជន​

ប៉ុន្មាន​ឆ្នាំ​កន្លង​ ដំ​ណាក់​សុខា​ភិ​បាល​សង្កាត់​៩ ក្រុង​ត្រា​វិញ​ ខេត្ត​ត្រា​វិញ តែង​អនុ​វត្ត​បាន​ល្អ​ការ​ងារ​ថែ​ទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន​។ ឆ្នាំ​២០០៩ ដំ​ ណាក់​សុខា​ភិ​បាល​សង្កាត់​៩ បាន​ទទួល​ស្គាល់​សម្រេច​បទដ្ឋាន​ជាតិ ម៉្លោះ ហើយ​ដំ​ណាក់​កាន់​តែ​បង្ក​ភាព​ទំ​នុក​ចិត្ត​ដល់​ប្រ​ជា​ជន​ក្នុង​សង្កាត់​ ។ 

 ប្រ​ជា​ជន​មក​ពិ​និត្យ​ព្យា​បាល​ ជំ​ងឺ​នៅ​ដំ​ណាក់​សុខា​ភិ​បាល​ សង្កាត់​៩ ក្រុង​ត្រា​វិញ​។


សង្កាត់​៩ ជា​ភូមិ​សាស្រ្ត ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​ រួម​មាន​ គ្រួ​សារ​ចំ​នួន​១.៦២១​ស្រូប​អត្រា​៦០,៧% នៃ​ចំ​នួន​ប្រ​ជា​ជន​ទូ​ទាំង សង្កាត់​។ ប្រ​ជា​ជន​នៅ​ទី​នេះ​ភាគ​ច្រើន​ប្រ​កប​របរ​ក​សិ​កម្ម ឧ​ស្សា​ហ​កម្ម​ ខ្នាត​តូច​ លក់​ដូរ​តូច​តាច​និង​ពល​ករ​មាន​ប្រាក់​ចំ​ណូល​ទាប​។ បង​ស្រី​ ថាច់​ធី​សា​រេន នៅ​អ​នុ​សង្កាត់​៣ សង្កាត់​៩ ឲ្យ​ដឹង​៖ "​ព្រឹក​ព្រ​លឹម​ នាង​ខ្ញុំ​ បាន​ចេញ​ទៅ​លក់​ដូរ​នៅ​ឯ​ផ្សារ​ត្រា​វិញ ទើប​គ្មាន​ពេល​នាំ​កូន​ទៅ​ពិ​និត្យ​ ជំ​ងឺ​។​ ឥ​ឡូវ​ទើប​មក​ដំ​ណាក់​សុ​ខា​ភិ​បាល​បាន​ឃើញ​កង​ ជួរ​កម្មា​ភិ​បាល​ នៅ​ទី​នេះ​អស់​ពី​ចិត្ត​ពី​ថ្លើម​ចំ​ពោះ​ការ​ងារ​ពិ​និត្យ​ ព្យា​បាល​ជំ​ងឺ​ឲ្យ​ក្​មួយ ៗ​ និង​យក​ចិត្ត​ទុក​ដាក់​ដល់​សុខ​ភាព​ប្រ​ជា​ជន​។ ហេតុ​នោះ​ នាង​ខ្ញុំ​នឹង​នរ​ ចិត្ត​ ពេល​នាំ​កូន​មក​ដំ​ណាក់​សុ​ខា​ភិ​បាល​ ពិ​និត្យ​ជំ​ងឺ​"​។​  តាម​គ្រូ​ពេទ្យ​ ថាច់​សម​ ប្រ​ធាន​ដំ​ណាក់​សុ​ខា​ភិ​បាល​សង្កាត់​ឲ្យ​ដឹង​៖ "​ថ្វី​ត្បិត​តែ​ដំ​ ណាក់​សុ​ខា​ភិ​បាល​នៅ​ខ្វះ​ឧ​ប​ករណ៍​ពេទ្យ​ ប៉ុន្តែ​ដំ​ណាក់​នៅ​តែ​យក​ចិត្ត​ ទុក​ដាក់​ដល់​ការ​ងារ​ពិ​និត្យ​ព្យា​បាល​ជំ​ងឺ​ជូន​ប្រ​ជា​ជន​ជា​និច្ច​។ ទន្ទឹម​នឹង ​នោះ​ ដំ​ណាក់​នៅ​ទាំង​ស​ហ​ការ​ជា​មួយ​គ​ណៈ​ ផ្នែក អង្គ​ការ​ម​ហា​ជន​ ផ្សព្វ​ផ្សាយ​ទូ​លំ​ទូ​លាយ​ដល់​ប្រ​ជា​ជន​ឲ្យ​យល់​ច្បាស់​អំ​ពី​ជំ​ងឺ​ គ្រោះ​ថ្នាក់​ ដល់​កុ​មារ​រក្សា​អ​នា​ម័យ​បរិ​ស្ថាន​ បង្ការ​ទប់​ស្កាត់​រោគ​រាល​ដាល​ ។ ជម្រុញ​ខ្លាំង​ក្លា​ការ​ងារ​បង្ការ​ទប់​ស្កាត់​ កង្វះ​អា​ហា​រូ​បត្ថម្ភ​ជំ​ងឺ​គ្រុន​ឈាម​ ក្នុង​ស​ហ​គមន៍ ​"។


ឆ្នាំ​២០១៥ ដំ​ណាក់​សុ​ខា​ភិ​បាល​ បាន​ពិ​និត្យ​និង​ព្យា​បាល​ជំ​ងឺ​ជូន​ប្រ​ជា​ជន​បាន​៤.៣០១​នាក់ សម្រេច​៨៧,១៦​% បើប្​រៀប​នឹង​ផែន​ការ​ដាក់​ចេញ​។ ដំ​ណាក់​តែង​រក្សា​ខ្ជាប់​ និង​លើក​កម្ពស់​ការ​ងារ​ថែ​ទាំ​សុខ​ភាព​ ប​ឋម​ជូន​ប្រ​ជា​ជន​។  ពិ​សេស​ គឺ​ស​កម្ម​ភាព​ពិ​និត្យ​និង​ព្យា​បាល​ជំ​ងឺ​ជូន​ អ្នក​ក្រ​ គ្រួ​សារ​គោល​ន​យោ​បាយ​ មនុស្ស​វ័យ​ចំ​ណាស់​និង​កុមារ​។ សព្វ​ ថ្ងៃ​ដំ​ណាក់​សុ​ខា​ភិ​បាល​សង្កាត់​៩ មាន​គ្រូ​ពេទ្យ​២​រូប​ ឧ​បដ្ឋាក​២​រូប​ ឱ​សថ​ កា​រី​១​រូប​និង​មាន​កង​ជួរ​ស​ហ​កា​រី​សុខា​ភិ​បាល​នៅ​អនុ​សង្កាត់​ទាំង​ ១០/ ១០​។ រៀង​រាល់​ថ្ងៃ​ ដំ​ណាក់​ទទួល​អ្នក​ជំ​ងឺ​មធ្យម​ភាគ​ពី​៥០​-៦០​លើក​នាក់​ ដែល​ប្រើ​ប្រាស់​ប័ណ្ណ​ធា​នា​ហា​និ​ភ័យ​សុខា​ភិ​បាល​។ រៀង​រាល់​ឆ្នាំ​ដំ​ ណាក់​ធ្វើ​សេ​នា​ធិ​ការ​ជូន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​សង្កាត់​ ក​សាង​ផែន​ ការ​ដើម្បី​បង្ការ​ទប់​ស្កាត់​រោគ​រាល​ដាល​ និង​ក​សាង​កម្ម​វិ​ធី​ន​យោ​បាយ​ សុខា​ភិ​បាល​ជាតិ​។ ទន្ទឹម​នឹង​នោះ ដំ​ណាក់​នៅ​ទាំង​ស​ហ​ការ​ជា​មួយ​ ក្រុម​គ្រូ​ពេទ្យ​វេជ្ជ​បណ្ឌិត​នៃ​មជ្ឈ​មណ្ឌល​សុខា​ភិ​បាល​ក្រុង​ត្រា​វិញ​ សម្ព័ន្ធ​ យុវ​ជន​ស្ម័គ្រ​ចិត្ត​ វិស្ស​ម​កាល​បៃ​តង​ សមា​គម​មនុស្ស​វ័យ​ចំ​ណាស់​ សង្កាត់​៩​ រៀប​ចំ​ពិ​និត្យ​ជំ​ងឺ​ ផ្តល់​ថ្នាំ​ដោយ​ឥត​គិត​ថ្លៃ​ជូន​អ្នក​ក្រ ​ជិត​ក្រ​មុខ​ សញ្ញា​គោល​ន​យោ​បាយ​ មនុស្ស​វ័យ​ចំ​ណាស់​នៅ​លើ​ភូមិ​សាស្រ្ត​សង្កាត់​ដោយ​មាន​អ្នក​ជំ​ងឺ​មក​ពិ​និត្យ​ចំ​នួន​៤០០​នាក់​។ 

ចាប់​តាំង​ពី​ឆ្នាំ​២០០៩​មក​ដល់​នឹង​បច្ចុប្បន្ន ដំ​ណាក់​សុខា​ភិ​បាល​ សង្កាត់ ​៩ តែង​រក្សា​ខ្ជាប់​កិត្តិ​នាម​ជា​ដំ​ណាក់​សុខា​ភិ​បាល​សម្រេច​បទដ្ឋាន​ជាតិ​៕

លី​សៀ​ -​ សុ​ផល

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ក្រុង​ត្រា​វិញ