22/09/2015 - 14:56

សកម្ម​ថែ​ទាំ​សុខ​ភាព​ប្រ​ជា​ជន

ដំ​ណាក់​សុខា​ភិ​បាល​ឃុំ​ប៊ិញ​ភូ ស្រុក​កាង​ឡុង ទើប​បាន​កសាង​ថ្មី ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ពិនិត្យ​ព្យា​បាល​រោគ​របស់​ប្រ​ជា​ជន។ 

 ដំណាក់សុខាភិបាលឃុំ ប៊ិញភូ។

ឆ្លៀត​ពេល​ក្រោយ​ពី​លក់​ដូរ​នៅ​ផ្សារ ពេល​ព្រឹក​បង​ស្រី​ថាច់​ធី​ង្វៀត​សាង​នៅ​ភូមិ​ង្វៀត​ឡាងBមក​ដំ​ណាក់​សុ​ខា​ភិ​បាល​ពិនិត្យ​រោគ បង​ស្រី​ឲ្យ​ដឹង ៖​"ខ្ញុំ​ទើប​ពិនិត្យ​រួច​ស្រេច កម្មា​ភិ​បាល​ពេទ្យ​នៅ​ទី​នេះ និ​យាយ​ថា​ខ្ញុំ​គប្បី​ព្យួរ​សេ​រ៉ូម​ខ្ញុំ​ក៏​ពឹង​គេ​ជួយ​មើល​តូប​ដាក់​ទំ​និញ ហើយ​បញ្ជូល​សេ​រ៉ូម។ ដំ​ណាក់​សុ​ខា​ភិ​បាល​ថ្មី​ស្រ​ឡះ​ស្រ​ឡំ​ស្អាត​ស្អំ ចូល​ដេក​ព្យា​បាល​មាន​ភាព​សុខ​ស្រួល​។ ពី​មុន​បើ​ពិនិត្យ​ព្យា​បាល​រោគ​ត្រូវ​ទៅ​ដល់​មន្ទីរ​ពេទ្យ​ថ្នាក់​ស្រុក វា​ខាត​ការ​ងារ​រក​ស៊ី​ច្រើន​ណាស់​"។ តាម​ប្រ​សាសន៍​របស់​វេជ្ជ​បណ្ឌិត ផាម​ធី​ថាវ ប្រ​ធាន​ដំ​ណាក់​សុ​ខា​ភិ​បាល​ឃុំ​ប៊ិញ​ភូ ចាប់​ពី​បាន​កសាង​មូលដ្ឋាន សម្ភារៈ​ថ្មី ហើយ​បើក​ឲ្យ​ប្រើ​ប្រាស់ ផ្នែក​សុ​ខា​ភិ​បាល​ស្រុក​បាន​បំ​ពាក់​គ្រឿង​សម្ភារៈ​ពេទ្យ​គ្រប់​គ្រាន់ ដើម្បី​បម្រើ​ការ​ពិនិត្យ​ព្យា​បាល​រោគ​ជូន​ប្រ​ជា​ជន។ ទន្ទឹម​នឹង​នោះ កង​ជួរ​កម្មា​ភិ​បាល​ទទួល​បន្ទុក​ក៏​បាន​បង្កើន​បន្ថែម និង​មាន​មុខ​វិជ្ជា​ឯក​ទេស​គ្រប់​គ្រាន់។ ហេតុ​ដូច្នោះ​បាន​ជា​ការ​ងារ​ពិនិត្យ​ព្យា​បាល​រោគ ត្រូវ​បាន​អនុ​វត្ត​ហ្មត់​ចត់ បង្ក​បាន​នូវ​ក្ដី​ជំ​នឿ​ទុក​ចិត្ត​របស់​ប្រ​ជា​ជន​នៅ​ពេល​ចូល​មក​ដំ​ណាក់​សុ​ខា​ភិ​បាល ពិនិត្យ​ព្យា​បាល។ ស្នា​ដៃ​មួយ​ក្នុង​ចំ​ណោម​ស្នា​ដៃ​លេច​ធ្លោ​របស់​ដំ​ណាក់​សុ​ខា​ភិ​បាល ប៊ិញ​ភូ គឺ​រយៈ​កាល​កន្លង​ការ​ឃោស​នា​ចល​នា​ប្រ​ជា​ជន បង្ការ​រោគ​រាល​ដាល​។ តាម​ប្រ​សាសន៍​របស់​វេជ្ជ​បណ្ឌិត ផាម​ធី​ថាវ ក្រៅ​ពី​ការ​ជ្រើស​សហ​ការី​ចំ​នួន​ប្រ​ជា​ជន​ជា​ជន​ជាតិ​ភាគ​តិច​នៅ​តាម​ភូមិ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​ដូច​៖ ង្វៀត​ឡាង ង្វៀត​ឡាង​។ល។ កម្មា​ភិ​បាល​ដំ​ណាក់​សុ​ខា​ភិ​បាល​នៅ​ទាំង​សហ​ការ​ស្អិត​ល្មួត​ជា​មួយ​នឹង​កម្មា​ភិ​បាល​ភូមិ ពិ​សេស​គឺ​ជា​មួយ​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព ដើម្បី​ឃោស​នា​ផ្សព្វ​ផ្សាយ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​។ របៀប​ធ្វើ​នេះ​បាន​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​ស​កម្ម​។ ឥ​ឡូវ​នៅ​តាម​សង​ខាង​ផ្លូវ​ចូល​ភូមិ មា​មីង​កាប់​ឆ្ការ​ព្រៃ​គុម្ពោត​រៀប​ចំ​ផ្ទះ​សម្បែង​ស្អាត​ស្អំ ដើម្បី​ចៀស​វាង​រោគ​ពង​បែក​ដៃ​ជើង​មាត់​។ ឧប​ករណ៍​តម្កល់​ទឹក​ក៏​បាន​បិទ​គម្រប​ជិត ដើម្បី​ចៀស​វាង​មូស​បន្ត​ពូជ​បង្ក​ឲ្យ​កើត​រោគ​គ្រុន​ឈាម​។ល។

បង​ស្រី ង្វៀន​ធី​ថាញ់​ថា្វន់ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ប៊ិញ​ភូ ឲ្យ​ដឹង​៖​"ដោយ​សារ​កង​ជួរ​កម្មា​ភិ​បាល បាន​រៀន​សូត្រ​បង្កើន​កម្រិត​វិជ្ជា​ជីវៈ​ជា​និច្ច បាន​ជា​ប្រ​ជា​ជន​ភូមិ​ភាគ​និ​យាយ​រួម និង​មា​មីង​ខ្មែរ​និ​យាយ​ដោយ​ឡែក​មាន​ការ​នឹង​នរ​ចិត្ត​ពេល​មក​ដំ​ណាក់​សុ​ខា​ភិ​បាល​ពិនិត្យ​រោគ។ ដំ​ណាក់​សុខា​ភិ​បាល​ឃុំ​ប៊ិញ​ភូ ទើប​បាន​ថ្នាក់​លើ​ត្រួត​ពិនិត្យ​មើល​បណ្តា​លក្ខ​ឋាន និង​បាន​វាយ​តម្លៃ​ជា​ដំ​ណាក់​សុ​ខា​ភិ​បាល​មួយ​សម្រេច​លក្ខ​ឋាន​ខ្នាត​ជាតិ"​។ តាម​ប្រ​សាសន៍​របស់​វេជ្ជ​បណ្ឌិត​ផាម​ធី​ថាវ កង​ជួរ​កម្មា​ភិ​បាល​របស់​ដំ​ណាក់​សុ​ខា​ភិ​បាល​ឃុំ​ប៊ិញ​ភូ មាន​ក្តី​សោ​មនស្ស​រីក​រាយ​ពេល​បាន​ទទួល​ស្គាល់ សម្រេច​បទដ្ឋាន​ជាតិ​។ នេះ​គឺ​ជា​ការ​លើក​ទឹក​ចិត្ត ដើម្បី​គ្រូ​ពេទ្យ វេជ្ជ​បណ្ឌិត​របស់​ដំ​ណាក់​សុ​ខា​បាល​កាន់​តែ​បម្រើ​ប្រ​ជា​ជន​បាន​ល្អ​ជាង​ទៀត​៕

ហា​ថាញ់​-​វិ​មាន

ចែករំលែកអត្ថបទ