18/05/2020 - 14:28

សម្រស់​ស្រស់​ស្អាត​នៃ​កីឡា​ការិ​នី Sindhu

  ជិត​មួយ​ទសវត្ស​កន្លង​ កីឡា​ការិ​នីវាយ​សីឥណ្ឌា​ Pusarla Venkata Sindhu កំ​ពុង​ល្បី​ឈ្មោះ​ មិន​ត្រឹម​តែ​នៅ​ឥណ្ឌា​ប៉ុណ្ណោះ​ទេ​ ថែមទាំង​នៅ​លើ​ពិ​ភពលោក​។​ នា​ងទើប​ទទួល​បា​នពាន​រង្វាន់​ Times of India Sports Awards- ពាន​រង្វាន់​មាន​ប្រ​ជា​ប្រិយ​បំ​ផុត​នៅ​ឥណ្ឌា​។​

សម្រស់​កីឡា​ការិ​នី Sindhu ពេល​សម្តែ​ងបង្ហា​ញ​ម៉ូដសម្លៀក​ប​ំពាក់​។​

តាមមជ្ឈ​ដ្ឋាន​អ្នក​ជំ​នា​ញកីឡា​ការិ​នី Sindhu មាន​ទេ​ពកោស​ល្យ​ពី​កំ​ណើត​ ពី​ព្រោះ​ឪ​ពុក​ម្ដាយ​នា​ង គឺជា​អត្តពលិក​អា​ជីព​។​ អា​យុ​៨​ឆ្នាំ នា​ងបា​នចូល​រួម​វិទ្យា​ស្ថាន​កីឡា​វាយ​សី Pullela Gopichand ។​ Sindhu ទទួល​ជោគ​ជ័យ​ជា​បន្ត​បន្ទាប់​នៅ​ពាន​រង្វាន់​សម្រាប់​យុវវ័យ​ មុន​នឹង​បង្កើត​ភាព​ភ្ញាក់​ផ្អើល​ ក្នុង​ការបង្ហា​ញ​វត្ត​មាន​របស់​ខ្លួន​ក្នុង​មជ្ឈ​ដ្ឋាន​កីឡា​វាយ​សីពិ​ភពលោក​ ខណៈពេល​ផ្ដួល​រំលំ​ជើង​ឯក​ Olympic ២​០១​២​ - Li Xuerui កីឡា​ការិ​នី ម្ចាស់​ផ្ទះនៅ​ពាន​រង្វាន់​ China Master។​ ជ័យ​ជំ​នះ​នេះ​ បា​នធ្វើ​ឱ្យ​ Sindhu ឈាន​ឡើង​លំ​ដាប់​ថ្នា​ក់​លេខ​២​០ពិ​ភពលោក​ ចាប់​ផ្ដើម​ដំ​ណា​ក់​ការ​ជោគ​ជ័យ​សម្រាប់​យុវតីជើង​ខ្លាំង​រូប​នេះ​។​ រហូត​ដល់​ ឆ្នា​ំ​២​០១​៦​ Sindhu ក្លា​យជា​អត្ត​ពលិក​ឥណ្ឌា​ដំ​បូង​បង្អស់​ទទួលបា​នមេដាយ​សំ​រិទ្ធិក្នុង​ការ​ប្រ​កួត​នៅ​ Olympic ។​

Sindhu ជា​អត្ត​ពលិក​មួយ​រូប​មាន​អ្នក​គាំ​ទ្រច្រើន​បំ​ផុត​នៅ​ឥណ្ឌា​។​ ភាព​ល្បី​ឈ្មោះ​នេះ​ ក៏​បា​នបង្ហា​ញ​ច្បាស់​ ខណ:ពេល​ Sindhu ក្លា​យជា​អត្ត​ពលិក​ដំ​បូង​បង្អស់​នៅ​ប្រ​ទេ​ស​មួយ​ដែល​មាន​ប្រ​ជា​ជន​ជា​ងមួយ​ពាន់​លាន​នា​ក់ ឈ្នះ​ពាន​រង្វាន់​ជើង​ឯក​ World Tour Finals ២​០១​៨​ និង​ជើង​ឯក​ពិ​ភពលោក​នៅ​ឆ្នា​ំ​២​០១​៩​។​ តាម​ស្ថិតិ​របស់​សហព័ន្ធ​កីឡា​វាយ​សីពិ​ភពលោក​ Sindhu ជា​កីឡា​ការិ​នីដែល​ឈ្នះ​ពាន​រង្វាន់​ជើង​ឯក​ច្រើន​បំ​ផុត​ពិ​ភពលោក​។​ ក្នុង​ការ​ចូល​រួមប្រ​កួត​ពាន​រង្វាន់​ពិ​សេស​ចំ​នួន​៦​លើ​ក​ នា​ងទទួល​បា​នមេដាយប្រា​ក់​២​ មេដាយ​សំ​រិទ្ធិ២​ និង​មេដាយ​មាស  ១​។​

ស្នា​ដៃ​របស់​ Sindhu  ក៏​ដើរ​ទន្ទឹម​នឹង​ចំ​នួន​ទឹកប្រាក់រង្វាន់​របស់​សមា​គមកីឡា​វាយ​សីឥណ្ឌា​ និង​របស់​ក្រសួង​កីឡា​ឥណ្ឌា​។​ អំ​ណោយ​របស់​អា​ជីវ​កម្ម​និង​កិច្ច​សន្យា​ជំ​នួយ​យ៉ាង​ច្រើន​។​ ឆ្នាំ​២០១៩​  Sindhu បា​នឈាន​មុខ​អតីត​កីឡា​ករ​លេខ​មួយ​របស់​ឥណ្ឌា​ Kadambi Srikanth  ខណៈ​ពេល​ចុះ​កិច្ច​សន្យា​ជំ​នួយ​មាន​តម្លៃ​ខ្ពស់​ជា​មួយ​ Li Ning។​ ក្នុង​រយៈ​ពេល​ពី​រឆ្នាំ២​០១​៨​ និង​២០១៩​ Sindhu បា​នឋិត​ ក្នុង​ចំ​ណោម​អត្ត​ពលិក​ដែល​មាន​បៀ​វត្ស​ខ្ពស់​បំ​ផុត​ពិ​ភពលោក​ តាម​ស្ថិតិ​របស់​ Forbes។​ ក្រៅ​ពី​កិច្ច​សន្យា​ជំ​នួន​ផ្នែក​កីឡា​ ជា​មួយ​នឹង​សម្រស់​ស្រស់​ស្អាត​ Sindhu ថែម​ទាំង​តំ​ណា​ង​ឱ្យ​ផល​ិតផល​សម្លៀក​ប​ំពាក់​ល្បី​ៗ​ជា​ច្រើន​។​ អា​ស្រ័យ​ហេតុ​នេះ​ នាងបា​នឋិត​ក្នុងចំ​ណោម​អត្ត​ពលិក​ដែល​មាន​ប្រា​ក់​ចំ​ណូល​ច្រើន​បំ​ផុត​ពិ​ភពលោក​។​

ក្រៅ​ពី​ពាន​រង្វាន់​ Times of India Sports Awards កីឡា​ការិ​នី Sindhu ក៏​ធ្លាប់​ទទួល​បា​នពាន​រង្វាន់​ Arjuna ដ៏​ល្បី​ឈ្មោះ​របស់​ក្រសួង​កីឡា​ឥណ្ឌា​ និង​ពាន​រង្វាន់​ដ៏​មាន​តម្លៃ​ Ratna Rajiv Gandhi Khel។​ ក្នុង​មហា​សន្និ​បា​តកីឡា​ CWG ២​០១​៨​ នា​ងមាន​កិត្តិ​យស បា​នកាន់​ទង់​នាំមុខ​ក្រុម​ប្រ​តិ​ភូកីឡា​ឥណ្ឌា​៕

   ហា​ថា​ញ់-ពេជ្រ​សឿន​

Chia sẻ bài viết