14/06/2021 - 15:49

អភិវឌ្ឍន៍​យ៉ាង​រឹង​មាំផ្នែក​អប់​រំតំ​បន់​ជន​ជាតិ​

តាម​ប្រ​សាសន៍​លោក​ថាច់​យឿង ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​វិញ​ឡុង​ ក្នុង​ចំ​ណោម​ទិស​ដៅ​ចំ​ណុះ​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច​ខេត្ត​វិញ​ឡុង​ ដំ​ណាក់​កាល ​២០២១ – ២០២៥ ទិស​ដៅ​នៃ​ការ​អប់​រំគឺ​មាន​គ្រឹះ​ធារ​រឹង​មាំនិង​មាន​លទ្ធ​ភាព​អាច​សម្រេច​បាន​ឆាប់​រហ័ស​។​

សាលា​បឋម​សិក្សា​ថាច់​ធា បាន​កសាង​យ៉ាង​រឹង​មាំ។​

តាម​ផែន​ការ​ដល់​ឆ្នាំ​ ២០២៥ ខេត្ត​វិញ​ឡុង​ ត្រូវ​សម្រេច​អត្រា​សិស្ស​មតេ្តយ្យ​ អា​យុ​ ៥ ឆ្នាំ​ចូល​រៀន​ ១០០% សិស្ស​បឋម​សិក្សា​ ចូល​រៀន​ជាង​ ៩៧% សិស្ស​អនុវិទ្យា​ល័យ​ចូល​រៀន​ជាង​ ៩៥% សិស្ស​វិទ្យា​ល័យ​ចូល​រៀន​ជាង​ ៦០% ។​ មនុស្ស​ចាប់​ពី​អា​យុ​ ១៥ ឆ្នាំ​ឡើង​ទៅ​ អាច​អាន​និង​សរ​សេរ​ស្ទាត់​ភាសា​សកល​លើ​ ៩០% ។​ តាម​ប្រ​សាសន៍​លោក​ស្រី​ ង្វៀង​ធីង៉ុក​ប៊ិត នា​យិកា​រង​មន្ទីរ​អប់​រំនិង​បណ្តុះ​បណ្តាល​ខេត្ត​វិញ​ឡុង​ ទិស​ដៅ​នេះ​មិន​ពិបាក​នោះ​ទេ​ ពី​ព្រោះ​រយៈ​ពេល​កន្លង​ ការ​អប់​រំតំ​បន់​ជន​ជាតិ​នៅ​ខេត្ត​វិញ​ឡុង​ត្រូវ​បាន​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ចង្អុល​ការ​ដល់​ភូម​ភាគ​នីមួយ​ៗ​ និង​មន្ទីរ​ ផ្នែក​ពាក់​ពន្ធ​ ធ្វើ​ការ​វិនិ​យោគ​ព្រម​ៗ​គ្នា​អំ​ពី​មូល​ដ្ឋាន​សម្ភារៈ និង​ពង្រឹង​កង​ជួរ​កម្មា​ភិបាល​គ្រប់​គ្រង​គ្រូ​បង្រៀន​។​ ចំ​ណុច​ពិសេស​បំ​ផុត​នោះ​គឺ ការ​អភិវឌ្ឍ​ផ្នែក​អប់​រំតំ​បន់​ជន​ជាតិ​ ត្រូវ​បាន​ខេត្ត​វិញ​ឡុង​អនុវត្ត​ព្រម​ៗ​គ្នា​ចាប់​ពី​កម្រិត​មត្តេយ្យ។​

ជ្រុង​មួយ​នៃ​សាលា​មតេ្តយ្យ​តឹង​មី (សាលា​នៅ​មជ្ឈ​មណ្ឌល​)។​

បច្ចុប្បន្ន​ ខេត្ត​វិញ​ឡុង​មាន​សាលា​រៀន​ចាប់​ពី​មត្តេយ្យ​រហូត​ដល់​វិទ្យា​ល័យ​ចំ​នួន​ ៤២៨ សាលា​ ក្នុង​នោះ​ សាលា​សម្រេច​បទ​ដ្ឋាន​ជាតិ​ជាង​ ៥៦% ។​ ពិសេស​សាលា​រៀន​ស្ទើរ​តែ​ទាំង​អស់​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ សុទ្ធ​សឹង​សម្រេច​បទ​ដ្ឋាន​ជាតិ​។​ តួយ៉ាង​ដូច​នៅ​ឃុំ​ឡងមី សាលា​មត្តេយ្យ​ហឿង​យឿង និង​សាលា​បឋម​សិក្សា​ ថាច់​ធា សាលា​ទាំង​ពី​រនេះ​ស្ថិត​ក្នុង​ចំ​ណោម​សាលា​ដែល​សម្រេច​បទ​ដ្ឋាន​ជាតិ​ដំ​បូង​របស់​ស្រុក​តាម​ប៊ិញ។​ សា​លា​រៀន​ទាំង​អស់​លើ​ភូមិ​សាស្ត្រ​ឃុំ​តឹង​មី ស្រុក​ត្រា​អូង​ សុទ្ធ​សឹង​ជា​សាលា​សម្រេច​បទ​ដ្ឋាន​ជាតិ​។​ល។​ អ្នក​គ្រូ​ ង្វៀង​ធីធូត្រាង នា​យិកា​សាលា​មត្តេយ្យតឹង​មី ឱ្យ​ដឹង​៖ “សា​លា​នៅ​មជ្ឈ​មណ្ឌល​និង​ទីតាំង​សាលា​ ២ កន្លែង​ទៀត​នៅ​តាម​ភូមិ​ មាន​សិស្ស​ជន​ជាតិ​ខ្មែរ​ជិត​ ១០០% ត្រូវ​បាន​កសាង​យ៉ាង​រឹង​មាំ មាន​ឧបករណ៍​សម្រាប់​ក្មេង​លេង​ រៀន​សូត្រ​គ្រប់​សព្វ​”

 មិន​ត្រឹម​តែវិនិ​យោគ​មូល​ដ្ឋាន​សម្ភារៈ និង​កង​ជួរ​កម្មា​ភិបាល​ប៉ុណ្ណោះ​ទេ​ សូម្បី​គ្រូ​បង្រៀន​ជន​ជាតិ​ខ្មែរ​ ក៏​បាន​យក​ចិត្ត​ទុក​ដាក់​បំ​ពាក់​បំ​ប៉ន បង្ក​លក្ខណៈ​ឱ្យ​រៀន​សូត្រ​ លើក​កម្ពស់​វិជ្ជា​ជីវៈ​ផង​ដែរ​។​ លោក​គ្រូ​ ង្វៀង​វ៉ាន់​លឹក នា​យក​សាលា​បឋម​សិក្សា​ថាច់​ធា ឃុំ​ឡងមី ឱ្យ​ដឹង​៖  “សាលា​តែង​បង្ក​លក្ខណៈ​ដើម្បី​គ្រូ​បង្រៀន​ជន​ជាតិ​ខ្មែរ​រៀន​សូត្រ​ លើក​កម្ពស់​វិជ្ជា​ជីវៈ​ក្នុង​ការ​និយាយ​និង​បង្រៀន​ភាសា​ខ្មែរ​។​ មក​ទល់​ពេល​នេះ​ គ្រូ​បង្រៀន​ស្ទើរ​តែទាំង​អស់​របស់​សាលា​តែង​សម្រេច​និង​សម្រេច​លើ​សបទ​ដ្ឋាន​ ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​រៀន​សូត្រ​របស់​សិស្ស​”៕​

                      ហា​ថាញ-លីសៀ

Chia sẻ bài viết