13/08/2019 - 08:47

ខណ្ឌ​និញ​កេវ គិត​គូរ​ដល់​ជន​រួម​ជាតិ​ភាគ​តិច​

ខណ្ឌ​និញ​កេវ មាន២​.៤​០​៦​គ្រួ​សារ​នៃ​ជន​ជាតិ​ភាគ​តិច​ចំ​នួន​១​៧ រស់​នៅ​ជា​មួយ​សហ​គម​ន៍​បណ្តា​ជន​ជាតិ​តាំង​ពី​យូរ​លង់​មក។​ ក្នុង​នោះ​ ជន​ជាតិ​ចិន​មាន១​.៨​៥​០​គ្រួ​សារ ជន​ជាតិ​ខ្មែរ​៥​២​០​ គ្រួ​សារ និង​ជន​ជាតិ​ភាគ​តិច​មួយ​ចំ​នួន​ទៀត​៣​៦​គ្រួ​សារ។​  រយៈ​ពេល​៥​ឆ្នាំ​កន្លង​ គណៈ​កម្មា​ធិ ការបក្ស​ រដ្ឋអំ​ណាច​ រណ​សិរ្ស​ អង្គ​ការ​មហា​ជន​គ្រប់​លំ​ដាប់​ថ្នាក់​ នៅ​ខណ្ឌ​និញ​កេវ បាន​បង្ក​លក្ខណសម្បត្តិ​ងាយ​ស្រួល​សម្រាប់​ជន​រួម​ជាតិ​ភាគ​តិច​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ រៀន​សូត្រ​ ស​កម្ម​ភាព​ វប្ប​​ធ​ម៌​ សិល្បៈ​ កីឡា​ រក្សា​អត្ត​សញ្ញា​ណ​វប្បធ​ម៌​ជន​ជាតិ​។​

ខណ្ឌ​និញ​កេវ មាន​បុគ្គ​លជា​ច្រើន​សម្រេច​បាន​ស្នាដៃ​ឆ្នើម​ក្នុង​អនុ​វត្ត​ការងារ​ជន​ជាតិ​     និង​      គោ​លន​យោ​បាយ​ជនជាតិ​ ហើយ​បាន​គណៈ​កម្មា​ធិ​ការ​ជន​ជាតិ​ជូន​ប័ណ្ណ​សរ​សើរ​។​

រូបថត​៖ ង៉ុកក្វៀង

តាម​ប្រ​សាសន៍​របស់​លោក​ត្រឹង​វ៉ាន់​កៀន អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ ប្រ​ធាន​គណៈ​ចង្អុល​ការ​សាស​នា-ជន​ជាតិ​សង្កាត់​អាង​កឺ ឲ្យ​ដឹង​៖ សង្កាត់​អាង​ កឺមាន​ជន​ជាតិ​ភាគ​តិច​២​៤​០​គ្រួ​សារ ដោយ​មាន​ចំ​នួន​មនុស្ស​១​.២​៣​៨​នាក់។​ រយៈ​ពេល​កន្លង​ គណៈ​ចង្អុល​ការ​បាន​យក​ចិត្ត​ទុក​ដាក់​ ផ្សព្វ​ផ្សា​យ​ ចល​នា​ប្រ​ជា​ជន​និ​យាយ​រួម​ ជន​រួម​ជាតិ​ភាគ​តិច​លើ​ភូមិ​សាស្រ្ត​និយាយ​ដោយ​ឡែក​ អនុ​វត្ត​ល្អនូវ​គោ​ល​ការណ៍​របស់​បក្ស​ គោ​ល​ន​យោ​បាយ​និង​ច្បាប់​របស់​រដ្ឋ។​ ក្នុង​ឱ​កាសបុណ្យ​ចូល​ឆ្នាំ​ថ្មី​ ឬ​ក៏​ពិធី​បុណ្យ​ទាន​សំ​ខាន់ៗ​របស់​ជន​រួម​ជាតិ​ភាគ​តិច​ កម្មា​ភិ​បាល​សង្កាត់​តែ​ងទៅ​សួរ​សុខ​ទុក្ខ​ប្រសិ​ទ្ធពរ​និង​ជូន​អំ​ណោយ​ដល់​អ្នក​មុខ​អ្នក​ការ​សាសនា​ ព្រម​ជា មួយ​នោះ​ សហ​កា​រជា​មួយ​នឹង​មូល​ដ្ឋាន​សាស​នាទាំង​អស់​​ជំ​រុញ​ស​កម្ម​ភាព​សប្បុ​រស​ធម៌​​សង្គម​រួម​ចំ​ណែក​អនុ​វត្ត​ល្អ​ការ​ងារ​សុ​ខុ​មាល​ភាព​សង្គម​នៅ​ភូមិ​ភាគ​។​

រណ​សិរ្ស​គ្រប់​លំ​ដាប់​ថ្នាក់​នៅ​ខណ្ឌ​និញ​កេវ ម្ចាស់​ការ​សហ​កា​រជា​មួយ​នឹង​អង្គ​ការ​សមា​ជិក​ គិត​គូរ​ពីជីវ​ភាព​ជនរួម​ជាតិ​ភាគ​តិច​។​ អ្នក​ស្រី​ ង៉ោធី​គឹម​ហ្វាញ់ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ខណ្ឌ​និញកេវ ឲ្យ​ដឹង​៖ “រយៈ​ពេល​៥​ឆ្នាំ​កន្លង​ ផ្ដើម​ពី​ទឹក​ប្រាក់​ ដែល​ចល​នា​ក្នុង​សង្គម​ និង​មូល​និធិ​”ដើម្បី​អ្នក​ក្រ” របស់​ខណ្ឌ​ សង្កាត់​បាន​សាងសង់​និង​ជួសជុលផ្ទះ​មហា​សាមគ្គី​ជូន​ដល់​ជន​រួម​ជាតិ​ភាគ​តិច​បាន​២​៣​ខ្នង​ និង​ជូន​អំ​ណោយ​១​.៧៩​០​ចំណែក។​ ចំ​ពោះ​កូន​ចៅ​ជន​រួម​ជាតិ​ភាគ​តិច​ដែល​មាន​ស្ថាន​ភាព​ក្រ​លំ​បាក​ ក៏​បាន​បង្កលក្ខណសម្បត្តិ​ដើម្បី​បាន​ទៅ​រៀន​សូត្រ​ មានដូច៖ ពិនិត្យ​ លើ​កលែង​ឬ​កាត់​បន្ថយ​ប្រាក់​សាលា​ ជូន​អា​ហា​រូប​ករណ៍​ សៀវ​ភៅ​ សម្លៀក​កបំ​ពាក់​។​ល។​។​ ក្នុង​ឱកាស​ថ្ងៃ​បុណ្យ​ទាន បុណ្យ​ចូល​ឆ្នាំ​ប្រពៃ​ណី​របស់​ជន​រួម​ជាតិ​ភាគតិច​ ថ្នាក់​ដឹក​នាំ​គ្រប់​លំ​ដាប់​ថ្នាក់​ បាន​ចាត់​ក្រុម​ទៅ​សួរ​សុខទុក្ខ​និង​ ជូន​អំ​ណោយ​ដល់​ជន​រួម​ជាតិ​ភាគ​តិច​”។​

ក្រៅ​ពី​នោះ​ ការ​អភិ​រក្ស​និង​ពង្រីក​អត្ត​សញ្ញា​ណ​វប្បធ​ម៌​ ទំនៀម​ទម្លាប់​របស់​ជន​ជាតិ​ភាគ​តិច​ ក៏​ត្រូវ​បាន​យក​ចិត្ត​ទុកដាក់​។​ ការ​ងារ​ថែ​ទាំ​សុខ​ភាព ការ​អប់​រំ​និង​បណ្តុះ​បណ្តា​លចំ​ពោះ​ជន​រួម​​ជាតិ​ភាគ​តិច​ ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​ ស្ថាន​ភាព​សន្តិ​សុខ​នយោ​បាយ​ សណ្តាប់​ធ្នាប់​សុវត្ថិ​ ភាពសង្គម​ក្នុង​ជនរួម​ជាតិ​ភាគតិច​មានស្ថិរភាព​។​  សព្វ​ថ្ងៃ​ ខណ្ឌ​និញកេវ មាន​បក្ខ​ជន​ជា​ជន​ជាតិ​ភាគ​តិច​១​២​០​នាក់ មាន​សមមិត្ត​មួយ​ចំ​នួន​បាន​ចូល​រួម​ក្នុង​គណៈ​កម្មា​ធិការ​បក្ស​ និង​តំ​ណាង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​គ្រប់​លំ​ដាប់​ថ្នាក់​។​ល។​ អ្នកមាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច​ បាន​ពង្រីក​ល្អតួ​នាទី​​សហ​កា​រផ្សព្វ​ផ្សា​យ​ ចលនា​   មាមីង​អនុ​វត្ត​ល្អ​នូវ​គោ​ល​ការណ៍​របស់​បក្ស​      គោ​ល​នយោ​បាយ​ និង​ច្បាប់​របស់​រដ្ឋ។​

ព្រះ​តេជ​ព្រះ​គុណ​លីហ៊ុង ព្រះ​ចៅ​អធិ​ការ​វត្ត​ពិ​ទូ​ឃោសរង្សី មាន​ថេរ​ដី​កា​៖ “រយៈ​ពេល​កន្លង​ បក្ស​និង​រដ្ឋ​បាន​ចេញ​នូវ​គោ​លន​យោ​បាយ​ជា​ច្រើន​ មានដូច៖ ឧ​បត្ថម្ភ​ផ្ទះ​ ដីសង់ផ្ទះ​ ដីផលិត​កម្ម​ បណ្តុះ​បណ្តា​លវិជ្ជា​ជីវៈ​ ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ ថែ​រក្សា​និង​ពង្រីក​អត្ត​សញ្ញា​ណ​វប្បធ​ម៌​ជនជាតិ​។​ល។​ យើង​រួម​កម្លាំង​ដើម្បី​បំ​ពាក់​បំប៉ន​និង​បណ្តុះ​បណ្តា​លប្រ​ភព​ធន​ធាន​ជន​ជាតិ​ភាគ​តិច​និយាយ​រួម​ និង​ជនជាតិ​ខ្មែរ​និយាយ​ដោយ​ឡែក​។​ល។​ ”៕

                                   ថាញ់ធី - ថាច់​ធី

 

Chia sẻ bài viết