22/07/2019 - 09:21

ប្រ​សិទ្ធ​ភាព​ពី​ “ឧគ្ឃោស​នា​សព្ទ​សន្តិ​សុខ​” នៅ​ថាញ​សើុង

ដើម្បី​ម្ចាស់​កា​រ​បង្ការ​បង្ក្រាប​បទ​ល្មើស​​ ការ​ងារ​ផ្សព្វ​ផ្សាយ​​និង ចល​នាប្រ​ជា​ជន​លើក​កម្ពស់​ស្មារ​តី​ប្រុង​ប្រ​យ័ត្ន​ ត្រូវ​បាន​ចាត់​ទុក​ជា​ដំ​ណោះស្រា​យ​មួយ​​ប្រ​កប​ដោយ​​ប្រ​សិទ្ធ​ភាព​។ ផ្តើម​ពី​មូល​ហេតុ​​នោះ បាន​ជាទម្រង់​ “ឧគ្ឃោស​នា​​សព្ទ​សន្តិ​សុខ​” នៅ​ឃុំ​ថាញ​សើុង​ ស្រុក​ថ្កូវ​ ខេត្ត​ត្រាវិញ​ បាន​រួម​ចំ​​ណែក​ក្នុង​ការ​ធា​នា​ ស្ថាន​ភាព​សន្តិ​សុខ​សណ្តាប់​ធ្នាប់​លើភូ​មិ​សាស្រ្ត។​

  នគរ​បាល​ឃុំ​ថាញ​សើុង កំ​ពុង​​ផ្សព្វ​ផ្សាយ​ច្បាប់​ជូន​ប្រ​ជា​ជន​។   

វរ​សេនីយ៍​ទោ កៀង​ថាញ់​ ប្រ​ធាន​នគ​រ​បាល​ឃុំ​ថាញ​សើុង ឲ្យ​ដឹង​៖ “ភូមិ​សាស្រ្ត​ឃុំ​ថាញ់​សើុង​ ធំ​ទូ​លាយ​ មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ជាង​៧០​% ស្ថាន​ភាព​សន្តិ​សុខ​សណ្តាប់​​ធ្នាប់​​នៅ​មាន​ភាព​ស្មុគ​ស្មាញ​។ ប្រ​ជា​ជន​លើ​ភូមិ​សាស្រ្ត​ឃុំ ភាគ​ច្រើន​ប្រឹង​ប្រែង​ប្រ​កប​ការ​ងារ​រក​ស៊ី​ ម្ល៉ោះ​ហើយ​កិច្ច​ការ​ប្រ​ជុំ​ប្រ​ជា​ជន​ ដើម្បី​ផ្សព្វ​ផ្សាយ​មាន​ការ​លំ​បាក​ណាស់​ បំ​ផុត​​គឺ​ភូមិ​នា​នា​នៅ​ឆ្ងាយ​ពី​មជ្ឈ​មណ្ឌល​ឃុំ។​ ដើម្បី​ជំ​រុញ​ការ​ងារ​​ផ្សព្វ​ផ្សាយ​ អប់​រំ​ច្បាប់​ ផ្ដល់​ព័ត៌​មាន​ពី​ល្បិច​កិច្ច​កល​ស​កម្ម​ភាព​នៃ​ជន​ប្រ​ព្រឹត្ត​បទល្មើស​ រួម​ចំ​ណែក​លើក​កម្ពស់​ស្មារ​តី​ប្រុង​ប្រ​យ័ត្ន​ ខ្នះ​ខ្នែង​ចូល​រួម​បង្ការ​បង្ក្រាប​​ទប់​ស្កាត់​ ប​រិ​ហារ​ឧក្រិត​ដ្ឋជន​ រក្សា​សន្តិសុ​ខ​សណ្តាប់​ធ្នាប់​ក្នុង​ភូមិ​ស្រុក​ដល់​ប្រ​ជា​ជន​។ កាល​ពី​ឆ្នាំ​២០១៤ នគ​រ​បាល​ឃុំ​ថាញ​សើុងបាន​ផ្សព្វ​ផ្សាយ​ទម្រង់​ “ឧគ្ឃោស​នា​សព្ទ​សន្តិ​សុខ​”។ កន្លង​រយៈ​ពេល​អនុ​វត្ត​ឃើញ​ថា​ទម្រង់​នោះ​ទ​ទួល​បាន​លទ្ធ​ផល​គួរ​ឲ្យ​កត់​សម្គាល់​។ ពិ​សេស​គឺ​ គោល​ន​យោ​បាយ​របស់​បក្ស​ ច្បាប់​របស់​រដ្ឋ​ ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ ដើម្បី​ប្រ​ជា​ជន​យល់​ដឹង​បាន​ទូលំ​ទូ​លាយ​”។

 ស្តី​ពី​រូប​ភាព​ស​ម្មភាព​ នគរ​បាល​ គឹម​ង៉ុក​រិន្ទ​ ឲ្យ​ដឹង​៖ “ដើម្បី​កសាង​និង​រក្សា​ខ្ជាប់​កម្ម​វិ​ធី​​រៀង​រាល់​សប្តាហ៍​  យើង​ខ្ញុំ​ធ្វើ​ដំ​ណើរ​ទៅ​កាន់​ក្រុមជំ​នាញ​ការ​នគរ​បាល​ស្រុក​ថ្កូវ​ ដើម្បី​ក្តាប់​ព័ត៌​​មាន​ដែល​ត្រូវ​ផ្សព្វ​ផ្សាយ​ ពិ​សេស​គឺ​ខ្លឹម​សារ​ដែល​ពាក់​ព័ន្ធ​ដល់​​សុ​វត្ថិ​ភាព​ចរា​ចរ​ ស្ថាន​ភាព​ឧក្រិដ្ឋ​កម្ម​ បាប​គ្រោះ​សង្គ​ម​ គ្រឿង​ញៀន​។ល។  រួចចា​ក់​ផ្សាយ​តាម​ឧគ្ឃោស​នា​សព្ទ​”។ មិ​ន​ត្រឹម​តែ​​ផ្សព្វ​ផ្សាយ​តាម​ស្ថា​នីយ​ផ្សាយ​សំ​ឡេង​ និង​តាម​រយៈ​ “ឧគ្ឃោស​នា​សព្ទ​សន្តិ​សុខ​” របស់​នគ​រ​បាល​ឃុំ​ថាញ​សុើង​ប៉ុណ្ណោះទេ​ យើង​ខ្ញុំ​ថែម​ទាំង​អនុ​វត្ត​ការ​ផ្សព្វ​ផ្សាយ​ច​ល័ត​ទៀត​ផង។​ ផ្តើម​ពី​ទោច​ក្រ​យាន​យន្ត​របស់​ខ្លួន​ នគរ​បាល​គឹម​ង៉ុក​រិន្ទ​ បាន​ច្នៃ​ឆ្អឹង​ ដែក​ដាក់​ឧគ្ឃោស​នា​សព្ទ​ អ្នក​អង្គុយ​ខាង​ក្រោយ​កាន់​អា​គុយ​និង​ម៉ា​ស៊ី​ន​ថត​សម្លែ​ង​យ៉ាង​ងាយ​ស្រួល​។  ម្យ៉ាង​ទៀត​ ខ្លឹម​សារ​​ផ្សព្វ​ផ្សាយ​បាន​បញ្ចូល​សំ​ឡេង​ស្រាប់​​បើក​បរ​បណ្តើរ​ចាក់​ផ្សាយ​ឲ្យ​អ្នក​ស្តាប់​បណ្តើរ​។  អា​ស្រ័យ​ហេតុ​នោះ ​អាច​នឹង​ច​ល័ត​បាន​ច្រើន​កន្លែង​​ចំ​ពោះ​កន្លែង​ណា​ដែល​មាន​ប្រជា​ជន​កុះក​រ​ដូច​៖ ទី​ផ្សារ​​ក្រុម​ហ៊ុន​ តំ​បន់​ស្មុគ​ស្មាញ​ខាង​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ជា​ដើម​។ ផ្តើម​ពី​នោះ ​ទម្រង់​បាន​ជួយ​ឲ្យ​ប្រ​ជា​ជន​ក្តាប់​បាន​ ព័ត៌​មាន​សំ​ខាន់​ៗគ្រ​ប់​ពេល​វេ​លា។​  សូម្បី​តែ​ពេល​ពួក​គាត់​កំ​​ពុង​ពល​កម្ម​ផលិ​ត​ក៏​ដោយ​។ ពូ​គឹម​ថាយ​ ភូមិ​ផ្នោ​ដើម​ច្រេស​ ឲ្យ​ដឹង​៖ “ការ​ផ្សព្វ​ផ្សាយ​តាម​រយៈ​ឧគ្ឃោស​នា​សព្ទ​ចល័ត​ ប្រ​ជា​ជ​ន​យើង​ខ្ញុំ​ទ​ទួល​បាន​ព័ត៌​មាន​យ៉ាង​ងាយ​ស្រួល​ ផ្តើម​ពី​នោះ​យល់​ច្បាស់​និង​មាន​ស្មារ​តី​ភ្ញាក់​រ​លឹក​ក្នុង​ការ​ចូល​រួម​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​លើ​ភូមិ​សាស្រ្ត”​៕

                                                  សឺ​ន​ម៉ា​ល័យ​ -លី​សៀ

Chia sẻ bài viết