01/07/2019 - 16:26

បេក្ខ​ជន​ទូ​ទាំង​ប្រ​ទេស​ជាង​៨៨៧.​០០០​នាក់​ ឈាន​ចូល​ស​ម័យ​ប្រ​ឡង​មធ្យម​សិក្សា​​ចំ​ណេះ​ទូ​ទៅ​ជាតិ​ ឆ្នាំ​២០១​៩

សប្តាហ៍​កន្លង​ ចាប់​ពី​ថ្ងៃ​២៥​ ខែ​មិ​ថុ​នា​​រ​ហូត​ដល់​ថ្ងៃ​២៧ ​ខែ​មិ​ថុ​នា​ ឆ្នាំ២​០១៩​ បេក្ខ​ជន​ទូ​ទាំង​ប្រ​ទេស​ជាង​៨៨៧.​០០០​នាក់​  ឈាន​ចូល​ស​ម័យ​ប្រ​ឡង​មធ្យម​សិក្សា​ចំ​ណេះ​​ទូ​ទៅ​ជាតិ​ ឆ្នាំ​២០១៩​។

បេក្ខជនប្រឡងវិញ្ញាសានិរុត្តិសាស្រ្ត នៅមណ្ឌលប្រឡងមធ្យមសិក្សាចំណេះទូទៅហ្វាងយ៉េវក្រុងសុកត្រាំង ខេត្តសុកត្រាំង។ 

តាម​ស្ថិតិ​របស់​ក្រ​សួង​អប់​រំ​និង​បណ្តុះ​បណ្តាល​ ស​ម័យ​ប្រ​ឡង​ឆ្នាំ​នេះ ​មាន​បេក្ខ​ជន​ចុះ​ឈ្មោះ​ប្រ​ឡង​ចំ​នួន​៨៨៧.​១០៤​នាក់​។ ក្នុង​នោះ ​មាន​បេក្ខ​ជន​ជិត​៦២៣.​០០០​នាក់​ចុះ​ឈ្មោះ​ប្រ​ឡង​   ដើម្បី​ពិ​និត្យ​បញ្ចប់​កម្រិត​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ផង​    និង​យក​លទ្ធ​ផល​ជម្រើស​ចូល​រៀន​​    ម​ហា​វិ​ទ្យា​ល័យ​ អ​នុ​ម​ហា​វិ​ទ្យា​ល័យ​ផង​ ស​រុប​អត្រា​៧០,​២២​%។ ចំ​នួន​បេក្ខ​ជន​ចុះ​ឈ្មោះ​ប្រ​ឡង​ដើម្បី​បញ្ចប់​កម្រិត​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ជិត​២៣៤​.០០០​នាក់ ស​រុប​អត្រា​២៦,៣៨​%។ បេក្ខ​ជន​ចុះ​ឈ្មោះ​ដើម្បី​ពិ​និត្យ​ជម្រើស​ចូល​ម​ហា​​វិ​ទ្យា​ល័យ​ អ​នុ​ម​ហា​វិ​ទ្យា​ល័យ​ជាង​៣០​.០០០​ នាក់​ ស​រុប​អត្រា​៣,៤​%។​

ស​ម័យ​ប្រ​ឡង​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ជាតិ​ឆ្នាំ​២០១៩ ជា​សា​រ​វ័ន្ត​នៅតែ​រក្សា​លំ​នឹង​ រ​បៀប​ប្រ​ឡង​ដូច​ឆ្នាំ​២០១៨​ដែរ​ គឺ​ត្រូវ​ប្រ​ឡង​​៥​វិញ្ញា​សា​៖ ក្នុង​នោះ​ ចាំ​បាច់​ត្រូវ​ប្រ​ឡង​៣​វិ​ញ្ញា​សា​ដាច់​ដោយ​ឡែក​ជា​កំ​ហិត​  គឺ៖​ គណិត​វិ​ទ្យា ​និ​រុត្តិ​សាស្រ្ត​ ភា​សា​ប​រ​ទេស​ និង​វិញ្ញា​សា​ជ្រើស​​រើស​ចំ​នួន​២​ គឺ​៖​ វិ​ទ្យា​សាស្រ្ត​ធម្ម​ជាតិ​ (រួម​មាន​​វិញ្ញា​សា​៖ រូប​វិ​ទ្យា​ គី​មី​វិ​ទ្យា​ ជីវ​វិ​ទ្យា​)   និង​វិ​ទ្យា​​សាស្រ្ត​  ស​ង្គម​ (រួម​មាន​វិញ្ញា​សា​៖ ប្រ​វត្តិ​សាស្រ្ត​ ភូមិ​សាស្រ្ត​ និង​សីល​ធម៌​ពល​រដ្ឋ​)។ ក្នុង​នោះ​ វិញ្ញា​សា​និ​រុត្តិ​សាស្រ្ត​ ប្រ​ឡង​តាម​បែប​វិញ្ញា​សា​ សរ​សេរ​ ចំ​ណែក​វិញ្ញា​សា​ក្រៅ​ពី​នោះ​ គឺ​ប្រ​ឡង​​តេស្ត​ទាំង​អស់​។

ចំ​ណុច​កំ​ណត់​ចំ​ណាំ​ ដែល​ទាក់​ទង​ដោយ​ផ្ទាល់​ដល់​បេក្ខ​​ជន​ គឺ​ការ​ផ្លាស់​ប្តូរ​របៀប​គិត​ពិន្ទុ​ពិ​និត្យ​ទ​ទួលស្គាល់​បញ្ចប់​​កម្រិត​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​។ តាម​រយៈ​នោះ​ ឆ្នាំ​២០១៩ ពិន្ទុ​ប្រ​ឡង​នឹង​ស​រុប​អត្រា​៧០​%នៃ​ពិន្ទុ​ពិ​និត្យ​ទ​ទួល​បញ្ចប់​​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ រី​ឯ​ពិន្ទុ​សិក្ខា​គា​រិកស​រុប​អត្រា​៣០​% មិន​ដូច​ស​មា​មាត្រ​៥០-​៥០​ដូច​ឆ្នាំ​មុន​ៗ​ឡើយ​។

ទន្ទឹម​នឹង​នោះ​ ក្រ​សួ​ង​អប់​រំ​និង​បណ្តុះ​បណ្តាល​​មាន​ការ​​កែ​ប្រែ​ច្រើន​អំ​ពី​បច្ចេក​ទេស​ សំ​ដៅ​ឈាន​ដល់​ស​ម័យ​ប្រ​ឡង​ប្រ​កប​ដោយ​សុ​វត្ថិ​ភាព​ ម៉ឺង​ម៉ាត់​ លទ្ធ​ផល​គួរ​ជា​ទី​ទុក​​ចិត្ត​ ជម្នះ​នូវ​ភាព​ខ្វះ​ចន្លោះ​នាំ​ឲ្យ​​មាន​ការ​បន្លំ​ក្នុង​ការ​ប្រ​ឡង​ បណ្ដាល​ឲ្យ​កក្រើក​ក្នុង​ស​ម័​យ​ប្រ​ឡង​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ជាតិ​ ឆ្នាំ​២០១៨​។ ជាក់​ស្តែង​ ក្រ​សួង​សំ​ណូម​ពរ​ឲ្យ​​បំ​ពាក់​កាំ​មេ​រ៉ា​ឃ្លាំ​មើល​២៤/​២៤​ម៉ោង​ នៅ​កន្លែង​រក្សា​ទុក​​វិញ្ញា​សា​ប្រ​ឡង​ សន្លឹក​កិច្ច​ការ​ប្រ​ឡង​ និង​បន្ទប់​កែ​វិញ្ញា​សា​។ ម​ហា​វិ​ទ្យា​ល័យ​ អ​នុ​ម​ហា​វិ​ទ្យា​ល័យ​នៅ​ភូមិ​ភាគ​ មិន​អ​នុ​ញាតិ​ឲ្យ​ចូល​រួម​ស​ហ​ការ​ចាត់​តាំង​ការ​ប្រ​ឡង​នៅ​នឹង​ភូមិ​ភាគ​​ខ្លួន​ឡើយ​ ការ​កែ​វិញ្ញា​សា​ប្រ​ឡង​តេស្ត​ អា​ស្រ័យ​ក្រ​សួង​​ដឹក​នាំ​   ហើយ​  ម​ហា​វិ​ទ្យា​ល័យ​ អ​នុ​ម​ហា​វិ​ទ្យា​ល័យ​អ​នុ​វត្ត​ដោយ​ផ្ទាល់​។ ចំ​ពោះ​បេក្ខ​ជន​ស្វ័យ​រិន្ទ​មិន​ត្រូវ​អង្គុយ​ដោយ​ឡែក​ គឺ​ត្រូវ​អង្គុយ​ជា​មួយ​នឹង​បេក្ខ​ជន​ថ្នាក់​១២​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ បង់​លេខ​កូដ​អេឡិច​ត្រូ​និក​លើ​សន្លឹក​កិច្ច​ការ​​ប្រ​ឡង​ បំ​លែង​កូដ​ទាំង​ស្រុង​ដំ​ណើរ​ការ​កែ​វិញ្ញា​សា​៕

​                      យោង៖​ ផាម​ម៉ាយ​(Vietnam+)​-​វិ​មាន

Chia sẻ bài viết