01/04/2019 - 15:45

ជម្រើស​សិស្ស​ឆ្នាំ​២០១៩ៈ សាកល​វិទ្យា​ល័យ​កឹង​ធើ ប្រ​កាស​ជម្រើស​សិស្ស​៩.៥០០​ភាគ​កម្រិត

តាម​គម្រោង​ជម្រើស​សិស្ស​ឆ្នាំ​២០១៩  សា​កល​វិទ្យា​ល័យ​កឹង​ធើ បាន​គ្រោង​ជម្រើស សិស្ស​៩.៥០០​ភាគ​កម្រិត​សម្រាប់​ផ្នែក​មុខ​វិជ្ជា​ទាំង​អស់​ដែល​សា​លា​កំពុង​បណ្តុះ​បណ្តាល​។ល។

សិស្ស​ស្វែង​យល់​ពី​ព័ត៌​មាន​ជម្រើស​សិស្ស​នៃ​សាកល​វិទ្យា​ល័យ​កឹង​ធើឆ្នាំ​២០១៩ 

នៅ​ទិវា​ជួប​ជុំជម្រើស​សិស្ស។ រូបថតៈប៊ិត​ង៉ុក។

សា​កល​វិទ្យា​ល័យ​កឹង​ធើ ទើប​ប្រ​កាស​ដំ​ណឹង​ជ្រើស​សិស្ស​តាម​ការគ្រោង​ទុក​ឆ្នាំ​២០១៩។ តាម​រយៈ​នោះ សា​កល​វិទ្យា​ល័យ​កឹង​ធើ នឹង​ពិនិត្យ​ជម្រើស​សិស្ស​៩.៥០០​ភាគ​កម្រិត​ រួម​មាន​៖ មុខ​វិជ្ជា​ចំ​ណុះ​កម្ម​វិធី​បណ្តុះ​បណ្តាល​ទូ​ទៅចំ​នួន​៨៦ មុខ​វិជ្ជា​ចំ​ណុះ​កម្ម​វិធី​ជឿន​លឿន​ចំ​នួន​២ និង​មុខ​វិជ្ជា ចំ​ណុះ​កម្ម​វិធី​គុណ​ភាព​ខ្ពស់​ចំ​នួន​៨។ ក្នុង​នោះ មាន​ប្រ​មាណ​៨០០​ភាគ​កម្រិត​បណ្តុះ​បណ្តាល​នៅ​មណ្ឌល​ហ្វា​អាន (ស្រុក​ភុង​ហ៊ីប ខេត្ត​ហូវ​យ៉ាង)។ តាម​គម្រោង ឆ្នាំ​នេះ​ផ្នែក​មុខ​វិជ្ជា មាន​ភាគ​កម្រិតជម្រើស​សិស្ស​តិច​បំផុត​របស់​សា​លា គឺ​ផ្នែក​មុខ​វិជ្ជា​បណ្តុះ​បណ្តាល​គ្រូបង្រៀន ជម្រើស​តែ​៥៤០​ភាគ​កម្រិត​។ ផ្នែក​មុខ​វិជ្ជាមាន​ភាគ​កម្រិតជម្រើស​សិស្ស​ច្រើន​បំ​ផុតរបស់​សា​លា គឺ​ផ្នែក​មុខ​វិជ្ជា​បច្ចេក​ទេស បច្ចេក​វិទ្យា កសិ​កម្ម​ជល​ផល បរិស្ថាន​ប្រមាណ ៥.១០០​ភាគ​កម្រិត​។

ឆ្នាំ​២០១៩ គឺ​ជា​ឆ្នាំ​ដែល​សាកល​វិទ្យា​ល័យ​កឹង​ធើ បាន​គ្រោង​ភាគកម្រិត​ជម្រើស​សិស្សខ្ពស់​ជាង​ឆ្នាំ​មុនៗ​។ មុន​នោះ នៅ​ឆ្នាំ​២០១៨ សា​លា​ជម្រើស​សិស្ស​៩.២០០​ភាគ​កម្រិត ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៦ គឺ៨.០០០​និង​៨.២០០ ភាគ​កម្រិត​។

មាន​ប្រ​សាសន៍​ក្នុង​ឱកាស​ពិគ្រោះ​យោ​បល់ជម្រើស​សិស្ស-​ណែ​នាំអាជីព​ឆ្នាំ​២០១៩ ជូន​សិស្ស​សា​លា​វិទ្យា​ល័យ​នៅ​តំ​បន់​វាល​រាប​ទន្លេគឺវឡុង លោក​ស្រី​ត្រឹង​ធី​ថាញ់​ហៀង​ វិទ្យា​ធិ​កា​រិនី​រង​នៃ​សាកល​វិទ្យា​ល័យកឹង​ធើ ឲ្យ​ដឹង៖ សា​កល​វិទ្យា​ល័យកឹង​ធើគឺ​ជាគ្រឹស្ថាន​បណ្តុះ​បណ្តាលកម្រិត​មហា​វិទ្យា​ល័យ និង​ក្រោយមហា​វិទ្យា​ល័យ​មួយ​ដ៏​សំ​ខាន់របស់​រដ្ឋ នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង ជា​មជ្ឈ​មណ្ឌល​វប្ប​ធម៌ -វិទ្យា​សាស្រ្ត​បច្ចេក​ទេស​របស់​តំ​បន់​។ បច្ចុប្បន្ន​សាកល​វិទ្យា​ល័យ​កឹង​ធើកំពុង​បើក​បណ្តុះ​បណ្តាល​មុខ​វិជ្ជា​ជា​ច្រើន ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ជ្រើស​រើស​មុខ​វិជ្ជា​សិក្សា និង​កំណត់​ទិស​អាជីព ការ​ងារ​ធ្វើ បន្ទាប់​ពីរៀន​ចប់​ជូន​ប្អូនៗ​និស្សិត​៕

  តាមៈ​សាកល​វិទ្យា​ល័យ​កឹ​ង​ធើ-​ប្រែ៖​ មុនី

 

Chia sẻ bài viết