18/03/2019 - 07:12

ក​សិ​ករស​ង្កាត់​ទី​៩ ជ្រើស​រើស​ប្រ​ភេទ​ដំ​ណាំ​សម​ស្រប​នឹង​ទី​ក្រុង

ប៉ុន្មាន​ឆ្នាំ​កន្លង​ សង្កាត់​ទី​៩ ក្រុង​ត្រា​វិញ​ ខេត្ត​ត្រា​វិញ​ បាន​ជំ​រុញ​មាំ​ការ​ផ្សព្វ​ផ្សាយ​ ចលនា​ក​សិ​ករ​បង្វែរ​រចនា​សម្ព័ន្ធ​ដំ​ណាំ​ដាំ​ដុះ​ស្រប​តាម​ទិសដៅ​សុ​វត្ថិ​ភាព​ ប្រ​សិទ្ធ​ភាព​និង​ចីរ​ភាព​​ រួម​ចំ​ណែក​​ការ​ពារ​បរិ​ស្ថាន​ទី​ក្រុង​។​

ក​សិ​ករ​ថាច់​សាង​កំ​ពុង​ឧទ្ទេស​នាមផលិត​ផល​ផ្សិត​អំ​បោះ។​

ដើម្បី​អនុ​វត្ត​បាន​ល្អ​ បញ្ហា​ដាក់​ចេញ​ខាង​លើ ​សង្កាត់​ទី​៩ បាន​សហ​ការ​ជា​មួយ​ផ្នែក​​ពាក់​ព័ន្ធ​ រៀប​ចំ​បើក​វគ្គ​ហ្វឹក​ហាត់​ផ្ទេរ​ជូន​វិ​ទ្យា​សា​ស្រ្ត​បច្ចេក​ទេស​បង្ក​បង្កើន​ផល​ និង​ក​សិ​កម្ម​ទី​ក្រុង​។ ដើម្បី​បង្ក​លក្ខណ​សម្បត្តិ​ជូន​កសិ​ករ​ ពិ​សេស​គឺ​ក​សិ​ករ​ខ្មែរ​ចូល​រួម​សិក្ខា​សា​លា​ ក្រោម​ប​ធាន​បទ​ “សិក្សា​ស្រាវ​ជ្រាវ​ជាក់​ស្តែង​ និង​លើក​សំ​ណើ​ពី​លទ្ធ​ភាព​នៃ​ការ​អភិ​វឌ្ឍទម្រង់​ក​សិ​កម្ម​មួយ​ចំ​នួន​នៅ​ទីក្រុ​ង​” អា​ស្រ័យ​ដោយ​កា​រិ​យា​ល័យ​ សេដ្ឋ​កិច្ច​ក្រុង​រៀប​ចំ​។ល។ ដើម្បី​ជួយ​ឲ្យ​ក​សិ​ករ​មាន​ឱ​កាស​ដោះ​ដូររៀន​សូត្រ​ពី​ការ​អភិ​វឌ្ឍ​បង្ក​​បង្កើន​ផល​កសិ​កម្ម​ទី​ក្រុង​ តាំង​ពីរ​បៀប​ថែ​ទាំ​ ប្រើ​ប្រាស់​ជី​ បង្ការ​សត្វ​ល្អិត​លើ​ដំ​ណាំ ​ដើម្បី​សម្រេច​ទិន្ន​ផល​និងប្រ​សិទ្ធ​ភាព​ខ្ពស់​។ ទន្ទឹម​នឹង​នោះ សង្កាត់​ទី​៩ ថែម​ទាំង​ផ្សព្វ​ផ្សាយ​ទម្រង់ដាំ​បន្លែ​សុ​វត្ថិ​ភាព​ក្នុង​រោង​សំ​ណាញ់​ ស្រប​តាម​ទិស​ដៅ​សុ​វត្ថិ​ភាព​អ​នាម័យ​ម្ហូប​អា​ហារ​ មកទល់​ពេល​នេះ ​លើ​ភូមិ​សាស្រ្ត​សង្កាត់​ទី​៩ ​មានក​សិក​រ​ប្រ​មាណ​ ២៦​គ្រួ​សារ​ចូល​រួម​ (គ្រួ​សារ​ខ្មែរ​១០០​%)  លើ​ផ្ទៃ​ដី​៧​ហិកតា។​ ម្យ៉ាង​ទៀត​ គ្រួ​សារ​ភាគ​ច្រើន​ដាំ​ត្រ​សក់​ ស្ពៃ​ផ្កា​ សា​ឡាត់​ និង​គូ​ឆាយ​។​ល។​ ពិ​សេស​ សព្វ​​ថ្ងៃ​នេះ​គ្រួ​សារ​ខ្លះ​បាន​ជ្រើស​បណ្ដុះ​ផ្សិត​អំ​បោះ​ ពី​ព្រោះ​មាន​ឈ្មួញ​ធា​នា​ទិញ​ផ​លិត​ផល​ រក​បាន​ប្រាក់​ចំ​ណេញខ្ពស់​ផង​។ ក​សិ​ករ​ថាច់​សាង​ នៅ​អ​នុ​សង្កាត់​ទី​៩ ​ឲ្យដឹ​ង​៖  “គ្រួ​សារ​ខ្ញុំ​ក៏ដូច​គ្រួ​សារ​ឯ​ទៀត​ក្នុង​អនុ​សង្កាត់​ តែង​បាន​រដ្ឋ​អំ​ណាច​ភូមិ​​ភាគ បង្ក​លក្ខណៈ​ឲ្យ​បុល​ដើម​ទុន​អភិ​វឌ្ឍ​ផលិត​កម្ម​ ណែ​នាំ​វិ​ទ្យា​សាស្រ្តបច្ចេក​ទេស​អំ​ពី​ការ​ដាំដំណាំ​រួ​ម​ផ្សំ​គ្រប់​ប្រ​ភេទ​ ក្នុង​នោះ ​មាន​ការ​បណ្ដុះ​​ផ្សិតអំ​បោះ​ផង​ដែរ​ ម្ល៉ោះ​ហើយ​ ខ្ញុំ​មិន​រា​រែក​ងាក​មក​ដាំ​ដំ​ណាំ​ណា​ដែល​សម​ស្រប​នឹង​ដី​ធ្លី​ ឬ​ប​រិ​ស្ថាន​​ទី​ក្រុង​។

ក​សិ​ករ​សង្កាត់​ទី​៩​ ក្រុង​ត្រា​វិញ​ កំ​ពុង​ថែ​ទាំ​ដំ​ណាំ​រួម​ផ្សំ​។​

តាម​ប្រ​សាសន៍​លោក​ង្វៀន​ហ្វី​វ៉ូវ​ កម្មា​ភិ​បាល​​ក​សិ​កម្ម​សង្កាត់​ទី​៩ ឲ្យដឹង​៖ បច្ចុប្បន្ន​ លើ​ភូមិ​សាស្រ្ត​អនុ​សង្កាត់​ទី៩  មាន​ក​សិ​ករ​៧​គ្រួ​សារបាន​​ចូល​រួម​បណ្ដុះ​ផ្សិត​អំ​បោះ​។  តម្លៃ​ជា​មធ្យម​ភាគ​ ចាប់​ពី​៣៥​-៤៥ពាន់​ដុង​ក្នុង​មួយ​គី​ឡូ​ក្រាម​ ទូ​ទាត់​រួច​ស្រេច​គ្រួ​សារ​ទាំង​នេះ​រក​បាន​ប្រាក់​ចំ​ណេញ​៦០​​លាន​ដុង​/ឆ្នាំ​/១០០​ម៉ែត្រ​កា​រ៉េ។​ មិន​ត្រឹម​តែ​គ្រួ​សារប្អូន​ថាច់​សាង​ប៉ុណ្ណោះ​ទេ​ ក​សិ​ករ​ខ្មែរ​ស្ទើរ​ទាំ​ង​អស់​នៅ​សង្កាត់​ទី​៩​ តែងបង្វែរ​ផ្ទៃ​ដី​ផ​លិត​ស្រូវ​ផ្តល់​ទិន្ន​ផល​ទាប​ មក​ដាំ​ដំ​ណាំ​រួម​ផ្សំ​គ្រប់​ប្រ​​ភេទ​ដែល​សម​ស្រប​នឹង​បរិស្ថាន​ទី​ក្រុង​  មិន​ត្រឹម​តែ​នាំ​មក​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​រួម​ចំ​ណែក​ការ​ពារ​បរិ​ស្ថាន​ទៀត​ផង​៕

                            សើុងម៉ា​ល័យ​-លី​សៀ

Chia sẻ bài viết