14/01/2019 - 09:40

កង​ទ័ព​ការ​ពារ​ព្រំ​ដែន​អាង​យ៉ាង "បណ្តុះ​ក្តី​ជំ​នឿ "តំ​បន់​ក្រ​លំ​បាក

ជា​អង្គ​ភាព​គំ​រូ​ក្នុង​ការ​អនុ​វត្ត​ចលនា "ប្រ​ជា​ចលនា​ប៉ិន​ប្រ​សប់​" រ​យៈពេល​កន្លង  ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ញើង​ហ៊ឹង​ កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្តអាង​យ៉ាង បាន​អនុ​វត្ត​កម្ម​វិ​ធី  “ជំ​រុញ​ដំ​ណើរ​ប្អូន​ៗ​ទៅ​សា​លា”ប្រ​កបដោយ​ប្រ​សិទ្ធ​ភាព​។  អង្គ​ភាព​មិន​ត្រឹម​តែ​ជួយ​ឲ្យ​ប្អូន​ៗ​សិស្សា​នុ​សិស្សដែល​មាន​ជីវ​ភាព​គ្រួ​សារ​ក្រ​លំ​បាក​​ឈាន​​ឡើង​ក្នុង​ការ​រៀន​សូត្រប៉ុណ្ណោះ​ទេ  ថែម​ទាំង​ជួយ​ឲ្យ​ប្អូន​ៗ​ មាន​អ​នា​គត​ភ្លឺ​ស្វាង​ ទន្ទឹម​នឹង​នោះ រឹត​បន្តឹង​ទំ​នាក់​ទំ​នង​ សាម​គ្គី​ភាព​ និង​ផ្សារ​ភ្ជាប់​រ​វាង​កង​ទ័ព​​និង​ប្រ​ជាជន​តំ​បន់​ព្រំ​ដែន​ទៀត​ផង​។

កម្មា​ភិ​បាល​ប៉ុស្តិ៍​ការ​ពារ​ព្រំដែន​ញើង​ហ៊ឹង ជូន​កង់​ដល់​សិស្ស​ក្រី​ក្រ​ឆ្លងកាត់​ការ​លំ

​បាក​រៀន​ពូ​កែ​។

វរ​សេនីយ៍​ត្រី​  វ៉​ហ្វាង​ណាម​ ស្នង​ការ​ន​យោ​បាយ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ញើង​ហ៊ឹង​ ឲ្យ​ដឹង​៖  “អង្គ​ភាព​ត្រូវ​បាន​ថ្នាក់​លើ​ប្រ​គល់​ភារៈ​គ្រប់​គ្រងភូមិ​សាស្រ្ត​ឃុំ​ចំ​នួន​២ គឺ​អាង​ភូ​និង​ញើង​ហ៊ឹង ស្រុក​ទិញ​បៀន​ កន្លែង​ដែលមាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​។ ជីវ​ភាព​របស់​ប្រ​ជា​ជន​នៅ​ភូមិ​ទាំងពីរ​និ​យាយ​រួម  ចំ​ពោះ​ជន​រួម​ជាតិ​ខ្មែរ​និ​យាយ​ដោយ​ឡែក​នៅ​មាន​ការលំ​បាក​ជា​ច្រើន​។ ជា​រៀង​រាល់​ថ្ងៃ ប្អូន​ៗ​សិស្សា​នុសិស្ស​ទោះ​បី​វ័យ​នៅក្មេង​ក៏​ពិត​មែន ប៉ុន្តែ​ត្រូវ​ពល​កម្ម​ដើម្បី​ជួយ​សម្រាល​សេដ្ឋ​កិច្ច​គ្រួ​សារ ហេតុ​នោះ​ជះ​ឥទ្ធិ​ពល​ដល់​ការ​រៀន​សូត្រ​របស់​ប្អូន​ៗ​។ ចំ​ពោះ​ការ​ក្រលំ​បាក​​របស់​​​ប្រ​​ជា​​ជន​​ គណៈ​កម្មា​ធិ​ការ​បក្ស​ បញ្ជា​ការ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែនញើង​ហ៊ឹង  ក៏​បាន​ចលនា​កម្មា​ភិ​បាល​ យុទ្ធ​ជន​ក្នុង​អង្គ​ភាព​បង្កើត​មូល​និធិ​ដោយ​ប្រិត​សំ​ចៃ​ប្រាក់​បៀ​វត្ស និង​ប្រាក់​ឧបត្ថម្ភ​ដើម្បី​ផ្សព្វ​ផ្សាយស​កម្ម​ភាព​គាំ​ពារ​ សួរ​សុខ​ទុក្ខ​​ឬ​ក៏​ជូន​អំ​ណោយ​ដល់​ប្អូន​ៗ​មាន​ជីវ​ភាពគ្រួ​សារ​ក្រ​លំ​បាក​ រៀន​សូត្រ​​ពូ​កែ​លើ​ភូមិ​សាស្រ្ត​”។

ឆ្នាំ​សិក្សា​២០១៧​-២០១៨​ អ​នុ​វត្ត​កម្ម​វិ​ធី​  “ជំ​រុញ​ដំ​ណើរ​ប្អូន​ៗ ទៅ​សា​លា”​ ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ញើង​ហ៊ឹង បាន​ស​ហ​ការ​ជា​មួយ​គណៈ​កម្មា​ធិ​ការ​បក្ស រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​និង​សា​លា​រៀន​ ពិ​និត្យ​ជ្រើស​រើសសិស្ស​ក្រី​ក្រ​ឆ្លង​កាត់​ការ​លំ​បាក​ដើម្បី​​គាំ​ពារ​បាន​ចំ​នួន​៣​នាក់​។ ពិ​សេស​ រៀង​រាល់​ខែ​ក្រៅ​ពី​ឧបត្ថ​ម្ភ​ក្នុង​ម្នាក់​ៗ​៥០០.​០០០​ដុង អង្គ​ភាព​ក៏បាន​ជំ​នួយ​កង់​ សៀវ​ភៅ​​ពុម្ព សិក្ខូប​ករណ៍​ដល់​ប្អូន​ៗ​។ល។​ ក្រៅ​ពី​នោះ  អង្គ​ភាព​នៅ​មាន​គោល​ការណ៍​អនុ​វត្ត​នូវ​គោល​លំ​នាំ​ “ប៉ុស្តិ៍​ការ​ពារ​ព្រំដែន​-សា​លា​រៀន​-គ្រួ​សារ” ដើម្បី​តាម​ដាន​ស្ថាន​ភាព​ និង​លទ្ធ​ផល​រៀន សូត្រ​របស់​ប្អូន​ៗ ផ្អែក​លើ​មូល​ដ្ឋាន​នោះ មាន​វិ​ធាន​ការ​ឧបត្ថម្ភ​ បាន​សមស្រប​។ល។ ក្រៅ​ពី​នេះ គណៈ​កម្មា​ធិ​ការ​បក្ស បញ្ជា​ការ​ប៉ុស្តិ៍​ការ​ពារ​ព្រំដែន​ញើង​ហ៊ឹង ថែម​ទាំង​សហ​ការ​ជា​មួយ​ភូមិ​ភាគ​ក​សាង​ “បន្ទប់​អានសៀវ​ភៅ​ព្រំ​ដែន​” នៅ​ឃុំ​ញើង​ហ៊ឹង លើ​ផ្ទៃ​ដី​ជិត​៥០​ម៉ែត្រ​កា​រ៉េ ដោយមាន​សៀវ​ភៅ​គ្រប់​ប្រ​ភេទ​ចំ​នួន​២.៨៩៦​ក្បាល គិត​ជា​ថ​វិ​កា​ក​សាងស​រុប​ជាង​៣០០​លាន​ដុង​។

ទម្រង់​នា​នា​ដែល​គាំ​ទ្រ​ចល​នា “ប្រ​ជា​ចល​នា​ប៉ិន​ប្រ​សប់​” “ប៉ុស្តិ៍​ការ​ពារព្រំ​ដែន​ខេត្ត​​អាង​យ៉ាង​ សាម​គ្គី​រួម​កម្លាំង​ក​សាង​ជន​​បទ​ថ្មី​” ចល​នា​ “ម​នោសញ្ចេត​នា​ព្រំ​ដែន​ កោះ​ស​មុទ្រ​” “ទូ​ទាំង​​ប្រ​ទេស​រួម​កម្លាំង​ដើម្បី​អ្នក​ក្រ -​ មិន​ត្រូវ​ទុក​ឲ្យ​អ្នក​ណា​ម្នាក់​នៅ​ក្រោយ​ជា​ដាច់​ខាត​” ត្រូវ​បាន​ប៉ុស្តិ៍ការ​ពារ​ព្រំ​ដែន​ញើង​ហ៊ឹង បើក​ទូ​លាយ​និង​ពង្រីក​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាពជាក់​ស្តែង​ ដូច​៖ “លំ​នៅ​ឋាន​ជា​យ​ដែន​” “ខាប់​អង្ក​រ​ម​នោ​សញ្ចេត​នា​” “ធុងសំ​រាម​១០០​ដុង​”  “ជំ​រុញ​ដំ​ណើរ​ប្អូន​ៗ​ទៅ​សា​លា”​ “កា​មេ​រ៉ា​សន្តិ​សុខ តំ​បន់​ព្រំ​ដែន​” “បន្ទប់​អាន​សៀវ​ភៅ​ព្រំ​ដែន​” “បន្ទប់​រៀន​ក្រៅ​ម៉ោង​”។ល។

 ស​កម្ម​ភាព​ជាក់​ស្តែង​និង​ប្រ​កប​ដោយ​មនុស្ស​ធម៌​ទាំង​នោះ​របស់​កម្មា​ភិបាល​ យុទ្ធ​ជន​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ញើង​ហ៊ឹង  បាន​រួម​ចំ​ណែក​ចែករំ​លែក​ការ​លំ​បាក​ដល់​ប្អូន​ៗ​សិស្សា​នុសិស្ស​នៅ​ភូមិ​សាស្រ្ត​តំ​បន់​ព្រំ​ដែន; ឧបត្ថម្ភ​ជួយ​ប្អូន​ៗ​បាន​រៀន​សូត្រ​លត់​ដំ​; រួម​ចំ​ណែក​លើក​កម្ពស់​ប្រ​ជាបញ្ញា​ កែ​លម្អ​ជីវ​ភាព​ប្រ​ជា​ជន​ ក​សាង​ខឿន​ “ការ​ពារ​ព្រំ​ដែន​ទូ​ទាំង​ប្រ​ជាជន​” រឹង​មាំ សន្តិ​ភាព​ មិត្ត​ភាព​ ស​ហ​ប្រតិ​បត្តិ​ការ​និង​អភិ​វឌ្ឍ​ប្រ​កប​ដោយចីរ​ភាព​៕​

                    យោង​៖ ការ​សែត​អាង​យ៉ាង​ -  ប្រែ​សម្រួល៖​ លី​សៀ

  

 

Chia sẻ bài viết