-->
 
 
 
 
 
 
 
 
 
និពន្ធ  
អំណរឆ្នាំថ្មី អំណរបក្ស

                               អំណរឆ្នាំថ្មី អំណរបក្ស

 ឆ្នាំវកអដ្ឋស័កឈានចូលឆ្នាំថ្មី       ប្រជាប្រុសស្រីរីករាយត្រេកអរ
ឆ្នាំថ្មីមកដល់ស្វាគមន៍អំណរ
      មោទនៈសាទរភូមិស្រុកផ្លាស់ថ្មី។

 ឆ្នាំថ្មីឆ្នាំនេះសប្បាយអស្ចារ្យ         ទូទាំងរដ្ឋាអំណរជោគជ័យ
មហាសន្និបាតបក្សលើកដប់ពីរ
   ភូមិស្រុកមូលមីរសាមគ្គីក្លៀវក្លា។

ជូនពរឆ្នាំថ្មី

                                     ជូនពរឆ្នាំថ្មី

 សួស្តីឆ្នាំវកអដ្ឋស័ក                          ជូនពរមិត្តភ័ក្តិអ្នកទាំងឡាយ
ជាខេមរបុត្រទាំងជិតឆ្ងាយ              សូមសុខសប្បាយគ្រប់អង្គា    ។

ឆ្នាំវកឆ្នាំថ្មីប្រពៃពិត                          សាមគ្គីមូលមិត្រចិត្តល្អជា
កង្វល់ឆ្នាំចាស់សូមនិរាស៍                ចាកជៀសវេរាពៀរទាំងអស់   ។

សិល្បៈរបាំខ្មែរ

                                 សិល្បៈរបាំខ្មែរ

 ពោលពីទម្រង់របាំខ្មែរ            មានជាហូរហែពីព្រេងព្រឹទ្ធ
 កវីនិពន្ធប្រាជ្ញបណ្ឌិត                  ចែកជាបីពិតតាមតម្រា។

  
ទីមួយរបាំក្បាច់បុរាណ             រាំតាមលំអានរាជកិច្ចណា
 
របាំជូនពរ អប្សរា                       មណីមេខលាទេពមនោរម្យ  ។

អំណរ៣០មេសា

                              អំណរ៣០មេសា

 អនុស្សាវរីយ៍សាមសិបមេសា       ប្រជាកត់ត្រាចងចាំជានិច្ច
ដោយគុណបក្សរដ្ឋដឹកនាំប្ដូរផ្ដាច់    តស៊ូសម្រេចដណ្ដើមជោគជ័យ ។

 
អនុស្សាវរីយ៍ខួបសែសិបឆ្នាំ         ទិវាជួបជុំឯកភាពទឹកដី
រំដោះទាំងស្រុងផ្ដល់សិទ្ធិសេរី        ភូមិស្រុកមូលមីរជ្រោងទង់អំណរ ។

ជូនពរឆ្នាំថ្មី

                              ជូនពរឆ្នាំថ្មី

     មមែឆ្នាំថ្មីស្រស់សោភា             ខេមរាគ្រប់គ្នាស្អាងគេហា
រៀបអាសនៈទទួលទេវតា            តាំងចិត្តប្រាថ្នាសុខសួស្ដី ។

  
ទេព្តាឆ្នាំថ្មីប្រសិទ្ធពរ                  ជូនសត្វនិករក្នុងលោកិយ
ជួបតែក្តីសុខផុតទុក្ខភ័យ              គ្រោះកាចគ្រោះភ័យវិនាសទៅ ។

កសាងជនបទថ្មី

កសាងជនបទថ្មី

 ក្រមលក្ខឋានកសាងជនបទថ្មី        ដែលជាសក្ខីមានដប់ប្រាំបួន
ជាមូលដ្ឋានគ្រឹះដ៏រឹងមាំមួន
             ជាគោលសមសួនអភិវឌ្ឍជនបទ។

 ជនបទមាននិយមន័យថា               ដីដាំចម្ការធ្វើស្រែប្រាកដ
នៅក្រៅក្រុងខេត្តស្រុកជាកំណត់
   គ្រប់គ្រងដេាយរដ្ឋបាលថ្នាក់ឃុំ។

អំណរ៣០មេសា

អំណរ៣០មេសា


 
សាមសិបមេសាចារក្នុងហឫទ័យ
     ប្រជាប្រុសស្រីចងចាំមិនភ្លេច
ទង់ជាតិផ្កាយលឿងបក់ផាត់រវិច
         និងសញ្ញាពេចន៍អបអរស្នាដៃ។

ព្រះអាទិត្យថ្មីរស្មីស្រឡះ                   ប្រជាមោទនៈសាទរសប្បាយ  គុណបក្សគុណរដ្ឋអ៊ំហូថ្លាថ្លៃ               ផ្ដល់ពន្លឺថ្មីដល់ជនគ្រប់គ្នា។

អំណរឆ្នាំថ្មី

                                អំណរឆ្នាំថ្មី
  
 ជូនជោគសួស្ដី           មមីឆ្នាំថ្មី                 សិរីគួរគាប់
មង្គលកើតកើន          ចំរើនភោគទ្រព្យ   សុខភាពប្រសព្វ 

                                  គ្រប់រូបប្រជា ។

រៀនតាមគំរូអ៊ំ

                                        រៀនតាមគំរូអ៊ំ


  ឆ្នាំចាស់ឆ្លងផុតខិតចូលឆ្នាំថ្មី     នាំទាំងជោគជ័យសេរីបវរ
ប្រជាមោទនៈស្វាគមន៍អបអរ   ទទួលអំណរបុណ្យចូលឆ្នាំថ្មី ។

ឆ្នាំថ្មីលៃគិតកុំនៅបង្អង់              រៀនសូត្រដកស្រងគំរូប្រពៃ តាមលោកអ៊ំហូដ៏សែនថ្លាថ្លៃ     ដូចនឹងបរិយាយរៀបរាប់ទៅនេះ ។  

 មួយគំរូទទួលបន្ទុកខ្ពស់             ភារកិច្ចទាំងអស់ត្រូវគិតត្រេះរិះ ទទួលមកខ្លួនធ្វើឲ្យវិសេស         មិនត្រូវគេចវេះប្រដូចអ្នកផ្សេង ។